សហគមន៍រងគ្រោះ សិទ្ធិលំនៅដ្ឋាន និងដីធ្លី បន្តការទាមទារ
ស្ថិតក្រោមការឃ្លាំមើល តែគ្មានការរារាំង និងហាមឃាត់ ពីសំណាក់ក្រុមសមត្ថកិច្ចនោះ ប្រជាពលរដ្ឋមកពីសហគមន៍ទំនាស់ដីធ្លី ក្នុងតំបន់បឹងកក់ បុរីកីឡា និងថ្មគោលជាដើម បានបន្តការតវ៉ាទាមទារ សិទ្ធិលំនៅដ្ឋានរបស់ពួកគេ មកកាន់សាលារាជធានីភ្នំពេញទៀត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ។
នៅចំណុចខាងមុខស្ថានទូតអាមេរិក ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ប្រជាសហគមន៍ទំនាស់ដីធ្លី ប្រមាណជាង៥០នាក់ បានមកជួបជុំគ្នាធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ស្ពាននាគបណ្តោយផ្លូវ ព្រះនរោត្តម និងមុខស្ថានទូតអាមេរិកជាដើម។ សហគមន៍ទាំងនោះ មានមកពីតំបន់បឹងកក់ ដឹកនាំដោយ អ្នកស្រី អ៊ឹម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េត - ខាងបុរីកីឡា ដឹកនាំដោយអ្នកស្រី ជុំ ង៉ាន់ និងខាងថ្មគោល ដឹកនាំដោយអ្នកស្រី ច្រាយ នីម។
តាម«បដា» និងការស្រែកតាមឃោសនស័ព្ទ ប្រជាពលរដ្ឋទាំងនេះ បានបន្ត និងធ្វើការទាមទារសំណងបន្ថែម [...]