Posts tagged as "Phnom Penh"

អាជីវករ​ថា ក្រុម​សន្ដិសុខ​ជា​អ្នក​«លក់​ផ្លូវ» តែ​អភិបាល​ខណ្ឌ​ថា មិន​ដឹង!

អាជីវករ​ថា ក្រុម​សន្ដិសុខ​ជា​អ្នក​«លក់​ផ្លូវ» តែ​អភិបាល​ខណ្ឌ​ថា មិន​ដឹង!

បញ្ហាជាច្រើន រាប់​តាំង​ពី​ក្រុម​សន្តិសុខ​ផ្សារ យក​លុយ​ពី​អាជីវករ ការ​បណ្ដេញ​លែង​ឲ្យ​លក់​នៅ​លើ​ទ្រូង​ថ្នល់ ការ​តម្លើង​ថ្លៃ​តូប។ល។ គឺ​ជា​បញ្ហា ដែល​ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​ថ្លែង​រៀប​រាប់ នៅ​ក្នុង​វេទិការ​សាធារណៈ​លើក​ទី​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា​នេះ។

អាជីវករ​លក់​បន្លែ​ម្នាក់​នៃ​ផ្សារ​ដើម​គរ អ្នកស្រី លឹម ដានី បាន​លើក​ឡើង​ពី​បញ្ហា ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​ផ្សារ ថា​ចេះ​តែ​ដើរ​ប្រមូល​ប្រាក់ ពី​ក្រុម​អាជីវករ​ដូច​គាត់ យក​ដាក់​ហោប៉ៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្លូវ​ជុំ​វិញ​ផ្សារ​ដើម​គរ នៅ​ជាប់​គាំង​មិន​អាច​ដោះស្រាយ​រួច។ អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «សន្តិសុខ​ផ្សារ​ដើម​គរ ជា​អ្នក​លក់​ផ្លូវ​យក​លុយ​ដាក់​ហោប៉ៅ តើ​រៀបចំ​អ្វី​នឹង​ចេញ? មួយ​កន្លែង​ចាប់​ពី​៥០០​ដុល្លា ទៅ​៥០០០​ដុល្លា ស្រេច​តែ​ពួក​គាត់​ថា។ ឥឡូវ​មក​វែក​ផ្លូវ [...]

ពលរដ្ឋភូមិខ្វា៖ មាន​ទីលំនៅ​មិន​អាច​នៅ​បាន ព្រោះ​ទឹក​លិច​លង់ (vdo)

ពលរដ្ឋភូមិខ្វា៖ មាន​ទីលំនៅ​មិន​អាច​នៅ​បាន ព្រោះ​ទឹក​លិច​លង់ (vdo)

ស្ទើរតែពាស​ពេញក្នុងរាជធានីភ្នំពេញ នៅ​ពេល​មាន​ភ្លៀង​ម្តងៗ តាម​បណ្តា​ផ្លូវ​នានា ត្រូវ​បាន​លិច​លង់ គ្មាន​ពេល​ស្រាក​ស្រាន។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ក្នុង​តំបន់​ភាគ​ច្រើន ដែល​មិន​ធ្លាប់​លិច​លង់​ដោយ​ទឹក​ភ្លៀង​ពី​មុន បែរ​ជា​កំពុង​រង​នូវ​ការ​លិច​លង់ ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​វិញ។ ហើយ​ការ​លិច​លង់​ទាំង​នោះ​ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ព្រោះ​​តែ​ការ​ចាក់​ដី​បំពេញ​បឹង​លប់​ប្រឡាយ ដែលសុទ្ធសឹងជាប្រព័ន្ធបណ្ដោះទឹក​សំខាន់ៗ ជា​មួយ​​នឹង​ការ​មិន​រៀបចំ ​ឲ្យ​មាន​ប្រព័ន្ធ​លួ​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ដើម។

ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាតំបន់មួយ ក្នុង​ចំណោម​តំបន់​ជា​ច្រើន ដែល​រង​នឹង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង​ជា​ប្រចាំ​នេះ។ បើ​តាម​ការ​អះអាង របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បាន​លើក​ឡើង​ពី​ផល​វិបាក​ចំពោះ​មុខ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​ថា [...]

រដ្ឋាភិបាល​បើក​ទូលាយ (OGP)៖  កម្ពុជា និង​អភិបាល​កិច្ច​ល្អ

រដ្ឋាភិបាល​បើក​ទូលាយ (OGP)៖ កម្ពុជា និង​អភិបាល​កិច្ច​ល្អ

អង្គការសង្គមស៊ីវិល​ប្រមាណ​បួន បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​​ការ​អនុវត្តន៍​ល្អ ស្តី​ពី​ភាព​ជា​ដៃ​គូ​រដ្ឋាភិបាល​បើក​ទូលាយ (OGP: Open Government Partnership) ។ សិក្ខា​សាលា​នេះ​ធ្វើ​ឡើង ក្នុង​រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃទី១៦ ដល់​១៧ ខែ​តុលា​នេះ នៅ​សណ្ឋាគារ​សាន់​វ៉េ ក្នុង​រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) លោក សឿង សារឿន ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន បាន​បញ្ជាក់​ថា ការ​ផ្តើម​ឲ្យ​កើត​មាន​សិក្ខា​សាលា ភាព​ជា​ដៃ​គូ​រដ្ឋាភិបាល​បើក​ទូលាយ​នេះ​ឡើង ព្រោះ​ចង់​ឲ្យ អ្នក​ចូល​រួម​បាន​បង្កើន​ចំណេះ​ដឹង​អំពី OGP និង​សារៈ​សំខាន់​នៃ OGP សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៃ​ប្រទេស​កម្ពុជា។ ផែនការ​ការងារ​ប្រចាំ​ប្រទេស​មួយ [...]

