សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បានជាប្រយោជន៍ដល់ជនជាប់ចោទ
រហូតមកដល់បច្ចុប្បន្ននេះ បណ្តាញផ្សព្វផ្សាយ សារពត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយនូវអត្ថបទ ឬរូបភាពរបស់ ខ្លួនជាច្រើន ដែលទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យ ឬជនត្រូវចោទ ដែលទើបធ្វើការឃាត់ខ្លួន ដោយពុំទាន់បានឆ្លងកាត់ ការសម្រេចសេចក្តី របស់តុលាការថាមានទោសនៅឡើយ។ ស្ទើរគ្រប់បណ្តាញសារពត៌មានទំាំងនោះ បានថតរូបជនសង្ស័យ ហើយបានដាក់ផ្សាយទាំងស្រុង ដោយពុំមានការបិទបាំងឡើយ ។ មួយវិញទៀត ជនល្មើសដែលបទប្រព្រឹត្តរបស់់ពួកគេ មិនមែនជាបទល្មើសជាក់ស្តែង ដោយមានជាប់ខ្នោះនៅនឹងដៃ និងដោះសំលៀកបំពាក់អស់ នៅសល់តែខោក្នុងខ្លីផង ត្រូវបានផ្សាយបង្ហាញជាសាធារណៈ តាមរយៈទូរទស្សន៍ ឬបណ្តាញសារពត៌មានទាំងនោះ។
រូបភាពដកស្រង់បែបនេះ មិនពិបាករកមើលទេ [...]