Posts tagged as "Workers"

ប្រធាន USAID ថា​ជម្លោះ​រវាង​កម្មករ​និង​និយោជក ជា​រឿង​ធម្មតា

ប្រធាន USAID ថា​ជម្លោះ​រវាង​កម្មករ​និង​និយោជក ជា​រឿង​ធម្មតា

«នៅសហរដ្ឋអាមេរិក យើងមានបញ្ហាក្នុងការងារ អស់រយៈពេល រាប់សតវត្សមកដែរ។ ជាលទ្ធផល នៅពេល​នេះ យើងមានក្រុមអាជ្ញាកណ្តាល ​មួយចំនួន ដើម្បីជួយដោះស្រាយជម្លោះ ជៀសជាងការធ្វើកូដកម្ម និងការ​ដែលថៅកែបិទរោងចក្រ ហើយកម្មករ មិនព្រមធ្វើការ។» នេះជាការលើកឡើង របស់អ្នកស្រី រីបាកា ប្លេក (Rebacca Black) ប្រធានភ្នាក់ងារ USAID នៅក្នុងកម្មវិធីប្រកាស ស្តីពីជំនួយឧបត្ថម្ភរបស់ USAID ផ្តល់​ជា​មូលនិធិ ដល់ក្រុមប្រឹក្សា អាជ្ញាកណ្តាលកម្ពុជា សម្រាប់កម្មវិធី «លើកម្ពស់សិទ្ធការងាររបស់ស្ត្រី និងបុរស​នៅ​កម្ពុជា» នារសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ នេះ។

នៅក្នុងការពិភាក្សា លើការផ្តល់នូវការស្វែងរក ដំណោះស្រាយ នៃជម្លោះ ប្រកបដោយយុត្តិធម៌ តម្លាភាព និង​សន្តិភាពនោះ អ្នកស្រី រីបាកា ប្លេក បានសម្ដែងនូវសេចក្តីសង្ឃឹមថា មូលនិធិរបស់ USAID ជូនដល់ ក្រុមប្រឹក្សា​អាជ្ញាកណ្តាលនេះ ត្រូវបានចាត់ទុកជាគំរូ និងជាក្តីសង្ឈឹម ដល់ប្រទេសកម្ពុជា [...]

រដ្ឋមន្ត្រី​ការងារ៖ ច្បាប់​សហជីព​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​មិន​ប្រក្រតី

រដ្ឋមន្ត្រី​ការងារ៖ ច្បាប់​សហជីព​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​មិន​ប្រក្រតី

រដ្ឋមន្រ្តីក្រសួងការងារ របស់ប្រទេសកម្ពុជា បានថ្លែងអះអាងថា គោលបំណងសំខាន់ នៃការបង្កើត ឲ្យមាន​ច្បាប់​គ្រប់គ្រង សហជីព មានពីរចំណុចសំខាន់៖ ទីមួយ) ដើម្បីកំណត់នីតិវិធី ក្នុងការទបស់ស្កាត់ នូវបាតុភាព​ណាមួយ ដែលអាចបង្កអសន្តិសុខ ដល់សង្គមជាតិ និងទីពីរ ដើម្បីការពារ និងលើកស្ទួយសិទ្ធិ និងសេរីភាព របស់អង្គការសហចីព និងអង្គការវិជ្ជាជីវៈ នៅកម្ពុជា។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើឡើងទៅកាន់ អ្នកសារព័ត៌មាន នៅ​ក្រោយកិច្ចប្រជុំត្រីភាគី ដោយបិទទ្វាមួយ នៅទីស្ដីការក្រសួង ដើម្បីបន្តការជជែកគ្នា លើសេចក្ដី​ព្រាងច្បាប់​សហជីព មុននឹងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានដាក់ ទៅកាន់ទីស្តីការ គណរដ្ឋមន្រ្តីយ៉ាងយូរបំផុត ក្នុងខែ​ក្រោយ (សីហា) ហើយនឹងដាក់ជូន រដ្ឋសភាអនុម័ត បើគ្មានអ្វីប្រេប្រួលទេ យ៉ាងយូរបំផុត ចុងឆ្នាំ២០១៥នេះ។

លោក អ៊ិត សំហេង បានពន្យល់ថា ការអនុវត្តសិទ្ធិសេរីភាព ណាមួយក៏ដោយ [...]

