ច្បាប់«អាជ្ញាសឹក»គ្រោងនឹងត្រឡប់មកវិញ នៅកោះហ្វីលីពីន?
របបផ្ដាច់ការ នៅហ្វីលីពីនបានផុតរលត់ទៅ អស់រយៈកាល ជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលនេះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតី ដែលបានជាប់ឆ្នោត តាមបែបលិទ្ធិប្រជាធិបតេយ្យ បែរជាបានគម្រាម ថាលោកនឹងចេញក្រិត្យ ស្ដីពីច្បាប់អាជ្ញាសឹក ដើម្បីយកមកអនុវត្តន៍ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការប្រឆាំងនឹងការជួញដូរគ្រឿងញៀនទៅវិញ។
នៅក្នុងសុន្ទរកថាមួយ កាលពីយប់ថ្ងសៅរ៍ លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ក្នុងករណីចាំបាច់ ខ្ញុំនឹងចេញក្រិត្យដាក់ឲ្យប្រើ នូវច្បាប់អាជ្ញាសឹក។ គ្មាននរណាម្នាក់ អាចរារាំងខ្ញុំ មិនឲ្យធ្វើរឿងនេះបានទេ។»។ ប្រធានាធិបតី ដែលធ្លាប់ជាធ្វើជាមេធាវីរូបនេះ បានអះអាងថា ការប្រើប្រាស់ឡើងវិញ នូវច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងដើម្បីការពារ ប្រជាជនហ្វីលីពីន និងយុវវ័យរបស់ប្រទេសនេះ។
លោក ឌុយតែតេ បានឈ្នះឆ្នោត ជាប់ជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា [...]