Posts tagged as "Boeung Kak"

ចោរ​គាស់​ផ្ទះ​ពីរ​នាក់​អស់​លក្ខ័ ត្រូវ​នគរបាល​ក្របួច​បាន

ចោរ​គាស់​ផ្ទះ​ពីរ​នាក់​អស់​លក្ខ័ ត្រូវ​នគរបាល​ក្របួច​បាន

ការគោស់ផ្ទះនេះ បានកើតឡើង ទាំងថ្ងៃត្រង់ នាវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ផ្ទះ​លេខ២៦ ផ្លូវ៣៣៩ ក្រុម១៧ ភូមិភូមិបឹងកក់ទី៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សកម្មភាព ដែល​ក្រុម​ចោរ បានប្រព្រឹត្តទាំងមិនខ្លាចញញើតនោះ មិនទាន់បានសម្រេចទេ តែត្រូវបានគេតាមទាន់ នៅពេលដែលកំពុងចូល​ក្នុង​ផ្ទះ ក្រុមមន្ត្រីសម្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនក្រុមចោរទាំងពីរនាក់ រួមជាមួយវត្ថុតាង ដែលមាននៅក្នុងដៃ ជនបង្ករ នៅក្នុង​ផ្ទះ​កើតហេតុស្រាប់ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បឹងកក់១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៧ ឆ្នាំ គ្មានមុខរបរ និងទីកន្លែង​ស្នាក់​នៅពិតប្រាកដ។ ម្នាក់ទៀតឈ្មោះ ដួង ផល្លីន ភេទ ប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរ និងទីកន្លែងស្នាក់នៅ ពិតប្រាកដ​ដូច​គ្នា។ អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចនាំយក ទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់១ [...]

រវាង​បទ​ពិសោធន៍​៥ខែ ក្នុង​ពន្ធនាគារ និង​យុត្តិធម៌​«ក្លែង​ក្លាយ»

រវាង​បទ​ពិសោធន៍​៥ខែ ក្នុង​ពន្ធនាគារ និង​យុត្តិធម៌​«ក្លែង​ក្លាយ»

បើទោះជា ព្រះរាជសារលើកលែងទោស បានជួយដោះលែង ក្រុមសកម្មជនដីធ្លី មកពីតំបន់បឹងកក់ ឲ្យបានរួចចេញ មាន​សេរីភាព ពីពន្ធនាគារហើយក៏ដោយ តែសម្រាប់ក្រុមស្ត្រីទាំងនេះ នៅតែសម្ដែងចិត្តទោមនស្ស ពីភាពអយុត្តិធម៌ ដែល​បាន​កើតឡើងចំពោះពួកខ្លួន។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ទេព វន្នី ដែលជាស្រ្តីដ៏សកម្មម្នាក់ ក្នុងការតស៊ូមតិ​ទាមទារ​នូវ​សិទ្ធិ និងសេរីភាពរស់នៅ សេរីភាពខាងលំនៅដ្ឋាន និងដីធ្លី និងជាតំណាងពលរដ្ឋរងគ្រោះ បានអះអាងនូវអារម្មណ៍​តូច​ចិត្ត និងការឈឺចាប់ថា ក្នុងនាមខ្លួន ជាប្រជាពលរដ្ឋស្អាតស្អំ បែរជារងនូវការសម្រេច ទាំងបំពាន ដោយតុលាការ​អយុត្តិធម៌។ អ្នកស្រីបានត្អូញត្អែរថា ប្រាំខែគត់ ក្នុងពន្ធនាគារលើកនេះ ជាមេរៀន និងបទពិសោធថ្មី សម្រាប់ស្រ្តីបឹង​កក់​ទាំង​អស់ ដែលគ្រាប់តែសុំការអន្តរាគមន៍ ពីអាជ្ញាធរ ដែលមិនអើពើ នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ​ដែល​រង​គ្រោះ [...]

ឆ្នាំថ្មី! ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​រអ៊ូ​ថា​ គ្មាន​ដំណោះ​ស្រាយ​ថ្មី!

ឆ្នាំថ្មី! ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​រអ៊ូ​ថា​ គ្មាន​ដំណោះ​ស្រាយ​ថ្មី!

ពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ដែលបានរងគ្រោះ នឹងការបណ្ដេញចេញ បានថ្លែងលើកឡើង ពីការត្អូញត្អែរ​របស់​ពួក​គេថា មកដល់ពេល ក្រោយចូលឆ្នាំថ្មីនេះហើយ តែពួកគាត់នៅតែរង់ចាំ ការដោះស្រាយ របស់សាលារាជធានីភ្នំពេញ ដែល​មិនទាន់ដាច់ស្រេចនោះ ដដែល។

