Posts tagged as "Kantha Bopha"

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

មកទល់ខែកក្កដា ឆ្នំា២០១៥ មានកុមារឈឺធ្ងន់ចំនួន ១៣៦៧០នាក់ បានចូលមកព្យាបាល នៅក្នុងមន្ទីពេទ្យ​គន្ធបុប្ផា។ តួលេខនេះ បានកើនឡើង ៣០% បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ១០២៣១​នាក់។ នេះបើតាមលិខិតមួយ របស់លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ប្រធាន និងជាស្ថាបនិកនៃមន្ទីពេទ្យ ដែល​បំរើព្យាបាលសំរាប់កុមារ ទូរទំាងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។

លិខិតបានសរសេរបន្តថា ក្នុងចំណោម កុមារទំាង ១៣៦៧០នាក់នេះ មានករណីជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ២២៤១នាក់ ខណៈខែកក្កដា ឆ្នាំ២០១៤ មានករណីគ្រុនឈាម ត្រឹមតែ ៣៣៨នាក់។ រីឯមានកុមារឈឺ ដែល​ទទួល​ការពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជម្ងឺក្រៅ មានចំនួន ៦៩១៣២នាក់ និងឈានទៅដល់ការវះកាត់​ទូទៅ មានចំនួន ១៩៧២នាក់។

លោក វេជ្ជបណ្ឌិត រីចឆ្នឺរ បានសម្ដែងការព្រួយបារម្ភថា ជាមួយនឹងចំនួនកុមារ ដែលធ្លាក់ខ្លួនឈឺ ដ៏ច្រើន​សន្ធឹក​សន្ធាប់នេះ លោកនឹងពុំអាចរកប្រាក់ សម្រាប់ ៨៥% នៃគម្រោងថវិការទាំងអស់ [...]

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

តើវាជាប្រតិកម្ម ឬ​ការ​បក​ស្រាយ របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទៅ​នឹង​សំបុត្រ​ចំហរ​មួយ របស់​អ្នកស្រី សូរ ច័ន្ទរង្សី ម្ដាយ​ទារក​មួយ​រូប ដែល​បាន​យក​កូន​ឈ្លក់​ទឹក​ដោះ ទៅ​កាន់​មន្ទីរពេទ្យ​នេះ​ទាំង​យប់ ដើម្បី​សុំ​ឲ្យ​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ កូន​ទើប​នឹង​កើត​របស់​ខ្លួន​ឬ? ទេ! មិន​មែន​ជា​ប្រតិកម្ម ហើយ​ក៏​មិន​មែន ​ជា​ការ​បក​ស្រាយ​អ្វី​ដែរ។ តែ​ប្រធាន​ស្ថាបនិក​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក ប៊េអាត រីចឆ្ន័រ (Beat Richner) បាន​ហៅ​អ្នក​សារព័ត៌មាន​ របស់​ទស្សនាវដ្ដី ទៅ​ជួប​ដើម្បី​ធ្វើការ​«ព្រមាន» និង​បង្គាប់​ឲ្យ​ទស្សនាវដ្ដី​ត្រូវ​ធ្វើ​ការ​ «សុំ​ទោស» ​ជា​ដាច់ខាត។

សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើនេះ

សម្រាប់លោកវេជ្ជបណ្ឌិត រីឆន័រ លិខិត​ចំហរ​នោះ ជា​ការ​ចុះ​ផ្សាយ​ នូវ​ព័ត៌មាន​«មិន​ពិត និង​បំភ្លើស» [...]

លិខិត​ចំហរ​របស់​ពលរដ្ឋ​ម្នាក់ រិះគន់​មន្ត្រី​ពេទ្យ​គន្ធ​បុប្ផា ថា​«មិន​ទទួល​អ្នក​ជំងឺ»

លិខិត​ចំហរ​របស់​ពលរដ្ឋ​ម្នាក់ រិះគន់​មន្ត្រី​ពេទ្យ​គន្ធ​បុប្ផា ថា​«មិន​ទទួល​អ្នក​ជំងឺ»

តាមលិខិតចំហរ របស់​មិត្ត​អ្នក​អាន ​អ្នកស្រី សូរ ច័ន្ទរង្សី ដែល​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ទើប​នឹង​ទទួល​បាន​នេះ បាន​​ធ្វើការ​​រិះគន់​ខ្លាំងៗ ទៅ​លើ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន ដែលអ្នកស្រីហៅថា ​មិន​គោរព​តួនាទី និង​កាតព្វកិច្ច​របស់​​ខ្លួន ​ក្នុង​នាម​​ជា​​ពេទ្យ។ អ្នកស្រី​បាន​សរសេរ​ពន្យល់​ថា បុគ្គលិក​ពេទ្យ​ដែល​អ្នកស្រី​បាន​ជួប​នោះ ហាក់​បី​ដូច​​ជា​​មិន​ខ្វល់​​ នឹង​​ជីវិត​​មនុស្សទេ បើ​ទោះ​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ​ យ៉ាង​ណា​ក៏​ដោយ។ គេច​វេស​ពី​ការងារ តែ​បែរ​ជា​យក​ការ​ជជែក​គ្នា​​លេង​ ​ជារឿង​​សំខាន់​ទៅ​វិញ។

