ការធ្លាក់ចុះនៃសីលធម៌ខ្មែរ តើជាកំហុសអ្នកណា?
«តើនៅសង្ឃឹមអីទៀត បើខ្មែរសរសេរនិងនិយាយមិនត្រូវទេ ចុះទម្រាំសីលធម៌...?» នេះជាការឡើង របស់ក្រុមអ្នក អភិរក្សសីលធម៌ ជជែកពិភ្សាគ្នា ពីបញ្ហាធ្លាក់ចុះនៃសីលធម៌ ដែលធ្លាប់តែទទួលស្គាល់ពីបណ្តាប្រទេសនានា។
តារាខ្មែរ៖ កញ្ញា សីម ថៃណា (ខាងឆ្វេង) និងនាង យក់ ថិករដ្ឋា។ (រូបថតសហការី)
សិលធម៌ខ្មែរ - នៅសម័យបច្ចុប្បន្ននេះ សីលធម៌ខ្មែរ ត្រូវបានមើលឃើញថា បានធ្លាក់យ៉ាងខ្លាំង ទាំងសម្ដីសម្ដៅ ទាំងការស្លៀកពាក់របស់យុវវ័យ សិស្សសាលា។ ជាពិសេសនោះ ការស្លៀកពាក់របស់អ្នកសិល្បៈ ដែលជាគំរូមួយសម្រាប់ទស្សនិកជន និងការប្រើប្រាស់ពាក្យពេជន៍របស់មនុស្សមួយចំនួន ធ្វើឱ្យសីលធម៌ដ៏ផូផង់នៃសង្គមខ្មែរ កាន់តែធ្លាក់ចុះ។ [...]