Posts tagged as "Facebook"

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់ នូវ​ក្រដាស​ប្រាក់​ថ្មី តម្លៃ​១០០​រៀល ដែល​ទើប​នឹង​បោះ​ពុម្ភ និង​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ដោយ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន  បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ប្រតិកម្ម​បាន​កើត​ឡើង​យ៉ាង​ផុសផុល ដែល​ជជែក​វែក​ញែក​ពី​ក្រដាស​១០០​រៀល​ថ្មី​នេះ ដោយ​សារ​តែ​យក​រូប​ព្រះ​ពុទ្ធ​មក​ធ្វើ​ជា​រូប​តំណាង នៅ​ពី​លើ​ក្រដាស​ប្រាក់។

អ្នក​ចូល​រួម​សម្ដែង​ប្រតិកម្ម​ទាំង​នោះ រួម​មាន​ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​នាំ​គ្នា​ធ្វើការ​ជជែក​ផ្តល់​យោបល់ ថា​គេ​មិន​គួរ​យក​រូប​ព្រះ​សម្មា​សម្ពុទ្ធ មក​ដាក់​លើ​ក្រដាស​ប្រាក់​ដូច្នេះ​ឡើយ។

ផ្តើមចេញពីទំព័រហ្វេសប៊ុកមួយ ដែលយកប្រកាសប្រាក់នេះ មកបង្ហោះ និងយល់ថាវា​ជារឿង​មិនសម ដែល​យករូបព្រះពុទ្ធមកដាក់នោះ [...]

ខ័ណ្ឌ ច័ន្ទសុផល ដៀល សឿ សុធារ៉ា ថា​«ផ្កាប់​មុខ»​ទូល​គុណ​ទេវតា​៧មករា

ខ័ណ្ឌ ច័ន្ទសុផល ដៀល សឿ សុធារ៉ា ថា​«ផ្កាប់​មុខ»​ទូល​គុណ​ទេវតា​៧មករា

មើល​មួយ​ភ្លែត នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​តារាៗ​មួយ​ចំនួន និង​បើ​និយាយ​ពី​អ្នក​គោរព ស្រលាញ់ និង​ដឹង​គុណ​ថ្ងៃ​៧មករា គ្មាន​អ្នកណា​លើស​អ្នក​នាង សឿ សុធារ៉ា នោះ​ទេ ព្រោះ​ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​ថ្ងៃ ៧មករា តារា​ស្រី​សម្តី​ផ្អែម​រូប​នេះ សុខ​ចិត្ត​កាត់​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​តារា​ហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដូច​គ្នា សកម្មភាព​របស់​តារា​ស្រី​កូន​មួយ ជា​ការ​ដឹង​គុណ​ដ៏​ជ្រុល​ហួស​ហេតុ និង​រហូត​ដល់​«ផ្កាប់​មុខ» ។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​ស្រី​សាច់​នៅ​តែ​ស​ខ្ចី បាន​សរសេរ​នៅ​ចំ​ថ្ងៃ​បុណ្យ​រំលឹក​ខួប​ទី​៣៧ នៃ​ថ្ងៃ​៧​មករា​១៩៧៩​ថា៖ «ថ្ងៃ​នេះ​នាង​ខ្ញុំ​បាន​សំរេច​ចិត្ត​កាត់​សក់​ការ៉េ ដើម្បី​ជា​ការ​ដឹង​គុណ​ទេវតា​មក​រំដោះ​ជាតិ ៧ មករា ព្រោះ​ជា​ថ្ងៃ​ដែល​ឪពុក​ម្តាយ​នាង​ខ្ញុំ [...]

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

មើល​សមត្ថកិច្ច​«ចេញ​យក្ស» ទាត់​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​ម្ដង!

តើមន្ត្រី​សមត្ថកិច្ច​ដ៏​មាន​អំណាច ព្រោះ​អាវុធ​នៅ​នឹង​ដៃ របស់​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ដឹង​ស្គាល់​ពី​ច្បាប់​ទម្លាប់ របស់​ប្រទេស​ខ្លួន? តើ​រដ្ឋាភិបាល​ដែល​ទទួល​អាណត្តិ​ពី​រាស្ត្រ ក្រោយ​ពី​បោះ​ឆ្នោត​ម្ដងៗ មក​គ្រប់​គ្រង​ប្រទេស និង​បញ្ជា​លើ​រដ្ឋការ​អាជ្ញាធរ​នេះ មាន​ដែល​បាន​គិត ពី​ទង្វើ​គ្មាន​ច្បាប់​ទម្លាប់​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំង​នោះ​​ដែរ​ឬ​ទេ? ឬ​សមាជិក​រដ្ឋាភិបាល ដែល​កាន់​តំណែង​សព្វ​ថ្ងៃ មិន​ដែល​ខ្វល់​ពី​អ្វី​ទៅ ដែល​ហៅ​ថា​ច្បាប់ និងខ្ជិល​ហៅ​មន្ត្រី​ល្មើស​ទាំង​នោះ មក​ធ្វើការ​អប់រំ​/ព្រមាន?

ហេតុការណ៍របៀបដូចយ៉ាង បង្ហាញទង្វើខ្លួន​មាន​អំណាច​ហួស ព្រោះ​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ឬ​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​។ល។ តែង​កើត​ឡើង​ជា​រឿយៗ ក្នុង​សង្គម​សព្វ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន [...]

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

បើគេរំលឹកពីលោក កាល​ពី​លោក​នៅ​មាន​ជីវិត​នោះ គេ​ច្បាស់​ជា​ស្គាល់​ភ្លាម ថា​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​ជួយ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​មិន​ខ្លាច​ខ្លួន​រង​ទុក្ខ។ ប៉ុន្តែ​ចំពោះ​ជីវិត​ឯកជន​របស់​លោក​វិញ​ គេ​បាន​ដឹង​តិច​តួច​បំផុត។ ហើយ​បើ​និយាយ​ពី​ជីវិត​នៅ​លើ​ហ្វេសប៊ុក​ទៅ​ទៀត​នោះ លោក ចាន់ សូវ៉េត ក៏​កាន់​តែ​មិន​មែន​ជា​តារា​ល្បី ប្រចាំ​លើបណ្ដាញ​សង្គម ដែល​ជា​ចំណូល​ចិត្ត​ របស់​មនុស្ស​សម័យ​ឥឡូវ​នោះ​ដែរ។

ទោះជាយ៉ាងណា​ក៏​ដោយ លោក​បាន​ប្រើ​ប្រាស់​បណ្ដាញ​​សង្គម ដើម្បី​ចែក​រំលែក​នូវ​មតិ​យោបល់ ការ​វិភាគ ឬ​ការ​ត្រិះ​រិះ​ពិចារណា ក្នុង​នាម​លោក​ជា​មន្ត្រី​ការពារ​សិទ្ធិ ទៅ​ដល់​ប្រិយមិត្ត​ដ៏​ស្ដួច​ស្ដើង ដែល​មាន​ចំនួន​ប្រមាណ​ជា​ជាង​១៥០​នាក់។ អាចនិយាយ​បាន​ថា មិត្ត​ភ័ក្រ​របស់​លោក នៅ​លើ​គណនី​របស់​លោក​មាន​ចំនួន​តិច​មែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...