Posts tagged as "Kem Sokha"

រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»

រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយក្នុងយប់រំលងអាធ្រាត ថ្ងៃសៅរ៍ ទី២ ចូលមកថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០១៧​នេះ បានរៀបរាប់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ០០ និង៣៥នាទី ដោយមន្ត្រីនគរបាល​យុត្តិធម៌ «ក្នុងបទល្មើសជាក់ស្ដែង» ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

បទល្មើសនោះជាអ្វី?

គឺដោយយោង ទៅលើការថ្លែងជាសាធារណៈ របស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ដែលត្រូវបានថតផ្សាយ ជាវីដេអូនៅពេលនោះ ដោយបណ្ដាញទូរទស្សន៍ «CBN (Cambodian Broadcasting Network)» នៅក្នុងប្រទេសអូស្ត្រាលី ខណៈពេលដែលលោក កឹម សុខា (កាលនោះ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ) កំពុងធ្វើទស្សនកិច្ច នៅទីនោះ។

សេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជា បានសរសេរបន្តថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN [...]

កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»

កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»

ស្ថានការណ៍នយោបាយ នៅកម្ពុជា បានធ្លាក់ចុះក្នុង សភាព«ធ្ងន់ធ្ងរ»ហើយ។ នេះ ជាការថ្លែងឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គម ក្រោយហេតុការណ៍ នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងយប់ថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន វេលាម៉ោងប្រមាណជា ០០ និង៣០នាទីរំលងអាធ្រាត នៅនឹងគេហដ្ឋានរបស់លោក ដែលស្ថិតនៅផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមការផ្សាយរបស់សារព័ត៌មាន ស្និតនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពមន្ត្រីនគរបាលរាជធានីភ្នំពេញ មកអះអាងថា ការចាប់ខ្លួននេះធ្វើឡើង ក្រោមការចោទប្រកាន់មួយ ដែលសារព័ត៌មានបានសរសេរថា លោក កឹម សុខា​ បានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ ដោយធ្វើតាមបញ្ជាមហាអំណាចអាមេរិក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសែប៊ី»។

ប្រភពស្ថិតនឹងគណបក្សសង្គ្រោះជាតិ [...]

CNRP និយាយពីថ្ងៃបង្កើតបក្ស និងប្ដេជ្ញាយកឈ្នះក្នុងឆ្នាំ២០១៨

CNRP និយាយពីថ្ងៃបង្កើតបក្ស និងប្ដេជ្ញាយកឈ្នះក្នុងឆ្នាំ២០១៨

គណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃខួបលើកទី៥ នៃការបង្កើតគណបក្ស ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ - ឆ្នាំ២០១៧ ដោយបានរៀបរាប់ថា គណបក្សមួយនេះ បានកើតមានរូបរាង ចេញពីការរួបរួមរវាងអ្នកស្នេហាជាតិ អ្នកស្រឡាញ់យុត្តិធម៌ លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ស្របតាមការទាមទារ របស់ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។

សេចក្ដីថ្លែងការណ៍ ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច បានបន្តរៀបរាប់ថា តាំងពីថ្ងៃបង្កើតមក គណបក្សសង្គ្រោះជាតិបានទទួលលទ្ធផល«ល្អ»ជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ២០១៧ បើ«ទោះជាការបោះឆ្នោតទាំងពីរលើកនេះ មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញក៏ដោយ»។

» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់គណបក្សប្រឆាំង៖

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយ​នយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង [...]

កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត

កឹម សុខា អង្គុយ​បត់​ជើង​សំពះ​ម្ដាយ ក្នុង​ថ្ងៃ​ខួប​កំណើត

បើរាប់អាយុតាមរបៀបខ្មែរ  (ឬនៅអាស៊ីខាងកើត) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានអាយុ៦៤ ចូល៦៥ឆ្នាំហើយ (តាមបែបលោកខាងលិច លោក កឹម សុខា មានអាយុ១ឆ្នាំក្មេងជាង) នៅថ្ងៃនេះ។ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវជាឆ្នាំម្សាញ់ ដែលទារក កឹម សុខា បានចាប់កំណើត ក្នុងឃុំ​ឧត្ដម​សូរិយា ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។

ផ្ទុយពីការជូនពរ ដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកគាំទ្រ និងបណ្ដាមេដឹកនាំជាតិ និងអន្តរជាតិជាច្រើននោះ លោក កឹម សុខា ខ្លួនលោកបានជ្រើសរើសការបង្ហោះរូបថត ឃើញរូបលោកស្លៀកពាក់ខោអាវសមញ្ញ អង្គុយបត់ជើងសំពះម្ដាយរបស់លោក ជាមួយនឹងសារខ្លីៗ ចំនួនបីឃ្លា ដូចខាងក្រោម៖ 

ថ្ងៃនេះកាលពី៦៤ឆ្នាំមុន (ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣) គឺជាថ្ងៃដែលម៉ែ បានផ្ដល់កំណើតឲ្យកូន កូនបានឃើញពន្លឺព្រះអាទិត្យ។ អ្នកម៉ែ តែងតែប្រៀនប្រដៅកូន ឲ្យកូនខិតខំសិក្សារៀនសូត្រ ទោះបីគ្រួសារយើងក្រីក្រក្ដី។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...