Posts tagged as "Kem Sokha"

ស្ថានទូត​អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា

ស្ថានទូត​អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ក្នុងល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រមានពលរដ្ឋអាមេរិកទាំងឡាយណា ដែលកំពុងមានវត្តមានក្នុង ឬកំពុងធ្វើដំណើរទៅកាន់ ប្រទេសកម្ពុជា ឲ្យធ្វើការ«ប្រុងប្រយ័ត្ន» ពីបញ្ហាសុវត្ថិភាព និងសន្តិសុខ នៅក្នុងប្រទេសនេះ។

សេចក្ដីជូនដំណឹង បានសរសេរថា៖ «ការវិវត្តន៍ថ្មីៗ ដូចជាការចាប់ខ្លួនអ្នកនយោបាយ ការបណ្ដេញអង្គការក្រៅរដ្ឋាភិបាលអាមេរិក និងបុគ្គលិកបរទេសរបស់អង្គការនោះ រួមជាមួយនឹងវោហាស័ព្ទប្រឆាំងអាមេរិក ពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា អាចបង្កើនភាពតានតឹងជាទូទៅ នៅក្នុងប្រទេសកម្ពុជា»។

ស្ថានតំណាងឲ្យប្រទេសអាមេរិក បានសរសេរ​នៅក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ទៀតថា៖ «ទោះបីស្ថានទូត មិនមានព័ត៌មានជាក់លាក់ទាក់ទងនឹងការធ្វើបាតុកម្ម ឬបញ្ហាសន្តិសុខ ដែលអាចមាន ក្នុងពេលនេះក៏ដោយ តែយើងសូមអំពាវនាវ [...]

«បាយ​បិណ្ឌ» គំនូរ​ត្លុក​ចៅ​ចេក - ១៣ កញ្ញា ២០១៧

«បាយ​បិណ្ឌ» គំនូរ​ត្លុក​ចៅ​ចេក - ១៣ កញ្ញា ២០១៧

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ [...]

អាមេរិក​ផ្អាក​ការ​ផ្ដល់​ទិដ្ឋការ សម្រាប់​មន្ត្រី​ការបរទេស​ខ្មែរ

អាមេរិក​ផ្អាក​ការ​ផ្ដល់​ទិដ្ឋការ សម្រាប់​មន្ត្រី​ការបរទេស​ខ្មែរ

សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិក ដែលទើបនឹងចេញផ្សាយនៅមុននេះ បានរៀបរាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ «នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (ដែលសុទ្ធសឹងជាប្រភេទ មិនមែនអន្តោរប្រវេសន៍) ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ​ដែល​មាន​តួនាទី​ ចាប់​ពី​ថ្នាក់​អគ្គនាយក ​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​ តិច​តួច​ប៉ុណ្ណោះ​»។

សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ពីមូលហេតុ នៃការផ្អាកលែងផ្ដល់ទិដ្ឋការខាងលើថា ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅត្រង់មាត្រា ២៤៣ (D) បានបញ្ជាឲ្យរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ​ត្រូវ​កំណត់ឲ្យ​​​មន្ត្រី​​កុងស៊ុល​​ បញ្ឈប់​​លែង​​ផ្តល់​ទិដ្ឋាការទាំងនេះ បន្ទាប់ពីទទួលបានសំណើ [...]

ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»

ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»

តាមពិតទៅ សត្វត្រីពណ៌ក្រហម ឬជា «ត្រីសមុទ្រ ហារ៉ុង» ដែលហៅជាភាសាអង់គ្លេស «Red herrings» នេះ ជានិមិត្តរូបមួយ ឬជាវិធីសាស្ត្រមួយបែប នៃការនិទានបែបប្រៀបធៀប នៅក្នុងនយោបាយ អក្សរសាស្ត្រ និងវប្បធម៌ នៃសង្គមលោកខាងលិច។

តាំងពីថ្ងៃទី៨ ខែកញ្ញាមក រូបគំនូរ«ត្រីសមុទ្រ ហារ៉ុង ពណ៌ក្រហម»នេះ ត្រូវបានទំព័រហ្វេសប៊ុក (Facebook) និងទ្វីសធើរ (Twitter) របស់ស្ថានទូតអាមេរិក ប្រចាំក្នុងរដ្ឋធានីភ្នំពេញ បង្ហោះ និងបានបង្កឲ្យមានចំងល់ ពីបណ្ដាជនខ្មែរជាច្រើន មុននឹងរូបគំនូរនេះ ត្រូវបានមនុស្សមួយចំនួន យកទៅបកស្រាយ តាមនិន្នាការ តែរៀងៗខ្លួន។

ផៃ ស៊ីផាន៖ កម្ពុជា​យល់​ឃើញ​ថា អាមេរិក​នៅ​ពី​ក្រោយ​ខ្នង កឹម សុខា តាម​រយៈ​សំដី កឹម សុខា

ផៃ ស៊ីផាន៖ កម្ពុជា​យល់​ឃើញ​ថា អាមេរិក​នៅ​ពី​ក្រោយ​ខ្នង កឹម សុខា តាម​រយៈ​សំដី កឹម សុខា

ប្រសិនជាអាជ្ញាធររដ្ឋាភិបាលកម្ពុជា មិនមានទឡ្ហីករណ៍ ភស្ដុតាង ឬអំណះអំណាងផ្សេង ដែលរឹងមាំជាងនេះ មកបញ្ជាក់ទេ នោះព្រឹត្តិការណ៍នយោបាយ​ ក្នុងរយៈបន្មានថ្ងៃកន្លងមក គ្រាន់តែជាការចង្អុល មកអាជ្ញាធរខ្លួនឯងវិញ អំពីអសមត្ថភាពរបស់ខ្លួន ឬពីចរិតនយោបាយដ៏អាក្រក់មួយ។ នេះ បើតាមការលើកឡើង របស់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា អ្វីដែលកម្ពុជាយល់ឃើញ យ៉ាងច្បាស់នោះ គឺ«សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែក ចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ផ្ទាល់ របស់អ្នកតំណាងរាស្រ្ត កឹម សុខា» នៅក្នុងវីដេអូមួយ ដែលប្រធានគណបក្សប្រឆាំងរូបនេះ បានថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីជិតបួនឆ្នាំមុន។

ការថ្លែងរបស់មន្ត្រីអ្នកនាំពាក្យ ធ្វើឡើងនៅក្នុងប្រតិកម្មតប ត្រឡប់ទៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...