Posts tagged as "Production"

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

ចំរើន សុភ័ក្រ្ត ធ្វើ​ឱ្យ​គ្រូ​បង្វឹក និង​ទស្សនិក​ជន និយាយ​លែង​ចេញ

«បើយើងក្លាយជាអ្នកដទៃ» ដែល​ជា​សំនៀង​ដើម របស់​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធកញ្ញា ត្រូវ​បាន​បេក្ខនារី​កូន​ក្រុម​របស់​គ្រូ​បង្វឹក ណុប បាយ៉ារិទ្ធ លើក​យក​មក​បក​ស្រាយ។ ថ្វី​ត្បិត​តែ​បទ​ចម្រៀង​នេះ ពិបាក​ច្រៀង និង​ត្រូវ​ការ​ដាក់​មនោសញ្ចេតនា​ខ្ពស់ ប៉ុន្តែ​កញ្ញា ចម្រើន សុភ័ក្រ មិន​ត្រឹម​តែ​ច្រៀង​បាន​យ៉ាង​ល្អ​ទេ តែ​នាង​ថែម​ទាំង​បាន​ដាក់អារម្មណ៍​ធ្វើ​ឱ្យ​មហាជន ក៏​ដូច​ជា​គ្រូ​បង្វឹក​ទាំង​បួន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​១៩ ខែ​តុលា​ម្សិល​ម៉ិញ​នេះ មាន​អារម្មណ៍​រំភើប ស្ទើរ​ស្រក់​ទឹក​ភ្នែក​គ្រប់ៗ​គ្នា។

កញ្ញា ចំរើន សុភ័ក្រ គឺ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ នាង​មាន​វ័យ​២៣ឆ្នាំ សព្វ​ថ្ងៃ​នេះ នាង​ជា​និស្សិត​ផ្នែក​ដូរ​តន្រ្តី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង​ក៏​ជា​សិល្បៈ​ការិនី ផ្នែក​ខាង​របាំ​មួយ​រូប​ផង​ដែរ។ មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត នាង​ក៏​មាន​សម្លេង​ដ៏​ពិរោះ [...]

អឿម រុន បាន​ជាប់ ព្រោះ​ទស្សនិកជន The Voice ស្រក់​ទឹក​ភ្នែក (vdo)

អឿម រុន ជា​បេក្ខជន​ម្នាក់ មក​ពី​ខេត្ត​សៀមរាប និង​មាន​ជីវភាព​លំបាក ហើយ​សព្វថ្ងៃ​ខ្លួន​រស់​នៅ តែ​ជាមួយ​ជីដូន​ចាស់​ម្នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​វគ្គ Live Show សប្តាហ៍​ទីមួយ ដែល​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស កាល​ពី​យប់ ថ្ងៃ​អាទិត្យទី ១២ ម្សិល​មិញ​នេះ អឿម រុន បាន​ប្រកួត​ជា​មួយ​បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ កែវ ប៊ុនធា និង​លោក សុខ ចាន់ណេ ដែល​អ្នកណា​ក៏​ដឹង​ដែរ​ថា បេក្ខជន​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​សមត្ថភាព និង​ធ្វើ​ឱ្យ​រញ្ជួយ​ឆាក​ឌឹវយ្សន៍។

ប៉ុន្តែ​ការ​ដាក់​មនោសញ្ចេតនា​ជ្រាល​ជ្រៅ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត នឹក​ស្រណោះ​ម្តាយ ដែល​បាន​ចែក​ឋាន នៅ​ក្នុង​បទ​ចម្រៀង​មួយបទ ដែល​មាន​ចំណង​ជើង​ថា​«ទឹក​ចិត្ត​កូន​ប្រុស» [...]

ហ្វីហ្វី បង្អួត​ស្នាម​សាក់

ហ្វីហ្វី បង្អួត​ស្នាម​សាក់

តាមពិតទៅ គេមិនដឹងថា ស្នាម​សាក់​ដែល​តារា​បង្ហាញ​ម៉ូដ និង​ជា​ពិធី​ការិនី នាង ហ្វីហ្វី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​ឆ្លើយ​តប​សំនួរ​របស់​ប្រិយមិត្ត​របស់​នាង​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​នោះ តារា​សម្តែង​ល្បី​ឈ្មោះ​ខាង​ស៊ិចស៊ី​រូប​នេះ បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ការ​ពិត។

