«ចាំបីថ្ងៃទៀត» កង្វល់ថ្មីរបស់ពលរដ្ឋ នៅអូបីជាន់
ព្រោះបញ្ហាជម្លោះដីធ្លី នៅតែមិនមានដំណោះស្រាយ ទើបការតវ៉ានៅតែកើតមាន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ ការតវ៉ារបស់ពលរដ្ឋភូមិថ្នល់បត់ ឃុំអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតមានឡើងទៀត នៅខាងមុខសាលាខេត្ត ដោយមានការចូលរួមពីពលរដ្ឋ ប្រមាណជា៥០នាក់។
បើទោះជាមានការចូលជួបរវាងតំណាងពលរដ្ឋទាំងប្រាំនាក់ ជាមួយនឹងមន្ត្រីនៅសាលាខេត្តរួច ព្រមទាំងមានការសន្យាថានឹងជួយដោះស្រាយ ហើយឲ្យពលរដ្ឋ«រង់ចាំបីថ្ងៃទៀត» ដើម្បីឲ្យអភិបាលខេត្តត្រឡប់មកវិញនោះក៏ដោយ តែពលរដ្ឋទាំងនោះហាក់មិនមានសង្ឃឹម នៅចំពោះពាក្យសន្យាទាំងអស់នេះទេ។
តំណាងពលរដ្ឋអ្នកតវ៉ាម្នាក់ លោក ផល សំរិទ្ធ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទថា លោកហាក់មិនមានជំនឿចិត្តសោះ ចំពោះកាសន្យានេះ ព្រោះវាមិនមែនជារឿង [...]