អ្នកស្រីបានចោទ​ជា​សំនួរ​ថា តើ​មន្រ្តី​នៃ​មន្ទីរពេទ្យ​គុន្ធបុប្ផា ទាំង​នោះ​ធ្វើការ​ដើម្បី​ជួយ​ជីវិត​មនុស្ស (កុមារ) ឬ​ដើម្បី​តែ​ប្រាក់​ខែ និង​លាភ​សក្ការៈ។ ជា​មួយ​នឹង​បញ្ហា​ចោទ​បញ្ហា​ទាំង​នេះ អ្នក​ស្រី​បាន​ស្នើ​ឲ្យ​ទស្សនាវដ្តី​​ជួយ​ធ្វើការ​ចុះ​ផ្សាយ ដើម្បី​បាន​ជា​ប្រយោជន៍ [...]

គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រង​ការ​រិះគន់​ថា ប្រើ​សម្ដី​គ្មាន​សិលធម៌

គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រង​ការ​រិះគន់​ថា ប្រើ​សម្ដី​គ្មាន​សិលធម៌

សីលធម៌ - ស្ត្រីជាពលរដ្ឋម្នាក់ ក្រោយពីបានយកកូនទៅចាក់ថ្នាំ នៅមន្ទីពេទ្យគន្ធបុប្ផា បានបង្ហោះវីដេអូនៅលើ​បណ្តាសង្គមហ្វេសប៊ុក ដោយសម្ដែងការមិនពេញចិត្ត នឹងពាក្យសម្តីមិនសមរម្យ របស់គ្រូពេទ្យនៅទីនោះថា សីលធម៌​របស់គ្រូពេទ្យនៅទីនោះមិនមានទេ។ អ្នកស្រីបានវាយតម្លៃថា គ្រូពេទ្យដែលនៅក្នុង​មន្ទីពេទ្យ១០០នាក់​មានតែ ១ឬ២នាក់តែប៉ុណ្ណោះ ដែលប្រើសម្តីល្អសមរម្យ។

អ្នកប្រើប្រាស់គណនីម្នាក់ ដែលមានឈ្មោះថា Soun Seyla បានបន្ទរទៅជាមួយដែរ ថាខ្លួនក៏ធ្លាប់មានបទពិសោធន៍​​ដូច​អ្នកស្រីខាងលើដែរ។ សួន សីលា បាននិយាយថា៖ «អ៊ុំខ្ញុំក៏ធ្លាប់ទៅពេទ្យនោះ គាត់ក៏មានការឈឺចាប់ និងគួរ​ឲ្យ​ខ្លាច​សំដីររបស់ពេទ្យមួយចំនួន នៅទីនោះខ្លាំងណាស់ដែរ។ ការប្រើពាក្យសំដី ហាក់ដូចជាគេទៅសុំទានអញ្ចឹង។»

សីលា បានពន្យល់ករណីនេះ ដោយខ្លួនឯងទៀតថា គ្រូពេទ្យប្រៀបបីដូចជាទេវតា ដែលប្រោសជីវិតមនុស្ស [...]

កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

នៅគ្រប់សាលាបឋមសិក្សា និងមតេយ្យសាលា ត្រូវអាជ្ញាធរបញ្ជាអោយបិទទ្វា តាំងពីថ្ងៃ១៨កក្កដាមក។ បទបញ្ជាអោយ បិទនេះ ដោយមានការព្រួយបារម្ភ និងដើម្បីទប់ទល់នឹងជំងឺដ៏ចំលែក បង្កដោយមេរោគ EV 17ដែលបានសំលាប់កុមាខ្មែរ ប្រមាណជា ៦០នាក់។


សាលាបឋមសិក្សាមួយ នៅខេត្របាត់ដំបង។ Photo NaomiQYTL/Flickr.com

នៅឆ្នាំនេះ វិស្សមកាល នៃបណ្ដាគ្រឹះស្ថានអប់រំ និងថែរក្សាកុមារ ត្រូវបានបានអាជ្ញាធរ បញ្ជាអោយបិទ នៅថ្ងៃទី ១៨មិថុនា ពោលគឺនៅមុនពេលកំណត់ ក្នុងខណៈដែលវិស្សមកាលធម្មតា ក្នុងប្រទេសកម្ពុជា ត្រូវគេកំណត់ធ្វើនៅចុងខែកក្កដា។ រដ្ឋលេខាធិការ នៃក្រសួងអប់រំជាតិ លោក ម៉ាក់ វ៉ាន់ បាននិយាយប្រាប់កាសែតក្នុងស្រុកមួយ ឈ្មោះ ភ្នំពេញប៉ុស្ដ៍ថា «យើង ដឹងថា ជំងឺដ៏ចំលែក បង្កពីមេរោគ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...