លោកគ្រូ ដួង សានេត បកស្រាយរឿងក្តី«សម្រាតសំពត់»សិស្ស
នៅក្នុងវីដេអូឃ្លីមួយ ដែលទើបតែបង្ហោះនាពេលថ្មីៗនេះ មានរយះពេល ១២ នាទី និង ៥៣ វិនាទី លោក គ្រូ ដួង សានេត បាននិយាយថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៩ និង១០ នាទីព្រឹក លោកបានបង្រៀនអំណាន នៅថ្នាក់ទី២។ នៅពេលកំពុងបង្រៀន មានកូនសិស្សជាច្រើន ដែលអាចអានបាន តែមានកូនសិស្ស៤ ទៅ៥នាក់ អានមិនរួច។ ខណះនោះ លោកបានដើទៅក្រោយថ្នាក់រៀន ដោយនិយាយ ប្អូនណាហ៊ានសម្រាត ស្រាប់តែពេលនោះ មានក្មេងប្រុសម្នាក់ បានឡើងទៅសម្រាតសំពត់ របស់សិស្សស្រីម្នាក់ ដែលអានអក្សរមិនរួចនោះមែន។ បន្ទាប់ពីលោកបានឮសំណើចរបស់សិស្ស លោកក៏ងាកទៅមើល ឃើញក្មេងនោះស្រាត តែស្រាតមិនអស់ទេ ដោយនៅខោខ្លី និងអាវសធ្លាក់មកគ្របជិត។
ការបកស្រាយរបស់លោកគ្រូ ដួង សានេត បានធ្វើឡើង បន្ទាប់ពីរឿងអាស្រូវ «គ្រូបញ្ជាឲ្យសម្រាត សំពត់កូនសិស្ស» បានផ្ទុះឡើង រហូតឈានទៅដល់ការប្ដឹងផ្ដល់គ្នា នៅមុខតុលាការខេត្វស្វាយរៀង។ សារព័ត៌មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា កាលពីខែ ឧសភា [...]