Posts tagged as "Environnement"

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​អស់​សំណើច នឹង​សម្តី​របស់​រដ្ឋមន្ត្រី​បរិស្ថាន

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​អស់​សំណើច នឹង​សម្តី​របស់​រដ្ឋមន្ត្រី​បរិស្ថាន

«ការកសាងទំនប់វារីអគ្គីសនី នៅ​តំបន់​អារ៉ែង គឺ​ជា​បញ្ហា​មួយ​ដ៍​ធ្ងន់ធ្ងរ ហើយ​ប្រសិន​បើ​ក្រសួង​បរិស្ថាន ធ្វើ​តាម​កាតព្វកិច្ច តាម​តួនាទី​ពិត​របស់​ពួក​គេ គំរោង​វារីអគ្គីសនី​មិន​អាច​សាង​សង់​បាន​ទេ។» នេះ​ជា​ការ​លើក​ឡើង របស់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ អាល់ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ស្រី ជូលី ជុង (Julie Chung) អនុ​ប្រធាន​បេសកកម្ម​ការ​ទូត នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ក្នុងជំនួបកាលពី ថ្ងៃទី ១៤ តុលា នៅក្រសួងបរិស្ថាន​ម្សិល​ម៉ិញ​នេះ លោកស្រី ជូលី ជុង បានលើក​ឡើងអំពី​កម្មវិធី និងគម្រោងរបស់ទីភ្នាក់ងារ របស់​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ ដែលផ្តោត​លើការ​ប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ហើយ​បាន​ស្នើ​សុំ​សហការ [...]

រង​ការ​វាយ​ប្រហារពី​ហ្វូង​ឃ្មុំ​ជាង​៨សែន​ក្បាល... រហូត​ស្លាប់

រង​ការ​វាយ​ប្រហារពី​ហ្វូង​ឃ្មុំ​ជាង​៨សែន​ក្បាល... រហូត​ស្លាប់

អ្នកថែសួនបួននាក់ ក្នុងទីក្រុ ឌូគ្លាស (Douglas) នៃ​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អាមេរិក បាន​ជួប​នឹង​ហេតុការណ៍​ភ័យ​រន្ធត់​រក​ស្មាន​មិន​ដល់​មួយ កាល​ពី​សប្ដាហ៍​កន្លង​ទៅ នោះ​គឺ​ការ​វាយ​ប្រហារ​ពី​សំណាក់​ហ្វូង​សត្វ​ឃ្មុំ មាន​ចំនួន​ប្រមាណ​ជាង​៨សែន​ក្បាល។ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើការ​កាត់​ស្មៅ ថែ​ផ្កា នៅ​ក្នុង​សួន​ឧទ្យាន របស់​បុរស​ចំណាស់​មួយ​រូប ស្រាប់​តែ​មាន​ហ្វូង​ឃ្មុំ​ចេញ​មក​យ៉ាង​ងងឹត​មេឃ ហើយ​បាន​បើក​ការ​វាយ​លុក ទៅ​លើ​បុរស​កម្មករ​ទាំង​បួន​នាក់។

ហ្វូង​ឃ្មុំ​ដែល​មាន​សម្បុក​នៅ​ក្បែរ​នោះ ទំនង​ជា​មិន​សប្បាយ​ចិត្ត នឹង​សម្លេង​រោរ៍របស់​​ម៉ាស៊ីន​កាត់​ស្មៅ របស់​ក្រុម​អ្នក​ថែ​សួន​នេះ​ឡើយ ហើយ​បាន​ដេញ​ទិច រហូត​ក្រុម​កម្មករ​ដែល​ចូលចិត្ត​រំខាន​ទាំង​នេះ រត់​គេច​ទៅ​ចូល​ជ្រក ក្នុង​ផ្ទះ​មួយ​ទៀត​របស់​អ្នក​ស្រុក​ក្បែរ​ខាង។

គួរឲ្យស្ដាយដែល បុរសអ្នកថែសួនដ៏អភ័ពម្នាក់ បានស្លាប់ដោយគាំងបេះដូង [...]

