ហ៊ុន សែន ស្នើសុំខ្ចីផែនទីកម្ពុជា ពីបារាំង អង់គ្លេស និងអាមេរិក
វិវាតព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង បានឈានមកដល់របត់ថ្មីមួយទៀត៖ នោះ គឺកម្ពុជា តាមរយៈនាយករដ្ឋមន្ត្រី របស់ខ្លួន បានផ្ញើរលិខិត ទៅប្រទេសមហាអំណាច ចំនួន៣ មានសាធារណរដ្ឋ បារាំង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីស្នើសុំខ្ចីផែនទី នៃប្រទេសកម្ពុជា ដែលមាននៅក្នុងដៃមហាអំណាចទាំងនោះ យកមកផ្ទៀងផ្ទាត់គ្នា។
នៅថ្ងៃទី១៥កក្កដានេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានសរសេរលិខិតបីផ្សេងៗគ្នា ជូនទៅប្រធានាធិបតីបារាំង ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីសុំខ្ចីផែនទីកម្ពុជា ខ្នាត ១ លើ ១០០ ពាន់ ដើម្បីផ្ទៀងផ្ទាត់ ទៅនឹងដំណើរការបោះបង្គោល កំណត់ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ កន្លងមក លោក ហ៊ុន សែន បានស្នើសុំផែនទីនៃប្រទេសកម្ពុជានេះ [...]