Posts tagged as "Production"

ចំណាប់​អារម្មណ៍ ជុំ​វិញ​ជម្លោះ​រវាង ព្រាប សុវត្តិ និង ខេមរៈ សេរីមន្ត

ចំណាប់​អារម្មណ៍ ជុំ​វិញ​ជម្លោះ​រវាង ព្រាប សុវត្តិ និង ខេមរៈ សេរីមន្ត

ជម្លោះរវាង លោក ព្រាប សុវត្តិ តារាចំរៀងដ៏ល្បី ប្រចាំផលិតកម្មហង្សមាស ដែលទទួលបានការគាំទ្រពីទស្សនិក ជាង១៥ឆ្នាំ និងលោក ខេមរៈ សេរីមន្ត តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ធ្វើអោយមាន​ការចាប់​​អារម្មណ៍​ជាច្រើន ពីសំណាក់អ្នកតាមដានពិភពសិល្បៈ។


ខាងឆ្វេង តារាចម្រៀង ខេមរៈ សេរីមន្ត និងតារាចម្រៀង ព្រាប សុវត្តិ។ (រូបថតហ្វេសប៊ុក)

តារា - តាមពិតទៅ យុវវ័យ និងប្រជាជនជាច្រើន មិនសូវជាចាប់អារម្មណ៍ លើជម្លោះនយោបាយ រវាងគណបក្ស​ជាប់​ឆ្នោត​ទាំងពីរប៉ុន្មានទេ ព្រោះថាគណបក្សទាំងពីរ កំពុងចង់ប្តឹងផ្តល់គ្នាទៅវិញទៅមក និងពិបាករកផ្លូវដោះស្រាយ ហើយវាបានក្លាយជាជាទម្លាប់ដ៏អាក្រក់ដដែលៗ របស់អ្នកនយោបាយ។ តែពួកគេបែរជាចាប់អារម្មណ៍ច្រើនជាង នឹង​ជម្លោះ​រវាង​តារាចម្រៀងប្រុសពីរនាក់ គឺលោក ព្រាប [...]

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

«ឈឺត្រង់ពកណាស់» គឺ​ពក​ក្បាល​ហ្នឹង មិន​មែន​មាន​ន័យ​ផ្សេង​ទេ!

បទចម្រៀងថ្មីរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង «ឈឺត្រង់ពកណាស់» ដែលធ្វើធ្វើឱ្យប្រិយមិត្ត និងទស្សនិកជន​មួយចំនួន មានការយល់ច្រឡំទៅន័យផ្សេង ត្រូវបានតារាកំប្លែងរូបនេះ ចេញបកស្រាយថា គ្រាន់តែ​ជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ។


អ្នកនាងខ្ញុង នៅក្នុងចម្រៀង«ឈឺត្រង់ពកណាស់»។ (រូបថតផ្តិតចេញពីវីដេអូផលិតកម្មថោន)

ចម្រៀង - «ឈឺត្រង់ពកណាស់» ជាចម្រៀងមួយបទក្នុងចំណោមបទមួយចំនួន របស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលរងការរិះគន់ពីទស្សនិកជន និងអ្នកអភិរក្សវប្បធម៌មួយចំនួន ថាជាបទអាសអាភាស​មាន​ន័យចំអេះចំអាស់។ ដោយមានការរិះគន់ជាច្រើនមកលើបទនេះ [...]

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ស្តាប់ ពៅ បញ្ញាពេជ្រ បង្ហើរ​សំនៀង​តាម​ហ្វេសប៊ុក ម្តង! (vdo)

ប្រសិនបើអ្នកចូលទៅកាន់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Peou Panha Pich (ពៅ បញ្ញាពេជ្រ) ដែលគេដឹងថា​ជាទំព័រផ្ទាល់របស់តារាចម្រៀង ពៅ បញ្ញាពេជ្រ នោះ អ្នកប្រាកដជាបានស្តាប់ចម្រៀង ដែលនាងហាត់សម​ច្រៀង​ឡើងវិញ ដោយខ្លួនឯង​ក្នុងពេលថ្មីៗនេះជាច្រើន។


រូបថតអនុស្សាវរីយ៍ នៅមុននាងត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនាង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចំរៀងដែលរងការបាញ់ប្រហារ កាលពីជាង៧ឆ្នាំមុន កញ្ញា ពៅ បញ្ញាពេជ្រ នៅវេលានេះ បានកំពុងច្រៀង​ឡើងវិញ នូវ​ចម្រៀង​​​ទាំង​ភាសាខ្មែរនិងភាសាថៃ និងបានបង្ហោះចម្រៀងទាំងនោះ នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីជា​ការ​ហាត់​សមទឹកដមសម្លេងផង និងផ្ញើជូនដល់ប្រិយមិត្ត [...]

ចម្រៀង​ត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី របស់​ផលិតកម្ម​ថោន អាស​អាភាស?

ចម្រៀង​ត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី របស់​ផលិតកម្ម​ថោន អាស​អាភាស?

«និពន្ធយូរៗទៅ កាន់តែទ្បប់ហើយ» នេះជាការលើកឡើងរបស់ប្រិយមិត្តមួយចំនួន ដែលភាគច្រើនជាអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមហ្វេសប៊ុក រិះគន់ទៅលើផលិតកម្មថោន បន្ទាប់ពីផលិតកម្មនេះ បានផលិតបទថ្មីៗមួយចំនួន ត្រៀម​ចេញលក់នៅពេលចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។


តារាចម្រៀងរបស់ផលិតកម្មថោន ដែលដាក់នៅលើគម្របថាសចម្រៀង។ (រូបថតក្រុមហ៊ុន)

ចម្រៀង - ផលិតកម្មទីក្រុងភាពយន្ត(Town Production) ដែលជាផលិតកម្មល្បីមួយក្នុងប្រទេសកម្ពុជា បានធ្វើ​ថាសចម្រៀងអបអរសារទរ​ចូល​ឆ្នាំប្រពៃណីជាតិចំនួន ៤ អាល់ប៊ុម គិតជាបទចម្រៀងមានជាង ៤០បទ។ បទចម្រៀង​ថ្មីៗដែលផលិតកម្មមួយនេះ ផលិតសំរាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងដែលគ្រោងចេញលក់នៅ​ពេលខាងមុខនេះ [...]

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

បើទោះបីជាវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា រីកចម្រើនគួរអោយកត់សម្គាល់ក៏ដោយ តែបទចម្រៀងខ្លះមិន​ត្រូវ​បានគាំទ្រ ពីបណ្តាយុវវ័យនិងអ្នកស្ដាប់វ័យចំណាស់ៗឡើយ ដោយប្រិយមិត្តទាំងនោះបានងាកទៅចូលចិត្ត​ស្តាប់​តែ​ចម្រៀងបរទេស និងខ្លះទៀតសុទ្ធចិត្តស្ដាប់ចម្រៀង បន្សល់ទុកពីសង្គមចាស់នោះជាដើម។ នេះអាចជា​មូលហេតុ​​មួយ ដែលធ្វើឲ្យបណ្តា​ផលិតកម្មមួយចំនួនដើរលួចចម្លងបទល្បីៗ ដែលអ្នកស្ដាប់ចូលចិត្តទាំងនោះ យកមកបកប្រែ ឬលេងភ្លេងដាក់តន្ត្រីថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់។


ការចាប់ផ្ដើមបញ្ចេញស្នាដៃរបស់បណ្ដាយុវជន នៅថ្ងៃសម្ភោធកម្មវិធី ស្ដាប់ចម្រៀងរបស់ខ្ញុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ចម្រៀង - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...