ប្រតិកម្ម ទឹម សាក់មុនី៖ វាយម្តងមួយៗ សម្លាប់ម្តងមួយៗ អោយអស់!
សកម្មជនតវ៉ាដីធ្លីនៅសហគមន៍បុរីកីឡា អ្នកស្រីទឹម សាក់មុនី បានប្រតិកម្មខ្លាំងៗ ចំពោះអាជ្ញាធរដែលបានប្រើកម្លាំងធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែមករានេះ។ ពលរដ្ឋរងគ្រោះ ដែលមានរូបអ្នកស្រីផ្ទាល់ម្នាក់ដែរ បានរងនូវការសំពងយ៉ាងចាស់ដៃ ពីក្រុមកងកម្លាំងទាំងនោះ ដោយបានចាត់ទុកប្រតិបត្តិការរបស់ពួកគេ គ្រាន់តែជាការរក្សាសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះ។
អ្នកស្រីទឹម សាក់មុនី សកម្មជនតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បូរីកីឡា។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - «គេប្រើសំដីថា មូលហេតុដែលគេធ្វើការបង្រ្កាប ដោយសារយើងមកឈរតវ៉ា ខូចសណ្តាប់ធ្នាប់សាធារណៈ។ (...) ចុះដែលគេទៅឈូសឆាយផ្ទះប្រជាពលរដ្ឋ [...]