Posts tagged as "Phnom Penh"

ចាប់​បាន​បុគ្គលិក​សណ្ឋាគារ​ផ្កាយ​ប្រាំ សង្ស័យ​ជា​ចោរ​ប្លន់ នៅ​អូឫស្សី

ចាប់​បាន​បុគ្គលិក​សណ្ឋាគារ​ផ្កាយ​ប្រាំ សង្ស័យ​ជា​ចោរ​ប្លន់ នៅ​អូឫស្សី

ជនសង្ស័យជាចោរដៃឆៅម្នាក់ ត្រូវបានក្រុមសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយនឹង កងរាជអាវុធហត្ថរាធានីភ្នំពេញ ដេញចាប់បាន និងបន្ទាប់មកត្រូវបាន មនុស្សម្នាមហាជន វាយដំយ៉ាងចាស់ដៃ នៅម្តុំផ្សារអូឬស្សី កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥នេះ។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យបានប្លន់ម៉ូតូ Scoopy មួយគ្រឿង ពីយុវតីម្នាក់ កាលពី​វេលា​ម៉ោង៣រសៀល នៅកោះពេជ្រ។ ប៉ុន្តែដោយសារវត្តមាន របស់កម្លាំងនគរបាលនៅទីនោះ ដែលបានធ្វើ​ប្រតិកម្ម​ភ្លាមៗ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន។ តែមិនបានសម្រេច ក៏ចាប់នារីរងគ្រោះ ធ្វើជាចំណាប់ខ្មាំង ដើម្បី​គម្រាម​សមត្ថកិច្ច​វិញ។

តែនៅទីបំផុត ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ប្រមាណជា៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា នៅ​ជិតអតីតរោងភាពយន្តអង្គរ ម្តុំផ្សារអូឬស្សី ស្ថិតក្នុងសង្កាត់អូឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌនេះ បាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន សុធា អាយុ២៤ឆ្នាំ [...]

ស្ត្រី​សង្ស័យ​លួច​«កេស​ដាក់​ផ្លែ​ឈើ»​ម្នាក់ ត្រូវ​ម្ចាស់​ចាប់​ទៅ​ឲ្យ​នគរបាល

ស្ត្រី​សង្ស័យ​លួច​«កេស​ដាក់​ផ្លែ​ឈើ»​ម្នាក់ ត្រូវ​ម្ចាស់​ចាប់​ទៅ​ឲ្យ​នគរបាល

ករណីដែលបង្ករការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅ​តាម​បណ្តោយផ្លូវ ២៤៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចទល់មុខ ផ្ទះធ្វើអាជីវកម្ម​ទឹក​អំពៅ។ ស្រ្តីជាប់ចោទម្នាក់ ត្រូវបានចាប់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីកើតមានហេតុការណ៍នេះ ហើយត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។

កញ្ញា អានី អ្នកលក់ផ្លែឈើនៅផ្សារនាគមាស បានប្រាប់ឲ្យដឹងថា កញ្ញាបានបាត់កេស សម្រាប់ដាក់ផ្លែឈើនេះ ជា​បណ្តើរៗ ដោយរកមុខអ្នកលួច មិនដែលឃើញសោះ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រមាណ ជាង១០០កេះទៅហើយ បើគិត​មក​ដល់​ថ្ងៃនេះ តែមិនដែលចាប់ដានអ្នកលួចបានទេ។ លុះរហូតមកដល់ខែមេសា អ្នកលក់ផ្លែឈើ នៅតែបន្ត​បាត់​កេស​នោះ​ទៀត គាត់មិនអស់ចិត្ត ក៏ចាប់ផ្តើមតាមដាន។

ស្រាប់តែ នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៥ កញ្ញាបានឃើញស្រ្តីជនសង្ស័យ មាន«កេះផ្លែឈើ»ជាងម្ភៃ នៅនឹងដៃ​បម្រុង​យក​ទៅផ្ទះ [...]

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

មកទល់ល្ងាច ថ្ងៃទី២៣ ខែមេសានេះ បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ជនជាប់ចោទ ថោង សារ៉ាត់ ជាលើកទីពីរ បន្ទាប់ពីបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសាមកក៏ដោយ តែលទ្ធផលយ៉ាងណានោះ នៅមិន​ទាន់​ឲ្យដឹង ឬស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

គេសង្កេតឃើញថា «ព័ត៌មាន» នៃសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលរាជធានីភ្នំពេញនេះ ហាក់បីដូចជាមានការបិទបាំងច្រើន តាំងពីការចាប់ផ្តើមស៊ើបអង្កេតដំបូង រហូតមកទល់ពេលនេះ។ មិនថាអាជ្ញាធរ​មាន​សមត្ថកិច្ច មេធាវី ឬចៅក្រមស៊ើបសួរឡើយ ពួកគេបានបិទព័ត៌មានយ៉ាងជិត នូវមូលហេតុចំបងៗក្នុងសំនុំរឿង។

ចំពោះមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់ ហាក់ដូចជាមិនចង់បំភ្លឺ ករណីកូនក្តីខ្លួន និងនីតិវិធីរឿងក្តីនៅរបស់​តុលាការ​ឡើយ។ ឯចៅក្រមស៊ើបសួរក្នុងរឿងនេះ ក៏មិនទាន់ប្រាប់នូវចំណុច នៃការចោទប្រកាន់ជាផ្លូវការថា យ៉ាងណា​នោះនៅឡើយដែរ។ ករណីដូចគ្នានេះ បន្ទាប់ពីការចាប់ខ្លួនឪពុកម្តាយលោក ថោង [...]

វីដេអូ​ទាំង​ស្រុង ពី​ជម្លោះ​កូន​ឧកញ៉ា ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ

វីដេអូ​ទាំង​ស្រុង ពី​ជម្លោះ​កូន​ឧកញ៉ា ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ

ដូចការធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូស្រាប់ យុវជន ទ្រី ដាលុច ដែលជាកូន របស់លោកឧកញ៉ា ទ្រី ភាព បានសម្លឹងមើល ដោយក្រសែភ្នែកឌឺដង ដាក់យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដែលជាកូនរបស់លោកឧកញ៉ា ឌួង ងៀប។ សកម្មភាពនេះ បញ្ជាក់ថាយុវជន ទ្រី ដាលុច ទំនងជាបានស្គាល់យុវជន ឌួង ឧត្ដមឆវិន រួចហើយ មុននឹងឈាន ទៅ​សម្លឹង​ឌឺដងគ្នា យ៉ាងដូច្នេះ។

ហេតុការណ៍បន្ទាប់ពីនេះ គេសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សកាន់អំណាចជាច្រើន បានផ្សាយ​អត្ថបទ ឬបង្ហាញរូបភាពជាច្រើន ជារបាយការណ៍របស់អាជ្ញាធរ ក្នុងលក្ខណៈដាក់ទំងន់ ទៅលើតែម្ខាង គឺភាគីយុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដូចជាប្រើពាក្យថា យុវជន ឌួង ឆាយ បានដើរចូលមក ដោយមាន«ដំណើរកាង» ឬយុវជននេះ បានសម្លឹងមុខ យុវជន ទ្រី ដាលុច ដើម្បីបង្ករឿងជាដើម។

មិនត្រឹមតែប៉ុណ្ណឹង ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មិនបានចេញផ្សាយឈ្មោះ លោកឧកញ៉ា ទ្រី ភាព សូម្បីតែមួយដងឡើយ [...]

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

សណ្ឋាគារ និងភោជនីដ្ឋាន «ឈូកទិព្វ» ត្រូវបានអគ្គីឆាបឆេះ កាលពីម្សិលម៉ិញ នៅជាន់ទី៧។ នៅក្នុងពេលភ្លាមៗ មិន​ទាន់​មានអ្នកណាម្នាក់ អាចបញ្ជាក់ ឬបង្ហាញពីចំនុចសង្ស័យ ទាក់ទងនឹងមូលហេតុ នៃការឆាបឆេះនេះទេ។ រហូត​មក​ដល់​ពេលអគ្គីភ័យ ត្រូវបានពន្លត់១០០ភាគរយ ទើបលោកប្រធានផ្នែកគ្រប់គ្រង នៅទីនោះបានឲ្យដឹងថា មូលហេតុ​ដោយ​សារ «ទុស្សេខ្សែរភ្លើង»។

ប្រធានផ្នែកគ្រប់គ្រង នៃសណ្ឋាគារ និងភោជនីយដ្ឋាន «ឈូកទិព្វ» លោក លី កាំង បានថ្លែងពីមូលហេតុឆេះនេះ នៅ​ក្នុង​សន្និសីទសារព័ត៌មាន កាលពីវេលា ម៉ោង៤ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា មកពីបញ្ហាទុស្សេខ្សែរភ្លើង មិនមាន​ហេតុផលផ្សេងនោះទេ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា អគ្គិភ័យ មិនបានបង្កការខូចខាត ឲ្យធ្ងន់ធ្ងរប៉ុន្មានឡើយ ព្រោះ​ភ្លើងបានឆាបឆេះ តែសម្លៀកបំពាក់ របស់បុគ្គលិក ដែលស្នាក់នៅជាន់ទី៧ មួយចំនួន ចំណែកឯបន្ទប់សណ្ឋាគារ និង​ភោជនីយដ្ឋាន មិនបានប៉ះពាល់ខ្លាំងនោះទេ។

លោក លី កាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...