ភរិយា កែម ឡី ប្រកាសមិនយកប្រាក់៥ម៉ឺនដុល្លារពី ហ៊ុន សែន
«បើសិនជាខ្ញុំវិញ គឺខ្ញុំមិនទទួលថវិកានេះទេ» នេះ ជាការប្រកាសឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី តបទៅនឹងការ«ភ្ញាក់រលឹក» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញ ពី«សុទ្ធាជ្រះថ្លា» ក្នុងការផ្ដល់ថវិកាជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះ ទៅឲ្យប្អូនប្រុសលោក កែម ឡី ម្ដងចំនួន១ម៉ឺនដុល្លារ សម្រាប់ទូទាត់ ការជំពាក់ថ្លៃបបរ ក្នុងពិធីបុណ្យរំលឹកខួបមរណភាព ១ឆ្នាំ និងម្ដងទៀត ដើម្បីជាវិភាគទាន ដល់ការសាងសង់ចេតិយ ជូនសពលោក កែម ឡី។
ការប្រកាស ជាសាធារណៈនេះ ត្រូវបានអ្នកស្រីធ្វើឡើង នាថ្ងៃទី២២ ខែកក្កដា (ត្រូវជាថ្ងៃទី២៣ ខែកក្កដា ម៉ោងនៅកម្ពុជា) នៅក្នុងពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពស្វាមីអ្នកស្រី ដែលបានប្រព្រឹត្តទៅ នៅចុងសប្ដាហ៍កន្លងមកនេះ ក្នុងវត្តសាមគ្គីរតនរាម នៃទីក្រុង តាកូម៉ា រដ្ឋវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក។ នៅក្នុងវីដេអូសួរឆ្លើយផ្ទាល់ ជាមួយលោក ជុន [...]