Posts tagged as "Phnom Penh"

ល្បែង​ជីវិត​ដ៏​គ្រោះ​ថ្នាក់៖ ឡាន​ស្ទូច​ដឹក​ឡាន​ពីរ​​ពី​លើ​យ៉ាង​សង្ហា

ល្បែង​ជីវិត​ដ៏​គ្រោះ​ថ្នាក់៖ ឡាន​ស្ទូច​ដឹក​ឡាន​ពីរ​​ពី​លើ​យ៉ាង​សង្ហា

អ្នកដំណើរជាច្រើន ដែលបានឃើញ ឡានស្ទូចមួយគ្រឿង ដឹកឡានពីរគ្រឿងពីលើគ្នានោះ បានបង្ហាញការ​ព្រួយ​បារម្ភជាខ្លាំង ដល់សុវត្តិភាពពួកគាត់ ជាអ្នកធ្វើដំណើរស្របផ្លូវជាមួយគ្នា ដោយនិយាយថា ពួកគាត់អាច​ប្រឈម នឹងហានិភ័យខ្ពស់ រហូតដល់អាយុជីវិត ប្រសិនជារថយន្ដ ដែលនៅលើឡានស្ទូច របូតធ្លាក់ចុះ។ រថយន្ដស្ទូច ដែល​បើកដឹកឡានពីគ្រឿង បន្ថែមពីលើនោះ មានស្លាកលេខ ភ្នំពេញ ៣A-៦៥៧៥ និងបាន​បើកតាម​បណ្តោយ​ផ្លូវជាតិ លេខ០៥ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្ត។

ស្រ្តីម្នាក់កំពុងធ្វើដំណើរ ដោយម៉ូតូ តាមបណ្តោយផ្លូវនេះដែរ ពេលឃើញឡានធំពីរគ្រឿង ដោយគ្មានចំណង គ្មាន​ទ្រុងបែបនេះ បានឈប់ម៉ូតូ រួចបញ្ចេញវាចារ ទាំងក្តីបារម្ភថា មិនហ៊ានជិះទៅទៀតទេ ព្រោះមើលទៅផ្លូវ​សុទ្ធ​តែក្រឡុក មានទឹក មានភក់ តែឡានស្ទូចនេះ បែរជាបើកធ្វើព្រងើយគ្មានអ្នកណាឃាត់សោះ។ ចុះបើឡាន បើក​ធ្លាក់​ក្រឡុកផ្អៀងតែបន្តិចនោះ ឡានពីរខាងលើ នឹងធ្លាក់មកមិនខាន ព្រោះគ្មានប្រដាប់ការពារ [...]

រ៉ីម៉ក​ដឹក​ទឹកកក​លើស​ចំណុះ បុក​រនាំង​ចែក​ផ្លូវ​ដួល​អស់​០៥ផ្ទាំង

រ៉ីម៉ក​ដឹក​ទឹកកក​លើស​ចំណុះ បុក​រនាំង​ចែក​ផ្លូវ​ដួល​អស់​០៥ផ្ទាំង

ករណីបើកបុករនាំដែកចែកផ្លូវ ទាំងថ្ងៃនេះ ត្រូវបានសាក្សីប្រាប់ឲ្យដឹងថា បានបង្កឡើងនៅវេលាម៉ោង១១ និង​៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ហាងលក់​សាច់​អាំង យីហោ១៦៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីបានបញ្ជាក់បន្ថែមថា រ៉ឺម៉ក​ដឹកទឹកកកបង្កគ្រោះថ្នាក់ បានដឹកទឹកកក រហូតដល់៧០ដើម បើកបរដោយម្ចាស់រ៉ឺម៉ក ជាយុវជនវ័យជំទង់ម្នាក់ មិនស្គាល់អត្តសញ្ញាណ។ យុវជនរូបនេះ បានបើករ៉ឺម៉ក ពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមក​ដល់​កន្លែងកើតហេតុ បានរ៉េចង្កូតបុករនាំងចែកផ្លូវតែម្តង។

ស្រ្តីវ័យកណ្តាលម្នាក់ ជាអ្នកលក់ដូរ នៅជាប់កន្លែងកើតហេតុ បានលើឡើងថា៖ «ឃើញបើកបរសុខៗ សោះ​ស្រាប់តែបុកប៉្រាវខ្ទេចដែក បួនប្រាំផ្ទាំង»។ អ្នកស្រីថា ពេលនៅលក់មិនមានអ្វីទេ អ្នកដំណើរដ៏ទៃទៀត រួមទាំង​រ៉ឺម៉កដឹកទឹកកបើកធម្មតា ស្រាប់តែមកដល់កន្លែងមានរនាំង រ៉ឺម៉កដ៏សែនធ្ងន់ [...]

