កម្ពុជា៖ បិទសាលាឆាប់ជាងរាល់ដង ដើម្បី​ការពារ​ជំងឺ​ចំលែក EV 17

នៅគ្រប់សាលាបឋមសិក្សា និងមតេយ្យសាលា ត្រូវអាជ្ញាធរបញ្ជាអោយបិទទ្វា តាំងពីថ្ងៃ១៨កក្កដាមក។ បទបញ្ជាអោយបិទនេះ ដោយមានការព្រួយបារម្ភ និងដើម្បីទប់ទល់នឹងជំងឺដ៏ចំលែក បង្កដោយមេរោគ EV 17ដែលបានសំលាប់កុមាខ្មែរ ប្រមាណជា ៦០នាក់។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅគ្រប់សាលាបឋមសិក្សា និងមតេយ្យសាលា ត្រូវអាជ្ញាធរបញ្ជាអោយបិទទ្វា តាំងពីថ្ងៃ១៨កក្កដាមក។ បទបញ្ជាអោយ បិទនេះ ដោយមានការព្រួយបារម្ភ និងដើម្បីទប់ទល់នឹងជំងឺដ៏ចំលែក បង្កដោយមេរោគ EV 17ដែលបានសំលាប់កុមាខ្មែរ ប្រមាណជា ៦០នាក់។


សាលាបឋមសិក្សាមួយ នៅខេត្របាត់ដំបង។ Photo NaomiQYTL/Flickr.com

នៅឆ្នាំនេះ វិស្សមកាល នៃបណ្ដាគ្រឹះស្ថានអប់រំ និងថែរក្សាកុមារ ត្រូវបានបានអាជ្ញាធរ បញ្ជាអោយបិទ នៅថ្ងៃទី ១៨មិថុនា ពោលគឺនៅមុនពេលកំណត់ ក្នុងខណៈដែលវិស្សមកាលធម្មតា ក្នុងប្រទេសកម្ពុជា ត្រូវគេកំណត់ធ្វើនៅចុងខែកក្កដា។ រដ្ឋលេខាធិការ នៃក្រសួងអប់រំជាតិ លោក ម៉ាក់ វ៉ាន់ បាននិយាយប្រាប់កាសែតក្នុងស្រុកមួយ ឈ្មោះ ភ្នំពេញប៉ុស្ដ៍ថា «យើង ដឹងថា ជំងឺដ៏ចំលែក បង្កពីមេរោគ EV 71 សភាពគ្រោះថ្នាក់ជាទីបំផុត សំរាប់កុមារ។ អញ្ចឹងយើងបានសុំច្បាប់ពី​ លោក នាយករដ្ឋមន្ដ្រី ដើម្បីអនុញ្ញាតិ អោយកំណត់ ថ្ងៃវិស្សមកាល ឆាប់ជាងកាលកណត់។»

ការសំរេចនេះ បានធ្លាក់ចុះមក នៅចំពោះមុខ ចំនួនដ៏ធំមួយនៃជំងឺគ្រុន ដែលគេទទួលទិន្នន័យ បានពី៩ខេត្រ ក្នុងការ ធ្វើអោយមានការព្រួយបារម្ភ ពីការឆ្លងមេរោគនេះ។ ជំងឺដែលមានទំរង់ ដូចជាផ្ដាសាយធំ និងចុកចាប់ខ្លាំងខាង ផ្នែកដក ដង្ហើមនេះ ត្រូវបានអង្គការសុខភាពពិភពលោក បញ្ជាក់កាលពីថ្ងៃទី ១២កក្កដា ថាវាពិតជាជំងឺ ពងបែក មាត់ ដៃនិងជើង។ ចាប់តាំងពីខែមេសាមក ជំងឺនេះ បានសម្លាប់កុមារ៦៤នាក់ (តាមរបាយការណ៍របស់ មន្ទីពេទ្យគុន្ធបុប្ផា) ឬ៥២នាក់ (តាម របាយការណ៍របស់ អង្គការសុខភាពពិភពលោក រួមជាមួយ នឹងក្រសួងសុខាភិបាលកម្ពុជា) ហើយបានធ្វើអោយ មានការ ប្រកាសអាសន្នដូចគ្នានេះដែរ នៅក្នុងប្រទេសជិតខាងរបស់កម្ពុជា។

ប្រទេសថៃបានបដិសេធ កុមារខ្មែរ មិនអោយឆ្លងចូលទៅផ្សារ ក្នុងទឹកដីថៃទេ ហើយសាលាទាំងឡាយ នៅទីក្រុងបាងកក ក៏ត្រូវបានបញ្ជាអោយបិទទ្វាដូចគ្នា។

អង្គការសុខភាពពិភពលោក បានលើកឡើងប្រាប់ប្រទេសកម្ពុជាថា ការបិទទ្វាសាលានៅខណៈនេះ មិនមានភាពចាំបាច់ និងសំខាន់ប៉ុន្មាននោះទេ ហើយអង្គការនេះ បានរំលឹកទៅដល់គ្រប់ក្រុមគ្រូពេទ្យ ថាមិនត្រូវប្រើថ្នាំ ប្រឆាំងការរីករាលដាល ដូចយ៉ាងប្រភេទថ្នាំ គកទីស៊ូន (cortisone) មកទប់ទល់នឹងជំងឺនេះ នោះទេ៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...