កឹម សុខា ថ្លែងពីការប្រើស្ថាប័នជាតិ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក
អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃទី៩ ខែកញ្ញានេះ ពីការប្ដេជ្ញាចិត្តរបស់លោក ក្នុងការតស៊ូដោយសន្តិវិធី តទៅមុខទៀត ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងប្រកាសថា លោកសុខចិត្តស្លាប់ខ្លួន ដើម្បីឲ្យជាតិខ្មែររស់។ លោកបានប្រកាសទៀតថា ការតស៊ូនេះ នឹងនៅតែបន្តធ្វើ បើទោះជាលោក កំពុងរងនូវការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព ពីសំណាក់បណ្ដាស្ថាប័នជាតិ ដែលត្រូវបានប្រើប្រាស់ ក្នុងគោលបំណងបញ្ចប់«ជីវិតនយោបាយ» របស់លោកនោះក៏ដោយ។
នៅចំពោះអ្នកគាំទ្រ ច្រើនរយនាក់ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាកន្លែងលាក់ខ្លួនរបស់លោក តាំងពីជិត៤ខែមកហើយនោះ លោក កឹម សុខា បានបន្តអះអាងទៀតថា លោកចង់ឲ្យពលរដ្ឋខ្មែរបានសុខ តាមរយៈការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងអនុវត្តគោលការណ៍ លទ្ធិប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា។
អនុប្រធានគណបក្សប្រឆាំង បានថ្លែងទៀតថា៖ [...]