ចាក់សម្លាប់អ្នកគ្រូ២៨កាំបិត សង្ស័យឃាតករជាគ្រូបង្រៀនដូចគ្នា
យុវតីម្នាក់ ត្រូវបានរកឃើញដេកស្លាប់ យ៉ាងអាណោចអាធម នៅនឹងដងផ្លូវដ៏ស្ងាត់មួយ ដោយការចាក់ជាច្រើនកាំបិត។ ជនរងគ្រោះ ដែលគេស្គាល់ថាឈ្មោះ ផែន សុផានី អាយុ២៣ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ នៅសាលាប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ។ ករណីនេះ ត្រូវបានគេប្រទះឃើញសាកសព ឈានដល់បង្កការភ្ញាក់ផ្អើល ដល់ក្រុមសមត្ថកិច្ច នាវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពីធ្វើកោសល្យវិច័យ មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា របួសដោយកាំបិត នៅលើខ្លូនស្រ្តីរងគ្រោះ មានចំនួន២៨កន្លែង។ ភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះស្លាប់ ដោយសារឃាតកម្មគុំនុំ (សងសឹក) ត្រូវជនមិនស្គាល់មុខធ្វើឃាត នៅពេលនាងធ្វើដំណើម្នាក់ឯង នៅតាមដងផ្លូវដ៏ស្ងាត់នេះ។ ស្រ្តីម្ចាស់បន្ទប់ជួល របស់យុវតីរងគ្រោះ បានបញ្ជាក់ថា នាងមិនបានមកសម្រាក នៅក្នុងបន្ទប់ តាំងពីល្ងាចថ្ងៃទី១៩ [...]