អ្នក​បើក​ឡាន​ ស្នើ​ក្រុមហ៊ុន​កាពីតូល ​ទទួល​តំណាង​៥នាក់ចូលធ្វើការ​វិញ

អ្នក​បើក​ឡាន​ ស្នើ​ក្រុមហ៊ុន​កាពីតូល ​ទទួល​តំណាង​៥នាក់ចូលធ្វើការ​វិញ

បុគ្គលិក៥ នាក់ ដែលជាតំណាង របស់បុគ្គលិកកម្មករ ត្រូវបានក្រុមហ៊ុន កាពីតូល បញ្ឈប់ពីការងារ កាលពី​ពេល​​ថ្មីៗនេះ បន្ទាប់ពីបុគ្គលិកទាំង៥នាក់ ត្រូវបានក្រុមបុគ្គលិកកម្មករ ឲ្យដឹងថា តែងបានដឹងទុក្ខធុរៈ ឬជួយ​ដោះ​ស្រាយ​បញ្ហា របស់ក្រុមបុគ្គលិក អ្នកបើកឡានទេសចរណ៍ របស់ក្រុមហ៊ុន។ នៅចំពោះ ការបញ្ឈប់​ពី​ការងារ​​នេះ ក្រុមអ្នកបើកឡាន បានធ្វើការតវ៉ានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បី​សុំឲ្យ​សម្រប​សម្រួល ទទួល​យកបុគ្គលិកទាំងនោះ ឲ្យចូលធ្វើការធម្មតាវិញ។

ក្រុមអ្នកបើកឡាន ទេសចរណ៍ ដែលមានចំនួន ប្រមាណ១០០នាក់ បានប្រកាសមិនចូលធ្វើការ ហើយបាន​ធ្វើ​កូដកម្មទាមទារនេះ កាលពីវេលាម៉ោង ៨ និង៤០ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ១៨២ កែង ផ្លូវ ១១១ ក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកបើកឡានម្នាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា [...]

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

តំណាងកម្មករ លោក ខាត់ ឡួត បានប្រាប់ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ ឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃ​ហើយ ដែលក្រុមកម្មករធ្វើការតវ៉ា តែគ្នានក្រសួង និងអ្នកដែលជាប់ពាក់ព័ន្ធ ចេញមកជួយដោះស្រាយ បញ្ហា​របស់កម្មករទេ មានតែដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់កម្លាំងតវ៉ានេះទៀត។ លោកបញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី២២ ខែកក្កដាឆ្នាំ ២០១៥នេះ ចំណុចទាមទារ ដ៏សំខាន់សម្រាប់កម្មករ គឺសុំឲ្យថៅកែ ជាជនជាតិចិន ពិនិត្យ​កិច្ចសន្យាចុះកុងត្រា ជាមួយកម្មករ ក្នុងរយៈពេលប្រាំឆ្នាំម្តង តាមកិច្ចសន្យា របស់ថៅកែ។

កម្មការនីម្នាក់ ដែលកំពុងកាន់បដា ប្រកាសសរសេរថា៖ «ក្រុមហ៊ុន PUMA ត្រូវតែជំរុញឲ្យនិយោជក ដោះ​ស្រាយ​ជាមួយកម្មករនិយោជិត»នោះ បានរៀបរាប់ថា ក្នុងចំណោមរោងចក្រពីរ គានធិច១ និងគានធិច២ គឺមានថៅកែតែមួយ ជាជនជាតិចិនដូចគ្នា។ កញ្ញាបានបន្តថា ថ្ងៃនេះ ក្រុមកម្មករត្រូវបាមក្រុមកងម្លាំងចម្រុះ ទប់ស្កាត់មិនឲ្យតវ៉ា នៅមុខរោងចក្រទេ។ [...]

បាក់​រន្ទា​សំណង់ ធ្លាក់​សង្កត់​កម្មករ​ស្លាប់​ម្នាក់ របួស​៣នាក់

បាក់​រន្ទា​សំណង់ ធ្លាក់​សង្កត់​កម្មករ​ស្លាប់​ម្នាក់ របួស​៣នាក់

ហេតុការណ៍បាក់រន្ទា សម្រាប់ទ្រសង់អាគារ ធ្លាក់មកលើកម្មករនេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ​ជា៩ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងការដ្ឋាន សាងសង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ភ្លាមៗ ពីកន្លែងកើតហេតុ របស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ពោធ៍សែនជ័យ បានឲ្យដឹងថា មិនទាន់រកដឹង ពីចំនួនអ្នកស្លាប់និងរបួសទេ ព្រោះ​សង្កត់ច្រើនជាន់តគ្នា។

រយៈពេលប្រមាណជា៣០ នាទីក្រោយ ទើបគេឃើញមានអ្នករងគ្រោះ ត្រូវបានឡាន របស់កងវរៈសេនា​តូច​លេខ៧១១ ម៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យរូស្ស៊ី ចំនួនពីរនាក់ (អ្នករងរបួសធ្ងន់)។ រីឯអ្នករងគ្រោះថ្នាក់ដល់​ជីវិត ត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំកំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល។

ភ្លាមៗ គេនៅមិនទាន់ដឹង ពីមូលហេតុ ដែលធ្វើឲ្យរន្ទាទាំងនេះ បានបាក់ធ្លាក់នោះទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...