Posts tagged as "Phnom Penh"

ប្លន់​ទាំង​ថ្ងៃ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​មន្ត្រី​នគរបាល​ខំ​លាក់

ប្លន់​ទាំង​ថ្ងៃ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​មន្ត្រី​នគរបាល​ខំ​លាក់

ក្រុមចោរប្រដាប់អាវុធ ត្រូវបានស្រ្តីរងគ្រោះ ប្រាប់ឲ្យដឹងថា បានតាមប្លន់ម៉ូតូរបស់នាង រហូតបានសម្រេច នៅ​មុខផ្ទះរបស់នាងតែម្តង។ ករណីប្លន់បានសម្រេច ទាំងថ្ងៃនេះ ជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ ប៉ុន្តែ​មាន​​​មន្រ្តីនគរបាល ក្នុងប៉ុស្តិ៍ម្នាក់ មិនត្រឹមតែមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ​សួរនាំទេ តែថែមទាំងគម្រាម ឲ្យលុបរូបថតចេញ ហាក់ចង់បិទបាំងព័ត៌មាននោះទៀត។

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីវេលារសៀល ម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅភូមិឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីជនរងគ្រោះឈ្មោះ ឃុត មាសដានិច អាយុ ៣៥ ឆ្នាំ ជាជាងអ៊ុតសក់ នៅម្តុំសាលា IU បានរៀបរាប់ឲ្យដឹងថា ក្រុមចោរមានគ្នាពីរនាក់ ជិះ​ម៉ូតូស៊ុយសាគី ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ បានបើកតាមនាង តាំងពីចេញពីហាងអ៊ុតសក់ រហូតមក​ដល់​ភូមិ មុខផ្ទះរបស់នាង [...]

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

ចំងល់បានកើតឡើង នៅក្នុងចំណោមអាជីវករ នៃផ្សារដើមគ បន្ទាប់ពីប្រធានផ្សារ និងក្រុមការងារមួយចំនួន ពីសាលារាជធានីភ្នំពេញ បានមកវាស់វែងតូបរបស់ពួកគាត់។ អាជីវករខ្លះ បានលើកឡើងថា តាំងពីចាប់ផ្តើម​លក់ នៅផ្សារដើមគរនេះ ជាង១០ឆ្នាំមកហើយ ប្រធានផ្សារមុនៗ មិនដែលមានរឿងបែបនេះ កើតឡើងទេ ចុះ​ហេតុអ្វីនៅសុខៗ មានអ្នកចុះមកវាស់វែងតូប ក្នុងផ្សារដែលកំពុងលក់ដូរបែបនេះ។

អាជីវករលក់ស្បែកជើងម្នាក់ លោក ហាង សុធា នៅក្នុងវ័យ ៥២ឆ្នាំលោក បានស្រដីប្រាប់ទស្សនាវដ្តី​​មនោរម្យ.​អាំងហ្វូថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ពិតជាមានគេមកវាស់វែង នៅកន្លែងលក់របស់លោកមែន។ អាជីវកររូបនេះ បានបញ្ជាក់ថា តាំងពីមុនមក លោកមិនដែលឃើញ ប្រធានផ្សារមុនៗ ធ្វើបែបនេះទេ ចុះ​មក​វាស់វែង ដោយមិនប្រាប់ហេតុផលច្បាស់លាស់ ធ្វើឲ្យអាជីវករព្រួយបារម្ភ។

មិនខុសគ្នា ពីអាជីវករខាងលើទេ អ្នកស្រី នួន ស៊ីថា អ្នកលក់ដូរក្នុងផ្សារនេះដែរ បានថ្លែងថា [...]

បុក​របង​ចែក​ផ្លូវ​ដួល​រនេល និង​ឡាន​មួយ​ទៀត​រួច រត់​គេច​ខ្លូន​បាត់

បុក​របង​ចែក​ផ្លូវ​ដួល​រនេល និង​ឡាន​មួយ​ទៀត​រួច រត់​គេច​ខ្លូន​បាត់

នៅក្នុងរណីគ្រោះថ្នាក់ចរាចរណ៍ បង្ករការភ្ញាក់ផ្អើលនេះ មិនមានភាគីណា រងរបួសនោះទេ តែចម្លែកតែម្ចាស់​រថយន្តបង្ក បានបើកទ្វារឡាន ចេញស្របពេល ដែលមានមនុស្សជាច្រើន ចូលមកមើល ហើយបានរត់គេច​ខ្លូន បាត់ស្រមោល បន្សល់ទុករថយន្ត នៅទីតាំងកើតហេតុ ជាមួយភាគីរងគ្រោះ។