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

«រក្សា​បរិស្ថាន​នៃ​ទីក្រុង​យើង» បើ​មិន​អញ្ចឹង​ទេ ខ្មាស​ឆ្កែ ...(vdo)

«រក្សា​បរិស្ថាន​នៃ​ទីក្រុង​យើង» បើ​មិន​អញ្ចឹង​ទេ ខ្មាស​ឆ្កែ ...(vdo)

រឿងដ៏កម្រមួយ បានបង្កើតឲ្យមានការនិយាយតៗគ្នា នៅក្នុងទីក្រុងតូចមួយនៅភាគខាងជើង នៃប្រទេសបារាំង។ សត្វឆ្កែមួយក្បាល ចេះរើសកំប៉ុង ឬសំបកដប ដែលមនុស្សគ្រវាត់ចោលនៅតាមដងផ្លូវ ហើយយកទៅទម្លាក់ចោល​ក្នុងធុងសម្រាម។


ពាំកំប៉ុងដែលគេបោះចោល មកដាក់ក្នុងធុងសម្រាម។ (រូបថតផ្តិតពីវីដេអូ)

ពីនេះពីនោះ - សារព័ត៌មាន «សម្លេងពីខាងជើង (La Voix du Nord)» របស់បារាំង បានធ្វើសេចក្ដីរាយការណ៍ អម​ដោយវីដេអូ នៅខាងក្រោម ពីករណីដ៏ពិសេសមួយ ដែលកម្រនឹងបានជួប មកបញ្ជាក់ថាបើសូម្បីតែឆ្កែ ក៏វាមាន​មាយាទ​របស់វាដែរ ប្រសិនជាគេបង្ហាត់បង្ហាញវានោះ។

រឿងបានចាប់ផ្ដើមពីប្រអប់ទឹកដោះគោខាប់ ដែលឆ្កែមួយក្បាលឈ្មោះ ណូក (Nouck) នេះ ចូលចិត្តបរិភោគដូច​មនុស្សអញ្ចឹងដែរ។ [...]

សម្ភាស ​ឆឺយ ឧត្តមរស្មី ៖ ខ្ញុុំត្រូវ​តែ​«ក្រោក​ឈរ» បើ​គាត់​បាត់​ខ្ញុំ​បាត់​ដែរ អាច​ឲ្យ​គាត់​អស់​សង្ឃឹម

សម្ភាស ​ឆឺយ ឧត្តមរស្មី ៖ ខ្ញុុំត្រូវ​តែ​«ក្រោក​ឈរ» បើ​គាត់​បាត់​ខ្ញុំ​បាត់​ដែរ អាច​ឲ្យ​គាត់​អស់​សង្ឃឹម

«នៅលើលោកនេះពុំមានអ្វី ជាថិតថេរអមតៈទេ គង់តែស្លាប់។ តែសូមឲ្យស្លាប់ទៅ ដោយមានកិត្តិយស បានធ្វើអ្វីមួយ​ដើម្បី​ជាតិ នោះទើបជាការល្អប្រសើរ។» នេះជាពាក្យសម្ដីពីរឃ្លា របស់លោក ឆឺយ ឧត្តមរស្មី ក្នុងវ័យម្ភៃឆ្នាំ នៅក្នុងកិច្ចសម្ភាស​ផ្ទាល់មួយ ជាមួយមនោរម្យ.អាំងហ្វូ។ សូមអានខ្លឹមសារទាំងស្រុង នូវកិច្ចសម្ភាសនោះ ដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ ៖ ការស្នងតំណែងពីឪពុក ក្នុងការការពារព្រៃឈើ នៅក្នុងខែក្រោយនេះ តើជាគំនិតផ្តួចផ្តើម​របស់ប្អូន​ផ្ទាល់ឬយាងណា?

ឆឺយ ឧត្តមរស្មី ៖ បាទ! ជាការតាំងចិត្តរបស់ខ្ញុំផ្ទាល់ និងណាមួយក៏ជាការគោរព ស្រលាញ់ឪពុកខ្ញុំដែរ ចង់បន្តឈ្មោះពីគាត់ ហើយក៏ជាបណ្តាំរបស់គាត់ នៅពេលដែលខ្ញុំ បានធ្វើការជាមួយគាត់ ក្នុងរយៈពេលកន្លងមក។

មនោរម្យ.អាំងហ្វូ ៖ តើមូលហេតុអ្វីខ្លះ ដែលបណ្តាលចិត្ត ឲ្យប្អូនស្នងការងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...