បក្ស សម រង្ស៊ី បដិសេធច្បាប់បីពាក់ព័ន្ធតុលាការ
នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបដិសេធមិនទទួលស្គាល់ច្បាប់បីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ហើយបានស្នើឲ្យព្រឹទ្ធសភា គម្បីបង្វិលច្បាប់ទាំងបីនោះ ទៅកាន់រដ្ឋសភាពហុបក្ស ដើម្បីធានាថាច្បាប់ត្រូវបានបង្កើតឡើងត្រឹមត្រូវ។
ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)
ច្បាប់ - តាមរយៈលិខិតផ្ញើជូនលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី សរសេរថា ដំណើរការតាក់តែងច្បាប់នីមួយៗត្រូវមានតម្លាភាព គណនេយ្យភាព និងការចូលរួមទូលំទូលាយពីមជ្ឈដ្ឋានទាំងអស់ជាចាំបាច់។ លិខិតដដែលសង្កត់ធ្ងន់ថា៖ [...]