CCHR៖ អាជ្ញាធរគប្បីបើកសំណុំរឿង ឈុត វុទ្ធី ឡើងវិញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់តាមភាសាអង់គ្លេស CCHR បានលើកឡើងថា បើទោះជាតុលាការ និងរដ្ឋាភិបាលកម្ពុជាបានបិទសំណុំរឿងលោក ឈុត វុទ្ធី ហើយក៏ដោយ ក៏រហូតមកដល់ពេលនេះសំណុំរឿងនេះ នៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ដូច្នេះរដ្ឋាភិបាល គម្បីបើកការស៊ើបអង្កេតសំណុំរឿងដ៏រសើបនេះឡើងវិញ ដោយឯករាជ្យ និងតម្លាភាពដើម្បីបិទបញ្ចប់ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថតឯកសារ)
ច្បាប់ - «ដើម្បីធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ តុលាការអាចស្តារនូវភាពជឿជាក់ខ្លះ ហើយសំខាន់បំផុតប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជាថ្មី ថារដ្ឋាភិបាលមានសមត្ថភាព [...]