រថយន្ត​ទេសចរណ៍​ប៉ះ​ជា​មួយ​ម៉ូតូ ស្លាប់​២នាក់

រថយន្ត​ទេសចរណ៍​ប៉ះ​ជា​មួយ​ម៉ូតូ ស្លាប់​២នាក់

បុរសជិះម៉ូតូ២នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥។

គ្រោះថ្នាក់នេះបង្កដោយរថយន្តទេសចរណ៍ ១២ កៅអីម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2Z 4992 ភ្នំពេញ បានបើកទៅបុកម៉ូតូមួយគ្រឿង ម៉ាកវេវ (wave) ពណ៍ខ្មៅស្លាកលេខ 1AJ 8690 ភ្នំពេញ ដែលបើក​បញ្រ្ចាស​ទិសគ្នា។ ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណជនបង្ក និងជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានមកធ្វើអន្តរាគមន៍ នៅ​កន្លែងកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅដោះស្រាយ នៅចរាចរណ៍ក្រុង។ ចំណែកអ្នក​បើក​រថយន្តបង្ក បានរត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តក្រុង១២កៅអី។ ប៉ុន្តែ​មិន​ដឹង​ពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះឡើយ៕

ប៉ា សុជាតិវង្ស ថា​នឹង​ហាម​ឡាន​ក្រុង​ចូល​រាជធានី នៅ​ឆ្នាំ​២០១៦

ប៉ា សុជាតិវង្ស ថា​នឹង​ហាម​ឡាន​ក្រុង​ចូល​រាជធានី នៅ​ឆ្នាំ​២០១៦

«ចាប់ពីឆ្នាំ២០១៦តទៅ រថយន្តក្រុងទាំងអស់ មិនអនុញ្ញាតឲ្យចូលក្រុងទេ» នេះជាការលើកឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ដែលអះអាង ពីការហាមឃាត់មិនឲ្យរថយន្ដក្រុង ធ្វើចរាចរណ៍ក្នុងរាជធានីបានតទៅទៀត។

លោកអភិបាលរាជធានី បានថ្លែងឲ្យដឹង ពីមូលហេតុមិនអនុញ្ញាតឲ្យរថយន្ដក្រុងធំៗទាំងនោះចូលរាជធានី ដោយហេតុថា គ្មានចំណត ហើយរថយន្ដក្រុង បានស្រូបយកចំណែលផ្លូវ សឹងតែទាំងអស់។ លោក សុជាតិវង្ស បាននិយាយថា៖ «ក្រុមហ៊ុននីមួយៗ ស្នើសុំលិខិតពីក្រុង តែលក់សំបុត្រទេ តែពេលបានលិខិត ចាប់ផ្តើមចត​ឡាន។ ផ្លូវតូចផ្លូវចង្អៀត ត្រូវបានប្រជាពលរដ្ឋតិះទៀន នៅក្នុងវេទិកាសាធារណៈនានា ថាឡានក្រុងស្រូបយក​ចំណែកផ្លូវនេះ ច្រើនជាងគេ។ ទីក្រុងភ្នំពេញកំសត់ ត្រង់អត់ចំណត ដោយសារអត់ចំណតហ្នឹង ឡានធំក៏ចត​ក្នុងហ្នឹង ឡានតូចក៏ចតក្នុងហ្នឹង មិនដឹងថាការពារយ៉ាងម៉ិច។»

លោក សុជាតិវង្ស បានដាក់សំនួរទៅកាន់ក្រុមហ៊ុន [...]

ងងុយ​ដេក​ពេក... ដេក​ផ្ញារ​ជើង​ទាំង​ឡាន!

ងងុយ​ដេក​ពេក... ដេក​ផ្ញារ​ជើង​ទាំង​ឡាន!

រថយន្តរងគ្រោះថ្នាក់ ម៉ាកស៊ាំយ៉ុង ពណ៍ស ស្លាកលេខ ភ្នំពេញ២R-៣០៩០ បានបើកបរ​តាមបណ្តោយ ផ្លូវ​២៧១ រហូតដល់ជិតគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។ ប៉ុន្តែដោយភាពងងុយ​ដេក របស់​អ្នកបើកបរ រថយន្ដបានជ្រុលចង្កូត ទៅបុកថ្មចែកផ្លូវអស់ពីរផ្ទាំង បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារ​ជើង​តែ​ម្តង។

ករណីគ្រោះថ្នាក់ក្រឡាប់ឡានខាងលើ សាក្សីបានបញ្ជាក់ថា មិនបណ្តាលឲ្យអ្នកបើកបរ រងររបួសនោះទេ រីឯ​ឡានក្រឡាប់ទៅម្ខាង នៅលើផ្លូវនោះ ក៏មិនបានបង្កការប៉ះពាល់ ដល់អ្នកដ៏ទៃដែរ។

បន្ទាប់ពីគ្រោះថ្នាក់ សមត្ថកិច្ចបានចុះមកវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុក នៅការរិយាល័យ​​ចរាចរណ៍​ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំឲ្យម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។ ភ្លាមៗនោះ មន្រ្តី​ចរាចរណ៍​ធ្វើការរៀបចំថ្ម ដែលបាក់ និងដួលរណូករណែល ឲ្យមានរបៀបរៀបរយបន្តិចវិញ ដើម្បី​បញ្ជៀស កុំឲ្យ​អ្នកបើកបរផ្សេងទៀត អាចនឹងជួបគ្រោះថ្នាក់៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...