ស្អប់អូនដល់ឆ្អឹង... ពេលអូនស្លាប់ យកឆ្អឹងទៅចោលក្នុងបង្គន់
បើមានសេចក្ដីស្នេហា របស់បង ដែល«ស្រឡាញ់អូនដល់ឆ្អឹង» ក៏មាននរកលោកិយ៍ ដែលបង«ស្អប់អូនដល់ឆ្អឹង»ដែរ។ «កោដិ កំទេចឆ្អឹង និងផេះ» ជាអ្វីដែលបុគ្គលិកអនាម័យ នៃផ្សារទំនើបមួយ កណ្ដាលរាជធានីតូក្យូ បានរកឃើញ នៅក្នុងបង្គន់សាធារណៈ។ ការរកឃើញដ៏ភ្ញាក់ផ្អើលនេះ បានជំរុញឲ្យបុគ្គលិករូបនោះ រាយការណ៍ទៅប្រាប់អាជ្ញាធរ ដោយបារម្ភខ្លាចមាន ឧក្រិដ្ឋកម្មអ្វីមួយ ស្ថិតនៅពីក្រោយ «កោដិ កំទេចឆ្អឹង និងផេះ» នៅក្នុងបង្គន់បែបនេះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានជប៉ុន Yomiuri Shimbun។
ប៉ុន្តែការបារម្ភ របស់បុគ្គលិកអនាម័យខាងលើ មានភាពខុសស្រឡះទាំងស្រុង នៅពេលដែលបុរសចំណាស់មួយរូប បានចូលខ្លួន ទៅប៉ុស្ដ៍នគរបាល ដើម្បីធ្វើការបកស្រាយ ពីហេតុការណ៍នេះ។ បុរស អាយុ៦៨ឆ្នាំ បានសារភាពភ្លាមៗថា លោកបានយកផេះ និងធាតុ របស់ភរិយាលោក ទៅចាក់ចោលក្នុងបង្គន់ នៅក្រោយពីពិធីបូជា សពភរិយារូបនេះ ទើបនឹងបានបញ្ចប់។
ដើម្បីអះអាង ពីទង្វើរបស់ខ្លួន [...]