រស់នៅក្នុងខ្ទម លើតំបន់អភិវឌ្ឍន៍បឹងកក់ ដែលមានទំហំប្រមាណ ៩០ ហិកតា និងមកដល់សព្វថ្ងៃ នៅសល់តែវាលខ្សាច់ គ្មានអ្វីទាំងអស់នោះ លោក ឃិន ចន្ថា បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ថា គ្រួសារលោកមានកូន៤នាក់ កំពុងរស់នៅលើដី ដែលត្រូវបានក្រុម ស៊ូកាគូ ចាក់បំពេញ និងកំពុងរង់ចាំសំណងសមរម្យ ពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែមួយលើក ជាពីរលើក សាលារាជធានី នៅតែបន្តនិយាយ ទាំងមិនច្បាស់លាស់ និយាយ​បាតដៃខ្នងដៃ ម្តងថាឲ្យ៣ប្លង់ ម្តងថាមិនឲ្យ។ លោកបានពន្យល់ថា អ្នកទាំង៨គ្រូសារ ដែលហ៊ានទទួលយកដីនោះ ដោយ​សារតែដី ដែលពួកគាត់នៅពីមុន មានតិចជាងពីរប្លង់ [...]

ស្រ្តី​បឹង​កក់​ទាំង​១១​រូប ត្រូវ​បាន​ដោះ​លែង ដោយ​«គ្មាន​ទោស»?

ស្រ្តី​បឹង​កក់​ទាំង​១១​រូប ត្រូវ​បាន​ដោះ​លែង ដោយ​«គ្មាន​ទោស»?

ស្រ្តីរងគ្រោះ ដោយការតវ៉ារឿងដីធ្លី ចំនួន១០រូប ត្រូវបានដោះលែង ឲ្យមានសេរីភាព ដូចមនុស្សធម្មតាហើយ នៅ​ម៉ោង​ប្រមាណ ៣​កន្លះ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ក្រោមការទទួលស្វាគមន៍ ដល់ពន្ធនាគារព្រៃស ដោយ​អ្នក​នយោបាយ ​នៃ​គណបក្ស​ប្រឆាំង អ្នក​គាំទ្រ​គណបក្ស​នេះ និង​សកម្មជន​ការពារ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ប្រមាណ ១០០​នាក់។

ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ ១០​នាក់​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ព្រះមហាក្សត្រ​ បាន​ឡាយព្រះហស្តលេខា ​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសានេះ។ ចំពោះលោកមេធាវី ជូង ជូងី វិញ បានថ្លែង​កាល​ពីមួយថ្ងៃមុនថា ការដោះលែងនេះ ដោយមានបញ្ជាក់ ពីភាពគ្មានទោសអ្វីទាំងអស់ សម្រាប់ស្ត្រី​សកម្មជន​ទាំង​នោះ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ លោក ជូង ជូងី បានពន្យល់ថា ការដោះលែងនេះ ត្រូវបានធ្វើឡើង [...]

ចាន់ ពុទ្ធិស័ក្ក ត្រូវ​សន្តិសុខ​គម្រាម​ចាប់​ខ្លួន ពេល ហ៊ុន សែន មក​បឹង​កក់

ចាន់ ពុទ្ធិស័ក្ក ត្រូវ​សន្តិសុខ​គម្រាម​ចាប់​ខ្លួន ពេល ហ៊ុន សែន មក​បឹង​កក់

រឿងហេតុ ត្រូវបានអ្នកភូមិបឹងកក់ លោក ស៊ូ សុផល ឲ្យដឹងថា ពីដំបូងឡើយ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សប្បុរសធម៌ មកពីសហរដ្ឋអាមេរិក មួយក្រុមមានគ្នា១០នាក់ នឹងមកធ្វើការ ពិនិត្យភ្នែក ជូនអ្នកភូមិ ដោយមិនគិតប្រាក់។ ព័ត៌មាន​នេះ ត្រូវបានអ្នកភូមិបញ្ជាក់ថា ពួកគាត់បានដាក់គម្រោង និងធ្វើការស្នើរ ទៅមេភូមិរួចរាល់ហើយ ក្នុងនោះ ក៏មាន​ការ​អនុញ្ញាត ពីមេភូមិ ឲ្យធ្វើឡើង នៅក្នុងសហគមន៍បឹងកក់ នេះដែរ តែមិនទាន់បាន ពេលវេលាច្បាស់លាស់។ នៅវេលា​ព្រឹកថ្ងែកើតហេតុ ក្រុមគ្រួពេទ្យបានមកដល់ ហើយបានរៀបចំសម្ភារៈ ដើម្បីធ្វើឡើង ដោយ​មាន​អ្នក​ភូមិ នៅក្នុង​សហគមន៍​នេះ ចូលរួមជាបណ្តើរៗ។

ប៉ុន្តែ គម្រោងនេះ ត្រូវបានរារាំង ព្រោះតែការចុះសម្ពោធ ដាក់ឲ្យប្រើប្រាស់ វិហារឥស្លាម របស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន  ដែលនៅឆ្ងាយ ពីសហគមន៍នេះ ប្រមាណជា១០០ម៉ែត ដែលត្រូវបានគេបញ្ជា ឲ្យបិទផ្លូវទាំងអស់។ ការបិទ​ផ្លូវនេះ គេសង្កេតឃើញ មានអន្តរាគមន៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...