«អាជ្ញាធរកម្ពុជា បន្តចាប់មនុស្សដោយគ្មានច្បាប់ទម្លាប់»
«ការដាក់ញត្តិទៅរដ្ឋសភា ទៅរាជរដ្ឋាភិបាល មិនមានអ្វីខុសច្បាប់ទេ។ យើងស្នើសុំដោយទទូច រដ្ឋាភិបាលគួរតែរៀបចំ ការពារសណ្តាប់ធ្នាប់ ដល់ពួកគាត់ឲ្យយកញត្តិទៅដាក់ វាល្អជាង ដែលរដ្ឋាភិបាលទៅចាប់ខ្លួនពួកគាត់។» នេះជាប្រតិកម្ម របស់លោក យី សុខសាន មន្រ្តីស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានធ្វើឡើង បន្ទាប់ពីមនុស្សបួននាក់ ក្នុងនោះមានម្នាក់ ជាសកម្មជនសិទ្ធិមនុស្សផង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ នាំខ្លួនចេញទៅ។
ការចាប់ខ្លួន ក្រុមយុវជន និងសកម្មជនទាំងនោះ ត្រូវបានធ្វើឡើង ក្នុងចន្លោះម៉ោងជាង៨ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅមុខអគារមជ្ឈមណ្ឌលភ្នំពេញ។ កម្លាំងអាជ្ញាធរ ដែលដឹកនាំដោយអភិបាលរង ខណ្ឌចំការមន លោក ជរ គឹមស៊រ បានលើកឡើងថា ក្រុមយុវជនទាំងនោះមកជួបជុំគ្នា ដោយខុសច្បាប់ មិនមានការសុំអនុញាតច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធ។
ឆ្លើយតបនឹងការលោកឡើងនេះ លោក យី សុខសាន មន្រ្តីសិទ្ថិមនុស្ស [...]