ទ្រង់ រណឫទ្ធិ៖ ការតែងតាំងសេដ្ឋីចិនជាអនុប្រធានហ្វ៊ុនស៊ីនប៉ិច មិនអាចធ្វើទៅរួច
កាលពីចុងឆ្នាំកន្លងទៅ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភាជាតិ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលថា ការតែងតាំងជនជាតិចិន ជាទីប្រឹក្សា ឬជាអនុប្រធានគណបក្ស ហ្វុនស៊ីនប៉ិច គឺអាស្រ័យទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្រេច ខណៈព្រះអង្គបានត្រឹមបញ្ជូនឈ្មោះទៅ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅពេលនេះ ឮថា«មិនបានទេ»។
បន្ទូលរបស់ទ្រង់ បានធ្វើឡើងស្របនឹងដំណឹងមួយ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «រស្មីកម្ពុជា» មកបញ្ជាក់ពីគម្រោងតែងតាំង សេដ្ឋីចិនមួយរូប ឈ្មោះ ចាក់គី សែ (Jack Ki se) ឲ្យឡើងមកកាន់តំណែង ជាអនុប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។
សារព័ត៌មាននេះ បានចុះផ្សាយថា៖ «សមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ម្នាក់បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី ១៣ ខែមករាថា សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច [...]