គ្រោះថ្នាក់ចររាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរូស្ស៊ី ក្នុងខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្ក មានម៉ាក រេងរ៉ូវើ (RONROVER) ស្លាកលេខ ភ្នំពេញ២V-៨៣៧៨ បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ សាក្សី ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងឡានបង្កខាងលើ បើកបរក្នុងទិសដៅ ពីកើតទៅលិច តាម​បណ្តោយផ្លូវខាងលើ លុះមកដល់កន្លែងកើតហេតុ រថយន្តក៏រ៉េចង្គូត ទៅបុករបងចែកផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ ជាង៥កំណាត់។

សាក្សីដដែលនោះ បានបន្ថែមទៀតថា បន្ទាប់ពីបានបុក របងខណ្ឌផ្លូវទាំងនេះហើយ ឡានបង្កនៅ [...]

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ករណីគ្រោះថ្នាក់នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីម៉ោង ១១យប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវនរោត្តម បន្តបុករហូតដល់ផ្លូវ៥៥ ត្រង់ចំណុចម្តុំផ្ទះយាយភូ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ របស់សាក្សីឲ្យដឹងថា រថយន្តបង្ករ ម៉ាក តាកុមា TACOMA ពណ៍ស ស្លាក​លេខ ២AD-០៣៣៨ បើកបរដោយ ក្រុមក្មេងស្ទាវ០៥នាក់ ទាំងអាការៈស្រវឹង ក្នុងល្បឿនលឿន។

សាក្សីបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ព្រោះរថយន្ដ ដែលរង​គ្រោះ​ថ្នាក់ទាំងបួន សុទ្ធតែចតនៅស្ងៀម។ ចំណែកឯម្ចាស់ម៉ូតូ និងរឺម៉កកង់បី មួយគ្រឿងទៀត ក៏មិនបានរង​បញ្ហា​អ្វី​ដែរ។

រថយន្តរងការខូចខាតទាំង០៤នោះ ទីមួយម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ ២AC-៤៣០៧ បានខូចខាតមួយ​​ចំហៀង​ខាងឆ្វេង។ ទីពីរម៉ាក រេងរ៉ូវើ (RONG ROVER) ពណ៍ខ្មៅស្លាកលេខ ២Q-០០៣៣ ខ្ទេចស្តុបជ្រុលទៅ​បុក​ឡាន កូរ៉ូឡា(COROLA) ពណ៍ខ្មៅស្លាកលេខភ្នំពេញ [...]

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

ករណីភ្លើងឆេះសន្ធោសន្ធៅនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអគ្គីភ័យ ជួយពន្លត់បានសម្រេច អស់រយៈពេល​ប្រមាណ២ម៉ោង ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងកើតហេតុ ជារោងចក្រស្តុកសម្ភារៈរបស់របរ និងសម្ភារៈអេឡិចត្រូនិច ផ្ទះលេខ២៦ ផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ នៅជាប់របងវត្តស្រះចក។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានចុះផ្ទាល់ ក្នុងហេតុការណ៍អគ្គីភ័យនេះ បានប្រាប់​អ្នក​សារព័ត៌មានឲ្យដឹងថា តំបន់ដែលរងអគ្គិភ័យ បានរួចផុត ពីការគម្រាមកំហែងហើយ។ ក្នុងនោះ មិនមាន​បង្ក​ការខូចខាត ដល់អ្នកជិតខាងនោះទេ តែរបស់របរនៅខាងក្នុង ត្រូវបានលោកបញ្ជាក់ថា មានការខូចខាត​មួយ​ចំនួន។ លោកបានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះនេះ បើតាមការសន្និដ្ឋានបឋម បណ្តាលមកពី​ទូស្សេ​ម៉ាស៊ីនកុំព្យូទ័រ នៅក្នុងការិយាល័យ ក្នុងនោះមានអ្នករបួសម្នាក់ ឈ្មោះ ថន ម៉ាប់ បានចូលទៅជួយពន្លត់ ហើយ​ក៏ធ្លាក់ពីលើដំបូលសន្លប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...