អេង ឆៃអៀង៖ មានភាពប្រសើរផ្នែកសេវាសាធារណៈ តែពលរដ្ឋ«បាត់បង់ដី»
ក្រោយការចុះពិនិត្យជាក់ស្តែង នៅក្នុងតំបន់ភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុងរួចមក ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា (ឬហៅថាគណៈកម្មការទី១) នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានបង្ហាញការយល់ឃើញថា «យន្តការនៃការដោះស្រាយរឿងដីធ្លី ក្នុងខេត្តកោះកុង នៅមានភាពមិនប្រក្រតីនៅឡើយ មកទល់បច្ចុប្បន្ន»។
ក្រោយជំនួបកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នាទីស្តីការក្រសួងបរិដ្ឋាន លោក អេង ឆៃអៀង បានស្រង់សម្ដីលោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងនៃក្រសួងបរិស្ថាន ពីករណីដំណោះស្រាយវិវាទដីធ្លី ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង មកបញ្ជាក់ថា លោករដ្ឋមន្ត្រី ទើបតែឡើងកាន់តំណែងថ្មីៗ ដូច្នេះមិនទាន់ក្តាប់ជុំនៅឡើយ។ តែយ៉ាងណា លោក សាយ សំអាល់ [...]