សុខ ឈុនអឿន៖ ពីរមិន មួយរាយការណ៍ (ទ្រឹស្ដីកុម្មុយនីស)
«ពីរមិន មួយរាយការណ៍» នេះជាកិច្ចសន្យាមួយ ដែលសមត្ថកិច្ចបានដាក់កំហិត ទៅលើ លោក សុខ ឈុនអឿន មុននឹងលោកត្រូវបានគេដោះលែង អោយមានសេរីភាព បន្ទាប់ពីមិនអាចរកទោសកំហុសណាមួយ ដើម្បីដាក់បន្ទុកទៅលើរូបលោក។
លោក សុខ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលត្រឡប់មកដល់ទីស្នាក់ការសមាគមវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - «បន្ទាប់ពីគេដោះលែង សមត្ថកិច្ចបានអោយខ្ញុំចុះកិច្ចសន្យាបី គឺទីមួយមិនអោយចូលរួម សកម្មភាពដែលខុសច្បាប់ទីពីរ មិនអោយញុះញង់ធ្វើបាតុកម្ម-កូដកម្មខុសច្បាប់ ទីបី រាល់សកម្មភាពណា ដែលយើងឃើញពាក់ព័ន្ធនិងសន្តិសុខសង្គម សូមអោយយើងសហការរាយការណ៍ ទៅក្រសួងមានសមត្ថកិច្ច»។ [...]