រកឃើញសាកសពបុរសដើមកំណើតខ្មែរម្នាក់ ធ្វើអត្តឃាតតាំងពី៨ឆ្នាំមុន
បុរសដើមកំណើតខ្មែរម្នាក់ ត្រូវបានគេរកឃើញស្លាប់ដោយចងក នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិមួយ នៃតំបន់ជាយក្រុងប៉ារីសប្រទេសបារាំង។ ប៉ុន្តែអ្វីដែលចំឡែកនោះ គឺគេទើបតែរកឃើញសាកសពនេះ ខណៈដែលបុរសបានធ្វើអត្តឃាតតាំងពី«ប្រាំបី»ឆ្នាំមុនម្លេះ ហើយសូម្បីតែញាតិមិត្តរបស់បុរស ឬអ្នកជិតខាង ក៏គ្មាននរណាម្នាក់ត្រូវបានធ្វើឲ្យសង្ស័យ ពីការបាត់ខ្លួនរបស់បុរសនេះដែរ។
តាំងពីប្រាំបីឆ្នាំមកហើយ ដែលតូម៉ាស ងិន រស់នៅក្នុងអាគារនេះ តែបានបាត់ដំណឹងសូន្យឈឹងរហូត។ (រូបថត Le Parisien)
ទីក្រុងប៉ារីស - ការសែតចេញប្រចាំថ្ងៃរបស់បារាំង មានឈ្មោះថា ឡឺប៉ារីស៊ីយៀង (Le Parisien) បានផ្សាយឲ្យដឹងនៅថ្ងៃទី២៣ខែតុលានេះ ថាសាកសពបុរសដែលនៅសល់តែគ្រោងឆ្អឹង ត្រូវបានគេរកឃើញ [...]