រដ្ឋាភិបាលកម្ពុជា ព្រមានដកអាជ្ញាប័ណ្ណកាស៊ីណូ
រដ្ឋាភិបាលកម្ពុជា បានព្រមានដកអាជ្ញាប័ណ្ត ពីកាស៊ីណូទាំងឡាយណា ដែលបន្តបំពានបញ្ជារដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ។
សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ កាស៊ីណូ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។
កាស៊ីណូ - លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំ នៅអគ្គស្នងការនគបាលជាតិ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ បានលើកឡើងថា រហូតមកដល់ពេលនេះ នៅតែមានកាស៊ីណូ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ និងអនិតិជន ចូលលេងល្បែងស៊ីសង។
ចំពោះមុខអ្នកតំណាងកាស៊ីណូ [...]