Posts tagged as "Licadho"

អង្គការលីការដូ៖ ពលរដ្ឋ​កន្លះ​លាន​នាក់ រងគ្រោះ​នឹង​ការ​រំលោភ​ដី​ធ្លី

អង្គការលីការដូ៖ ពលរដ្ឋ​កន្លះ​លាន​នាក់ រងគ្រោះ​នឹង​ការ​រំលោភ​ដី​ធ្លី

យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួនជាង កន្លះលាននាក់ នៅស្ទើរគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវការរំលោភដីធ្លី ដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបើយោងទៅតាម​របាយការណ៍​អង្កេត របស់អង្គការការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៤។


សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)

ដីធ្លី - នៅក្នុងរបាយការណ៍ ដែលមានទាំងវីដេអូថ្មីមួយរួមជាមួយនឹងផែនទី ដើម្បីបង្ហាញពីទីតាំង​ដែលកើតមាន​ជម្លោះដីធ្លីនោះបានលើកឡើងថា ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងារ​រដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់មកត្រឹមខែមិនា ឆ្នាំ ២០១៤ នេះ [...]

ពលរដ្ឋ​រង​គ្រោះ​នឹង​«ស្ករ​ប្រឡាក់​ឈាម» ទទូច​​ឲ្យ​​មាន​ការ​ដោះ​ស្រាយ

ពលរដ្ឋ​រង​គ្រោះ​នឹង​«ស្ករ​ប្រឡាក់​ឈាម» ទទូច​​ឲ្យ​​មាន​ការ​ដោះ​ស្រាយ

«រាល់ការអភិវឌ្ឍន៍ពិតជាល្អ តែធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋ។ រដ្ឋាភិបាល ឬក្រុមហ៊ុន​ទាំង​នោះធ្វើការអភិវឌ្ឍន៍ ក្នុងទម្រង់ដីសម្បទាននឹងមានការរីកចំរើន បើមិនមានការប៉ះពាល់ដីប្រជាពលរដ្ឋ។ ហើយ​បើ​អភិវឌ្ឍន៍ប៉ះពាល់ដីប្រជាពលរដ្ឋ នោះមិនមានការរីកចំរើនទេ។» នេះជាកាលើកឡើងរបស់ពលរដ្ឋមួយរូប ដែល​ជា​ជនរងគ្រោះដោយការរំលោភដីធ្លី ដើម្បីដំណាំស្ករអំពៅ។


សន្និសីទសារព័ត៌មាន របស់តំណាងរាស្ត្រ​សភាអឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិលំនៅដ្ឋាន - លោក យឹម យៀវ តំណាងពលរដ្ឋមួយរូប មកពីភូមិជក់ ស្រុកស្រែអំបិល ខេត្តកោះកុង បានត្អូញ​ត្អែរថា ដីធ្លីរបស់​លោកផ្ទាល់ចំនួន១១ហិកតា [...]

សហភាពអ៊ឺរ៉ុប នឹង​​ចាត់ការ​រឿង​ស្ករ​ប្រឡាក់​ឈាម​របស់ លី យ៉ុងផាត់

សហភាពអ៊ឺរ៉ុប នឹង​​ចាត់ការ​រឿង​ស្ករ​ប្រឡាក់​ឈាម​របស់ លី យ៉ុងផាត់

សំណុំរឿងរំលោភដីធ្លីដោយក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់ មកលើប្រជាពលរដ្ឋនៅខេត្តចំនួនបី គឺខេត្តកំពង់ស្ពឺ ខេត្តឧត្តមានជ័យ និងខេត្តកោះកុង ត្រូវបានសមាជិកសភាអឺរ៉ុបលោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ដែលទើបបញ្ចប់បេសកកម្មស៊ើបអង្កេតនៅកម្ពុជា អះអាងថា លោក នឹងបញ្ជូនរបាយការណ៍​ស៊ើបអង្កេត​នេះ ទៅកាន់សហភាអ៊ឺរ៉ុបឲ្យបានឆាប់ ដើម្បីមានវិធានការណ៍ច្បាស់លាស់ និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយ​ជម្លោះដីធ្លីនេះ។


ការដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ ដើម្បីពង្រីកដីដាំអំពៅ នៅកោះកុង ក្នុងឆ្នាំ២០០៦។ (រូបថតផ្ដិតពីវីដេអូ AFP)

ជម្លោះដីធ្លី - ក្នុងសន្និសីតសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នេះ លោក ប៉ាទ្រីក ទីរ៉ូឡែន ជាសមាជិកសភាអឺរ៉ុប [...]

រសជាតិ​«ជូ​»​នៃ​ស្ករ​កម្ពុជា សំរាប់​​អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ធ្លី (vdo)

រសជាតិ​«ជូ​»​នៃ​ស្ករ​កម្ពុជា សំរាប់​​អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ធ្លី (vdo)

កោះកុង៖ ពលរដ្ឋកម្ពុជារាប់ពាន់នាក់ ត្រូវបានគេដកហូតយកដីដោយបង្ខំ ប្រគល់ទៅអោយក្រុមហ៊ុនផលិតស្ក ដើម្បី​នាំចេញយកទៅលក់ក្នុងទីផ្សារអ៊ឺរ៉ុប។  ក្រុមសកម្មជន មកពីអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ក្រុមហ៊ុន​ទាំងនេះ និងបន្ទោសអាជ្ញាធរ ថាបានបិតភ្នែកធ្វើមិនដឹងមិនលឺ។


LAND IS LIFE ជាពាក្យនៅក្នុងយុទ្ធនាការ បញ្ឈប់ប្រើប្រាស់ស្កកម្ពុជា ដែលអាជីវកម្មរបស់វា កំពុងតែធ្វើនៅលើ ដីជម្លោះដ៏ចំរូងចំរាស់ ដូចក្នុងរូបថត។ Photo: boycottbloodsugar.net

ក្នុងយុទ្ធនាការមួយ​ ដែលចាប់ផ្ដើមសកម្មភាព តាំងពីដើមសប្ដាហ៍មកនោះ បានសុំអោយគេបញ្ឈប់ចរាចរណ៍ នៅ​លើទីផ្សារបស់សហគមន៍អ៊ឺរ៉ុប នូវផលិតផលស្ករកម្ពុជា ដែលត្រូវបានគេអនុញ្ញាតិ អោយរួចពន្ធនាំចូល។ ការនាំចូល ដោយមានការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...