ឈប់​ម៉ូតូ​ដោះ​ទុក្ខ​សត្វ ត្រូវ​ចោរ​វាយ​ដណ្តើម​យក​ម៉ូតូ របួស​ធ្ងន់

ឈប់​ម៉ូតូ​ដោះ​ទុក្ខ​សត្វ ត្រូវ​ចោរ​វាយ​ដណ្តើម​យក​ម៉ូតូ របួស​ធ្ងន់

យុវជនម្នាក់ ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឆ្នាំ​ទី៤ និង​ម្នាក់​ទៀត ត្រូវ​ជា​មិត្តភក្តិ​ជិត​ស្និត នៅ​បន្ទប់​ជា​មួយ​គ្នា ត្រូវ​បាន​ចោរ​ប្លន់​យក​ម៉ូតូ នៅ​ពេល​ដែល​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ​វិញ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង ជិត​ផ្សារ​ដី​ហុយ កាល​ពី​ម៉ោង​ជិត ១០:០០​យប់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០១៤។

យុវជនទាំងពីរនាក់នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ។ សព្វ​ថ្ងៃ​នេះ ពួកគេ​មក​បន្ត​ការ​សិក្សា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជួល​ផ្ទះ​ស្នាក់ នៅ​ម្តុំ​ជិត​ផ្សារ​ដី​​ហុយ។ នៅ​ល្ងាច​ថ្ងៃ​ទី ១១ ខែតុលា ជន​រង​គ្រោះ​ឈ្មោះ បឿន ប៊េត និង​មិត្តភក្តិ​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ដែល​រៀន​ថ្នាក់​ជា​មួយ​គ្នា នៅ​ភ្នំពេញ​ថ្មី។

លុះដល់វេលាម៉ោងជិត ១០:០០យប់ ទើបបបួលគ្នាត្រឡប់មកផ្ទះវិញ [...]

យាយ​ពេញ​ចូល​សណ្ឋិត​រូប​បាតុករ ទារ​សំណែន​ផ្លែឈើ និង​ភ្លេង (vdo)

យាយ​ពេញ​ចូល​សណ្ឋិត​រូប​បាតុករ ទារ​សំណែន​ផ្លែឈើ និង​ភ្លេង (vdo)

បុរសមិនស្គាល់ឈ្មោះមា្នក់ ក្នុង​វ័យ​ជាង​សាមសិប​ឆ្នាំ ស្រាប់​តែ​បាន​ដួល និង​បាន​ងើប​មក​វិញ​ភ្លាម រួច​​ប្រកាស​​ថា ខ្លួន​គាត់​ត្រូវ​រូប​លោក​យាយ​ពេញ​ចូល​សណ្ឋិត។ ការ​ចូល​រូប​នេះ បាន​កើត​ឡើង នៅ​ក្រោយ​ពី​ការ​ធ្វើ​សម្មាធិ​​ស្មឹង​ស្មាត​រយៈពេល​ខ្លី​មួយ ដើម្បី​ទាមទារ​នូវ​ភាព​យុត្តិធម៌ ពី​ការ​ប្រមាថ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ក្នុង​​រឿង​​ទឹកដី​ខ្មែរ​​កម្ពុជា​​ក្រោម។

ជា​មួយ​នឹង​សម្លេង​ខ្សាវៗ ទាំង​បិទ​ភ្នែក ជា​មួយ​នឹង​មាត់​ហាក់​ដូចជា​កំពុង​ទំពារ​ស្លា បុរស​បាន​​និយាយ​​ឡើង​ថា៖ «កូនចៅ​មក​ទី​នេះ​ជា​ច្រើន​ដង​ហើយ តែ​មិន​ដែល​បាន​សែន​អ្វី​ដល់​យើង​ទេ។ យើង​ត្រូវ​ការ​ផ្លែឈើ​​ប្រាំពីរ​មុខ និង​លេង​ភ្លេង​ពិណពាធ្យ​បី​បទ។ កូន​ចៅ នឹង​អាច​សម្រេច​អ្វី តាម​ក្តី​ប្រាថ្នា​ហើយ។»

ក្រោយនិយាយចប់ត្រឹមនេះ បុរសរូបនោះក៏បានដួលសន្លប់ទៅវិញ តែអ្នកនៅជុំវិញនោះបានបក់ខ្យល់ ដើម្បី​ធ្វើឲ្យបុរសរូបនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...