ប្រធានអង្គការមាតាធម្មជាតិ ថាសម្ដី ឈាង វុន «ហួសសម័យហើយ»
ប្រធានអង្គការមាតាធម្មជាតិ អាឡិចហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន (Alex jandro Gonzalez Davidson) បានលើកឡើងថា ការគម្រាមកំហែងរបស់លោក ឈាង វុន នៅពេលនេះ ទោះមិនលើកឡើងចំឈ្មោះ តែសម្រាប់តំបន់អារ៉ែង មានតែលោកម្នាក់គត់ ដែលធ្វើការក្នុងរឿងនេះ។ ដូច្នេះការគម្រាមកំហែងនេះ ប្រាកដជាបាញ់ឆ្ពោះមកលើរូបលោកហើយ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ជាតិអេស្ប៉ាញ រូបនេះ បានចាត់ទុកការគម្រាមរបស់លោក ឈាង វុន នៅពេលនេះ ជាទង្វើបំភិតបំភ័យដល់ក្រុមរបស់លោក ដែលធ្វើការក្នុងការការពារធម្មជាតិនៅកម្ពុជា។ ជាមួយនឹងភាសាខ្មែរ ដែលនិយាយចង់ច្បាស់ជាងខ្មែរមួយចំនួននោះ លោក អាឡិច បាននិយាយថា៖ «វាហួសសម័យហើយ»។
លោកបញ្ជាក់ថា ជាង១០ឆ្នាំមុននៅកម្ពុជា ការកំហែងនេះអាចមានប្រសិទ្ធិភាព។ [...]