Posts tagged as "Euro 2012"

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

លោក រ៉េម៉ុង ដូមេណិច Raymond Domenech អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា  ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់  ក៏វគ្គ ប្រកួតពាក់កណ្ដលផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។

ដកស្រង់សំដី ដោយកាសែតបារាំង Ouest-France លោក រ៉េម៉ុង ដូមេណិច និយាយដោយមានមោទនភាពថា «ក្រុម បាល់ទាត់របស់ប្រទេសយើង នឹងទៅដល់ យ៉ាងតិចបំផុត ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត!» ហើយគាត់បានរំពឹងយ៉ាងមុតមាំថា [...]

អ៊ឺរ៉ូ២០១២៖ អ៊ុយក្រែន ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលជួប ជាមួយ អេស្តូនី

អ៊ឺរ៉ូ២០១២៖ អ៊ុយក្រែន ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលជួប ជាមួយ អេស្តូនី

ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន បានធ្វើអោយភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលជួបជាមួយនឹង ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី នៅក្នុងការជួបជាលក្ខណៈមិត្តភាពមួយ កាលពីថ្ងៃ២៨កន្លងទៅ ជាមួយនឹង ពិន្ទុ ៤ ទល់នឹង ០។

ជាការពិតហើយ ដែលថា ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី ជាក្រុមមួយដែលមិនមានឈ្មោះល្បីពីមុនមក តែគេមិនអាច មើលរំលង បច្ចេកទេស ដែលរៀបចំយ៉ាងល្អឥតខ្ចោះរបស់ ក្រុមជំរើសជាតិ នៃម្ចាស់ផ្ទះ អ៊ឺរ៉ូ ២០០១២ (អ៊ុយក្រែន) នេះបាន ទេ។ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន និងមកជួបជាមួយ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស បារាំង ក្នុងការជូបប្រកួត ជំរុះជុំ នៅក្នុង អ៊ឺរ៉ូ ២០០១២ នៅថ្ងៃទី ១៩ មិថុនាខាងមុខ។ តែបើងាកមកមើល ក្រុមជំរើសជាតិ [...]

អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន

អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន

តែដើម្បីអោយប្រធានាធិបតី ទៅចូលរួមក្នុង ការប្រកួតយកពានរង្វាន់នេះ ក្រុមជំរើសជាតិបារាំងត្រូវ ទាត់ឈ្នះក្នុងការទាត់ ជំរុះជុំជាមុនសិន។ ហើយដោយសារ តែក្រុមជំរើសជាតិបារាំង ស្ថិតនៅក្នុង ក្រុមទាត់ជំរុះជាមួយនឹងប្រទេសអ៊ុយក្រែន ដូច្នេះបារាំងត្រូវជួបទាត់ជាមួយអ៊ុយក្រែន ចំនួនបីប្រកួត។ ឆ្លើយតបនឹងសំនួររបស់អ្នកកាសែត នៅពេលចេញពី កិច្ចប្រជុំ កំពូលរបស់សហគមន៍អ៊ឺរ៉ុប លោកប្រធានាធិបតី ជាប់ឆ្នោតថ្មី បាននិយាយថា «អ្វិដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ជាបញ្ហាមួយ»។

«បញ្ហា» គឺចង់និយាយសំដៅទៅលើស្ថានភាពរបស់ លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ ដែលត្រូវបានកាត់ទោសអោយជាប់ ពន្ធធនាគារ ចំនួន ៧ឆ្នាំ ក្រោមបទ ថា គាត់បានបំពានលើអំណាច ក្នុងពេលដែលលោកស្រីស្ថិតនៅក្នុងតំណែង។ សហគមន៍អ៊ឺរ៉ុប បានបង្ហាញពីការជំទាស់របស់ខ្លួន ដែលអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានធ្វើចំណាត់ការទៅលើ លោកស្រី អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...