អង្គរ ពេលព្រហាមពីលើអាកាស ថតចុងក្រោយគេបង្អស់ (vdo)
ភាពយន្ដឯកសារនេះ ត្រូវបានថត នៅពេលដែលសមិទ្ធិករបារាំង លោក ហ្គីយោម ឡឺប៊ែរ (Guillaume Le Berre) បានទៅស្នាក់នៅ ក្នុងប្រទេសកម្ពុជា។ លោក ឡឺប៊ែរ ត្រូវបានអនុញ្ញាត ឲ្យប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ពីលើអាកាស ហោះថតតំបន់អង្គរ អតីតរាជធានីបូរាណ នៃចក្រភពខ្មែរ រវាងពីសតវត្សន៍ទី៩ មកសតវត្សន៍ទី១៤។ នេះជាសំណៅឯកសារ ថ្មីមួយទៀត នៃស្នាដៃដ៏ប្រណិត ដែលបានបង្ហាញ ទៅកាន់ពិភពលោក ពីប្រាង្គប្រាសាទ និងព្រៃឈើ ដែលជាទឹកដីដ៏អស្ចារ្យ ក្នុងចំណោមទឹកដីបូរាណវត្ថុ ដ៏អស្ចារ្យផ្សេងទៀត នៅក្នុងពិភពលោក។
ជាអ្នកចូលចិត្ត ធ្វើដំណើរទេសចរណ៍ និងថតរូបមួយរូប លោក ហ្គីយោម ឡឺប៊ែរ ចង់ចែករំលែកខ្លាំងបំផុត នូវក្ដីរំភើបទាំងឡាយ ដែលកើតឡើង ពីរូបភាពរបស់លោក។ ដំបូងឡើយ លោកបានចេញ ទៅលំហែកាយរបស់លោក នៅប្រទេសវៀតណាម ឯណោះទេ។ ប៉ុន្តែគម្រោងមួយ បានលេចធ្លោឡើង នៅក្នុងចិត្តរបស់លោក៖ នោះគឺ «ចូលទៅប្រទេសកម្ពុជា ដើម្បីថតពីលើអាកាស [...]