Posts tagged as "Justice"

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

នាង សុឃុន៖ ហ៊ុន សែន​«ក្បត់​ជាតិ» រឿង​កោះ​ត្រល់ (vdo)

បើតុលាការឈរលើអំណាច«ឆន្ទានុសិទ្ធិ» ដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ជាតិជាធំ តាមឯកសារដែលបានដាក់ទៅនេះ«ធួន»ល្មម នឹងអាចឲ្យតុលាការលើករឿងនេះមកជជែកដេញដោល និងធ្វើការ​អង្កេតបានហើយ។ នេះជាការលើកឡើងរបស់លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ជាមួយនឹងជំនឿថា លោក ហ៊ុន សែន នឹងត្រូវរងនូវការចោទប្រកាន់មួយយ៉ាងធ្ងន់ធ្ងរ ពី«ទោសក្បត់ជាតិ ជាប់ទោសមួយជីវិត»។


លោក នាង សូឃុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទិ៧ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក នាង សុឃុន ប្រធានក្រុមយុវជនខ្មែរ ក្រោយពីបានដាក់ឯកសារបន្ថែមទៅតុលាការ រឿង​ប្តឹង​លោកបាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៧ [...]

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

កម្ពុជា៖ ពង្រាង​ច្បាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ នឹង​បញ្ចប់​ឆាប់ៗ

សេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីធានាដល់ឯករាជ្យភាពរបស់តុលាការ ដែលអង្គការសង្គមស៊ីវិលបានទទួចចង់​ជា​យូរមកហើយនោះ នឹងបញ្ចប់នៅសប្តាហ៍នេះ ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា ក្រោយពីលោកនាយករដ្ឋមន្ត្រី​បាន​ប្រកាសថា នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់នៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤។ ច្បាប់ចំនួនបីនោះ មានច្បាប់​ស្តី​ពីការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការ ច្បាប់​ស្តីពីការបង្កើតឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅក្រម និងច្បាប់ស្តីពី​លក្ខន្តិក្កៈ​ចៅក្រមនិងព្រះរាជអាជ្ញា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមាណិត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា [...]

បទយកការណ៍៖ សម្រែក​«ឈឺ​ចាប់​ស្រក់​ឈាម» ចេញ​ពី​គុក​ត្រពាំង​ថ្លុង

បទយកការណ៍៖ សម្រែក​«ឈឺ​ចាប់​ស្រក់​ឈាម» ចេញ​ពី​គុក​ត្រពាំង​ថ្លុង

ពីពន្ធនាគាត្រពាំងថ្លុង ជនសង្ស័យទាំង២១នាក់ ជាពិសេសលោក វន់ ពៅ កំពុងត្អូញត្អែរពីស្ថានភាពសុខភាព ដែល​កាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ និងមួយចំនួនទៀត បានស្រែកថ្ងូរអំពីមុខរបួស ដែលត្រូវបានកងកម្លាំងវាយនៅពេលចាប់​ខ្លួន។ ពីពន្ធនាគារត្រពាំងថ្លុង អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនត្រឹមតែបានជួបជាមួយពួកគេ ដឹងពីស្ថានភាពសុខភាព និងផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេក៏បានរំលឹកឡើងវិញពីថ្ងៃដែលពួកគេត្រូវបាន​ចាប់ខ្លួននោះផង។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

បទយកការណ៍ - ស្ថិតក្នុងសំលៀកបំពាក់ព៌ណទឹកក្រូច ដែលជាសំលៀកបំពាក់របស់ទណ្ឌិត [...]

ហិង្សា​នៅ​ក្បាល​ថ្នល់៖ ជន​បី​នាក់ ជាប់​ពន្ធនាគារ​បី​ឆ្នាំ តែ​អនុវត្ត​ទោស​ពី​២៥​ថ្ងៃ​ដល់​១​ឆ្នាំ

ហិង្សា​នៅ​ក្បាល​ថ្នល់៖ ជន​បី​នាក់ ជាប់​ពន្ធនាគារ​បី​ឆ្នាំ តែ​អនុវត្ត​ទោស​ពី​២៥​ថ្ងៃ​ដល់​១​ឆ្នាំ

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសយុវជនបីនាក់​ក្នុងចំណោមគ្នា​៦នាក់ ដែលពាក់ព័ន្ធករណីផ្ទុះអំពើហឹង្សាលើស្ពានអាកាសក្បាលថ្នល់ កាលពីខែកញ្ញាឆ្នាំមុនឲ្យជាប់ពន្ធនាគារ​រយៈ​ពេលបីឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែពី២៥ថ្ងៃ ដល់មួយឆ្នាំប៉ុណ្ណោះ ក្រៅពីនេះត្រូវព្យួរ។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

វិបត្តិសង្គម - រយៈពេល១១ថ្ងៃ ក្រោយពីសំណុំរឿងដ៏ស្មុគស្មាញមួយនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ លើក​យកជំនុំជំរះ និង សួរដេញដោលអស់រយៈពេលជាងបួនម៉ោងនៅក្នុងសវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក។ នៅព្រឹកថ្ងៃសុក្រនេះ លោក សេង នាង [...]

កូន​ខ្ញុំ​ជាប់​គុក ដោយ​«គ្រាន់​តែ​គេ​សង្ស័យ»​ថា បាន​គប់​កញ្ចក់​ឡាន!

កូន​ខ្ញុំ​ជាប់​គុក ដោយ​«គ្រាន់​តែ​គេ​សង្ស័យ»​ថា បាន​គប់​កញ្ចក់​ឡាន!

«ឲ្យកូនខ្ញុំមកវិញម៉ោ!ៗ» នេះជាសម្រែកយំរបស់ម្តាយជនត្រូវចោទ អ្នកស្រី ញ៉ាវ សំណាង  នៅមុខសាលាដំបូង​រាជធានីភ្នំពេញ ក្នុងពេលដែលតុលាការមួយនេះបានយកកូនអ្នកស្រី ដែលគ្រាន់តែជាប់សង្ស័យថា បានគប់កញ្ចក់​រថយន្ដបែក មកកាត់ក្តីឲ្យជាប់ពន្ធនាគារ។ នេះជាបទយកការណ៍ខ្លីមួយ ដែលអាចជារឿង«តូច»សម្រាប់មនុស្ស​មួយចំនួន តែវាជាទុក្ខធំ«ជាងភ្នំ»សម្រាប់គ្រួសារដ៏ក្រីក្រនេះមកពីខេត្តកំពត និងជារឿង«ហួសចិត្ត»សម្រាប់​ប្រព័ន្ធ​អនុវត្តន៍ច្បាប់នៅកម្ពុជា។


ម្ដាយជនត្រូវចោទ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក ប្រាក់ ប្រេញ ឪពុកមារនៃជនត្រូវចោទឈ្មោះ វ៉ន លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...