Posts tagged as "Justice"

អង់គ្លេស៖ ជាប់​ទោស​ក្នុង​ពន្ធនាគារ ពី​បទ​បាន​កាត់​កន្ទុយ​ឆ្កែ​របស់​ខ្លួន

អង់គ្លេស៖ ជាប់​ទោស​ក្នុង​ពន្ធនាគារ ពី​បទ​បាន​កាត់​កន្ទុយ​ឆ្កែ​របស់​ខ្លួន

តុលាការប្រទេសអង់គ្លេស បានផ្ដន្ទាទោសយុវជនម្នាក់ ឲ្យជាប់ពន្ធនាគារបីខែ ពីបទផ្ដាច់កន្ទុយឆ្កែ នៅក្នុងអម្បូរ ចាក់ រូស៊ែល (Jack Russel) របស់យុវជននោះ។ ជនជាប់ទោសរូបនេះ​ ថែមទាំងត្រូវបានប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ ដកហូតឆ្កែនេះពីគាត់ និងបានហាមប្រាមមិនឲ្យចិញ្ចឹមសារជាថ្មី នូវសត្វឆ្កែណាផ្សេងក្នុងរយៈពេល១០ឆ្នាំ។


កូនឆ្កែ ដែលត្រូវបានកាត់កន្ទុយ នឹងម្ចាស់ចិត្តអាក្រក់របស់វា (រូបខាងឆ្វេង)។ (រូបថត PA)

ហិង្សាលើសត្វ - «ការកាត់ឆ្អឺងកន្ទុយរបស់ឆ្កែ បានបង្កឲ្យមានការឈឺផ្សារខ្លាំងណាស់ ហើយគ្មានអ្វីដែលអាច​ធ្វើ​ឲ្យ​សត្វនេះស្អាត ឬស្លូតជាងមុននោះទេ» នេះជាសម្ដីរបស់អធិការនគរបាល លោក អេនឌ្រូ គៀប៊ី (Andrew Kirby) [...]

មន្រ្តី​ខណ្ឌ​សែន​សុខ មិន​ភ្ញាក់​ផ្អើល​ចំពោះ​បណ្តឹង​របស់​យាយ​ក្រពើ

មន្រ្តី​ខណ្ឌ​សែន​សុខ មិន​ភ្ញាក់​ផ្អើល​ចំពោះ​បណ្តឹង​របស់​យាយ​ក្រពើ

មន្រ្តីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនចាប់អាម្មណ៍ និងមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ដាក់ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី ១៨ ខែមេសាម្សិលមិញនេះ។ ពាក្យបណ្តឹង​របស់យាយក្រពើ ដែលប្តឹងមន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខចំនួន ៨រូប ពីបទធ្វើលិខិតក្លែងក្លាយ ដោយទាមទារជំងឺចិត្ត «១០០លាន»ដុល្លារអាមេរិក។


ដីធ្លីមួយ ដែលដាក់ផ្សាយលើហ្វេសប៊ុក ឡាយីម៉ិច ហូលឌីងគ្រុប និងអ្នកស្រី ឈិន សុគន្ធារី។ (រូបថត​ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ( Layimex [...]

សួង សោភ័ណ្ឌ គ្រោង​ប្តឹង ហ៊ុន សែន ទៅ​តុលាការ​​រឿង​«បាត​ដៃ​ទី​បី»

សួង សោភ័ណ្ឌ គ្រោង​ប្តឹង ហ៊ុន សែន ទៅ​តុលាការ​​រឿង​«បាត​ដៃ​ទី​បី»

«ខ្ញុំនឹងប្តឹងលោក ហ៊ុន សែនម្តងទៀត និងបក្សពួករបស់គាត់ នូវអំពើល្មើសច្បាប់ ដែលកំពុង​ប្រព្រឹត្ត​នៅកម្ពុជាសព្វថ្ងៃ ពាក់ព័ន្ធនឹងបាតដៃទីបី ឬការប្រើប្រាស់មនុស្សខុសយុត្តាធិការ ឬមនុស្សគ្មានសមត្ថកិច្ចនឹងអនុវត្ត។ (...) ខ្ញុំនឹងប្តឹងរក​ខុសរកត្រូវ។ បើទោះបីជាតុលាការមិនព្រមដោះស្រាយ ហើយដំកល់រឿងនោះ​ទុកមិន​ចាត់ការ​ក៏​ដោយ តែ(វា)ជាសារ​មួយដល់យុវជន ឲ្យចេះងើបប្តឹងទាំងអស់គ្នា។» នេះជាការបញ្ជាក់ របស់ប្រធានសម្ព័ន្ធកូនខ្មែរ​អ្នកស្នេហាជាតិ​លោក សួង សោភ័ណ្ឌ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ


លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)

អានពិស្ដារ
កម្ពុជា៖ គណៈរដ្ឋមន្រ្តី​ពិភាក្សា​ផ្តោត​សំខាន់ លើ​ប្រព័ន្ធ​យុត្តិធម៌

កម្ពុជា៖ គណៈរដ្ឋមន្រ្តី​ពិភាក្សា​ផ្តោត​សំខាន់ លើ​ប្រព័ន្ធ​យុត្តិធម៌

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ គណៈរដ្ឋមន្រ្តីកម្ពុជាបានផ្តើមកិច្ចជុំហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៤នេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ហើយកិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងផ្តោត​សំខាន់ទៅលើច្បាប់បីសំខាន់ ដើម្បីធានាដល់ការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដែលតែងត្រូវទទួលរង​ការរិះគន់​ថាគ្នានភាពយុត្តិធម៌។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

ច្បាប់ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ្ញារិទ្ធ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃសុក្រ ទី១៨ [...]

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

មិនមែនជាពួកគេទេ តែជាស្រមោលមួយ ឬជាខ្មោច ឬជាព្រលឹង ឬជារូបអ្វីម្យ៉ាង ដែលលងពួកគេនៅក្នុងផ្ទះ ហើយ​តាមរករឿងទារករបស់ពួកគេ ដែលទើបនឹងមានអាយុ១១ខែ រហូតមានរបួសជាទម្ងន់។ ទារកដែលរងគ្រោះ ដែល​ត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ ជាមួយនឹងសភាព​របួសយ៉ាងធ្ងន់ធ្ងរ៖ បាក់ឆ្អឺងពីរ ហើមភ្នែក និងបែកមាត់ ...


រូបថតបង្ហាញពីបន្ទប់របស់ទារក ដែលប្ដីប្រពន្ធនិយាយថា មានខ្មោចលង។

ខ្មោចលង - កាលពីថ្ងៃទី១៦ ខែមេសា ម្ដាយនិងឪពុកចុង របស់ទារករងគ្រោះ ត្រូវបានកាត់ទោសដោយតុលាការ អាវីញ៉ុង (Avignon) ផ្នែកខាងត្បូងនៃប្រទេសបារាំង ពីបទប្រើហិង្សាវាយតប់លើកុមារ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...