Posts tagged as "Accident routiere"

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ករណីគ្រោះថ្នាក់នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីម៉ោង ១១យប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវនរោត្តម បន្តបុករហូតដល់ផ្លូវ៥៥ ត្រង់ចំណុចម្តុំផ្ទះយាយភូ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ របស់សាក្សីឲ្យដឹងថា រថយន្តបង្ករ ម៉ាក តាកុមា TACOMA ពណ៍ស ស្លាក​លេខ ២AD-០៣៣៨ បើកបរដោយ ក្រុមក្មេងស្ទាវ០៥នាក់ ទាំងអាការៈស្រវឹង ក្នុងល្បឿនលឿន។

សាក្សីបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ព្រោះរថយន្ដ ដែលរង​គ្រោះ​ថ្នាក់ទាំងបួន សុទ្ធតែចតនៅស្ងៀម។ ចំណែកឯម្ចាស់ម៉ូតូ និងរឺម៉កកង់បី មួយគ្រឿងទៀត ក៏មិនបានរង​បញ្ហា​អ្វី​ដែរ។

រថយន្តរងការខូចខាតទាំង០៤នោះ ទីមួយម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ ២AC-៤៣០៧ បានខូចខាតមួយ​​ចំហៀង​ខាងឆ្វេង។ ទីពីរម៉ាក រេងរ៉ូវើ (RONG ROVER) ពណ៍ខ្មៅស្លាកលេខ ២Q-០០៣៣ ខ្ទេចស្តុបជ្រុលទៅ​បុក​ឡាន កូរ៉ូឡា(COROLA) ពណ៍ខ្មៅស្លាកលេខភ្នំពេញ [...]

ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​សាច់​ឆ្កែ តែ​ប៉ះ​ជា​មួយ​ឡាន​ធំ រង​គ្រោះ​ដល់​ជីវិត

ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​សាច់​ឆ្កែ តែ​ប៉ះ​ជា​មួយ​ឡាន​ធំ រង​គ្រោះ​ដល់​ជីវិត

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៣៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសដែលរងគ្រោះ ដល់ជីវិតនេះ ឈ្មោះ ហៀង ស្រស់ រស់​នៅ​ភូមិ​រលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុ លោក ថា វាសនា ឲ្យដឹងថា ដំបូងលោកឃើញ ម៉ូតូជនរងគ្រោះ ម៉ាកគប់ ស្លាកលេខ​កំពង់ធំ ១E-០៣០១ កំពុងជិះពីមុខឡាន បន្តិចក្រោយមក ឡានធំម៉ាក FUSO ស្លាកលេខ ៣A-១៨៤៩ បើក​យ៉ាងលឿន ដើម្បីវ៉ាម៉ូតូជនរងគ្រោះ។ តែមិនបានសម្រេច បានប៉ះចង្កូតម៉ូតូ ហើយម៉ូតូ បានអូសជាប់ ជាមួយ​ឡាន ប្រមាណ១០ម៉ែត្រ បណ្តាលឲ្យបុរស នៅជិះម៉ូតូខាងក្រោយ រងរបួសក្បាលធ្ងន់ធ្ងរ រហូតតដល់ស្លាប់។ សាក្សី​បន្តទៀតថា ពេលអ្នកបើកឡាន ឃើញអ្នករងគ្រោះស្លាប់ បានបើកទ្វារឡាន រួចរត់គេចខ្លូន ជាមួយព្រូ​ឡាន [...]

វ៉ា​ស្តាំ​មិន​ប្រយ័ត្ន​បុក​ឡាន​ចត​ស្ងៀម របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

វ៉ា​ស្តាំ​មិន​ប្រយ័ត្ន​បុក​ឡាន​ចត​ស្ងៀម របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

ហេតុការណ៍នេះ ជាករណីវ៉ាស្តាំ ដោយមិនបានប្រយ័ត្ន ហើយបានកើតឡើង កាលពីម៉ោង៤ និង៣០ នាទី ល្ងាច​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិ លេខ០៥ ត្រង់ចំណុចផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យ​ឯកជន យីហោ កង រចនា។

បើតាមសាក្សី នៅកន្លែងកើតហេតុម្នាក់ លោក ថៃ ធី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ជន​រង​គ្រោះ ដែលរងរបួសធ្ងន់ជាងគេ ហើយត្រូវបញ្ជូន ទៅពេទ្យកាលម៉ែត្រនោះឈ្មោះ វណ្ណា សាម៉ែន។ លោក ធី បានបន្តទៀតថា ជនរងគ្រោះជិះម៉ូតូឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ១W-២៩៧៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុង​ល្បឿនលឿន។ ស្រាប់តែមកដល់កន្លែងកើតហេតុ ម្ចាស់ម៉ូតូ បានជិះវ៉ា ម៉ូតូមួយគ្រឿងទៀត ម៉ាកគុបមិន​ស្គាល់​ស្លាកលេខ បើកបរដោយស្រ្តី មានគ្នាពីរនាក់ ក្នុងទិសដៅស្របគ្នាខាងស្តាំ។ ស្រាប់តែមិនទាន់ផុត ទៅវ៉ាក់​នឹង​ឡាន ហាយឡែឌឺ មួយគ្រឿង ចតនៅចិញ្ចើមផ្លូវ នោះពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ របួសទាំងសង​ខាង។

[...]
បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមាន​ទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់​ចរាចរណ៍​លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយ​នឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។

អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។

រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់​រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។

ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដ​ឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រី​បើក​បរ បាននិយាយថា ខ្លួនបានស្លន់ស្លោ [...]

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់​កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែ​កូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់​មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជា​ឪពុក​ក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែង​កើត​ហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។

អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...