Posts tagged as "Environnement"

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ [...]

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

«ក្នុងពេលបច្ចុប្បន្ននេះ មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​ នៃ​សត្វ​ខ្លា​ធំ​ទៀតឡើយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អម្បូរ​សត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់​អង្គការ​មូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពី​ឆ្នាំ២០០៧។

ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...

បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិន​ទាន់​អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័ត​គម្រោង​ឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោង​នេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ [...]

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់​ដោយ​ឡែក​នៅលើឈើពីរបីបន្ទះ ដែលដាក់លយ​ចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយ​នឹង​សីតុណ្ហភាព​ក្រោមសូន្យអង្សា ​សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែល​មាន​កំពស់​ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?

តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍​វាស់ស្ទង់​ឧត្តុនិយម​មួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលង​ភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី [...]

ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

ប្រជាជនទាំង៩៦លាននាក់ នៅក្នុងខេត្តសានតុង (Shandong ) ដែលស្ថិតនៅចន្លោះ ក្រុងសៀងហៃ និង​រដ្ឋធានី​ប៉េកាំង របស់ប្រទេសចិន កំពុងរងគ្រោះព្រោះផ្សែងពុល ដែលគ្របដណ្ដប់លើខេត្ត ដែលខ្លួនរស់នៅ។ នេះ​បើ​តាមក្រិត្យមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដាក់ខេត្តនេះទាំងមូល ទៅក្នុង​ភាព​អាសន្នកម្រិត​ក្រហម ទាក់​ទង​នឹងខ្យល់អាកាស ដែលអាចបង្កភាពមហន្តរាយ ដល់ជីវិតមនុស្សសត្វ នៅក្នុងខេត្ត។

ប៉ុន្តែមិនមែនតែខេត្តមួយនេះទេ ព្រោះនៅមានទីក្រុងធំៗចំនួន១០ទៀត ក៏ត្រូវបានប្រកាសដាក់ ឲ្យស្ថិតក្នុង​ភាពអាសន្នកម្រិតដូចគ្នា នៅខណៈពេលដែលអ័ព្ទដ៏ក្រាស់ កំពុងគ្របដណ្ដប់ ទៅលើមួយភាគធំ នៃ​ប្រទេស ចាប់ពីភាគខាងជើង ចុះរហូតមកដល់ភាគខាងកើត។

នៅក្នុងចំណោមទីក្រុងទាំង១០នោះ មានក្រុង ជីនចាង (Xinxiang) នៃខេត្តហេណាម (ភាគកណ្ដាល) ដែល​​ទទួលផ្សែងពុល ដល់ទៅកម្រិត ២,៥ (PM 2,5)។ កម្រិតដ៏ធំនេះ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់​សុខភាព ដោយ​​​ហេតុថា ​​ផ្សែងឬជាតិពុល [...]

ភ្ញាក់​ព្រឹក​ឡើង​ចេញ​ទៅ​ក្រៅ​ផ្ទះ ប្រទះ​អន្លង់​ជម្រៅ​ជាង​៤៤ម៉ែត្រ!

តើមាននរណាម្នាក់ នឹកស្មានដល់ឬទេ? ភ្ញាក់ព្រឹកឡើង ចេញពីគេហដ្ឋាន ចុះទៅកាន់សួនច្បារក្រោយផ្ទះ ស្រាប់​តែប្រទះឃើញអន្លង់ រណ្ដៅដ៏ធំមួយ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ ក្នុង​សង្កាត់ «Beaune-Les-mines» នៃក្រុង លីមូជ (Limoges)​ ភាគកណ្ដាលប្រទេសបារាំង។ ក្រុម​អ្នក​ជំនាញ​បារាំង បានអះអាងថា អន្លង់នោះ ជារណ្ដៅជីករករ៉ែមាស ដែលត្រូវបានគេធ្វើអាជីវកម្ម នៅឆ្នាំ១៩៣២។ នេះ​បើ​តាម​សេចក្ដីរាយការណ៍ របស់ទូរទស្សន៍រដ្ឋបារាំង ប៉ុស្ដ៍លេខ៣។

នៅមានស្លាកស្នាមជាច្រើន ដែលបង្ហាញពីសកម្មភាពជីករករ៉ែមាស ដូចជាអណ្ដូងមួយ សម្រាប់​ចុះទៅ​កាន់​រូង​ក្រោមដី ដែលត្រូវបានជីកខ្វាត់ខ្វែង នៅពេលនោះ។ បញ្ហាដែលបង្ក​ភាពភ័យបារម្ភ​កាន់តែខ្លាំង ទៅ​ដល់​បណ្ដា​ជន ដែលមានផ្ទះនៅក្នុងសង្កាត់ «Beaune-Les-mines» គឺរូងក្រោមដីមួយ បានស្ថិតនៅពីខាងក្រោម​ផ្ទះ​ពួក​គេ។ រូងនោះ មាន​ប្រវែង​បណ្ដោយ​១០០ម៉ែត្រ កំពស់២ម៉ែត្រ និងមានជម្រៅពីខាងលើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...