នៅក្នុងទំព័រហ្វេសប៊ុករបស់ហ្វីហ្វី មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ នាង​បញ្ចេញ​រូប​ថត មួយ​សន្លឹក​ដែល​បញ្ចេញ​ស្នាម​សាក់​នៅ​លើ​ខ្នង អម​នឹង​វាចារ​ដែល​សរសេរ​ថា៖ «ដោយតែវាមួយគត់ ឥលូវយ៉ាប់ហើយ (Doy ta vea 1 kot lov yab huy) !»។

ចំពោះការបញ្ចេញស្នាមសាក់នេះ មានទស្សនិកជនចំនួន បានសម្តែងអារម្មណ៍មិនពេញចិត្ត ប៉ុន្តែក៏​មាន​ទស្សនិកជនមួយចំនួន សរសើរមិនដាច់ពីមាត់ផងដែរ និងមានប្រិយមិត្តមួយចំនួនទៀតបានចោទសួរថា តើ​នេះ​អាច​ជាចេតនា របស់ ហ្វីហ្វី [...]

«កូន​ខ្ញុំ​ចម្លែក»​មិន​ទាន់​ដាក់​បញ្ចាំង ប៉ុន្តែ​ល្បី​ថា​ទំនង​ល្អ​មើល (vdo)

«កូនខ្ញុំចម្លែក» គឺជា​ខ្សែ​ភាពយន្ត​ដំបូង របស់​ផលិតកម្ម​ថ្មី​មួយ ទើប​តែ​ដុះ​ពន្លក ក្នុង​ពិភព​សិល្បៈ ផ្នែក​ថត​ខ្សែ​ភាពយន្ត មាន​ឈ្មោះ​ថា Eye Love Film។ ខ្សែ​ភាពយន្ដ​ខ្នាត​ធំ​មួយ​នេះ ទើប​នឹង​បាន​ចេញ​វីដេអូ ស្ពតខ្លី​ផ្សាយ​ពាណិជ្ជកម្ម នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប នា​ពេល​ថ្មី ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន។

«កូនខ្ញុំចម្លែក» គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៤ ដែល​លាយ​ទៅ​ដោយ​ព្រឹត្តិការណ៍​ពី​សម័យ​បុរាណ ព្រម​ជា​មួយ​សម័យ​ទំនើប និង​បង្កប់​ទៅ​ដោយ​ឈុត ភ័យ​រន្ធត់ កម្សត់ កំប្លែង និង​ស្នេហា​បែប​យុវវ័យ។ ភាពយន្ត​ខា្នត​ធំ​បែប​ព្រឺព្រួច​មួយ​នេះ នឹង​ចាក់​បញ្ចាំ​ឆាប់ៗ​ក្នុង​ខែ​តុលា​នេះ នៅ​តាម​រោង​ភាពយន្ត​ល្បីៗ​មួយ​ចំនួន។

ស្ពតខ្លីផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដនេះ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បាន​ទទួលការចាប់អារម្មណ៍ ពីទស្សនិកជនច្រើនគួរសម [...]

សុខ ស្រីនាង៖ ចង់​គេ​យក​ប្តី​ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា...

សុខ ស្រីនាង៖ ចង់​គេ​យក​ប្តី​ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា...

«ចង់គេយកប្តី ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា​ឡើយ» នេះ​ជា​ការ​លើក​ឡើង របស់​តារា​ស្រី​​សាច់​ស​ខ្ចី និង​ជា​ម៉េម៉ាយ​ចាយ​រាងមិន​ចាញ់​ក្រមុំ អ្នក​នាង សុខ ស្រីនាង។ ការ​លើក​ឡើង​របស់​អ្នក​​ម៉េម៉ាយ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ពី​មហាជន ជា​ពិសេស​នោះ គឺ​ព័ត៌មាន​ចចាម​អារ៉ាម ចេញ​ពី​មាត់​អតីត​ស្វាមី​នាង លោក ស៊ី សុវត្តិ ផ្ទាល់​តែ​ម្តង ដែល​ថា បើ​ប្រុសៗ​ណា​ចង់​បាន​បេះដូង សុខ ស្រីនាង មក​ថ្នម​ថ្នាក់ ទាល់​តែ​បុរស​នោះ​មាន​ប្រាក់ មាន​អំណាច មាន​វីឡា។ បើ​គ្មាន​របស់​ទាំង​នេះ​ទេ ប្រញាប់​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ទៅ។

តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ បាន​ប្រតិកម្ម​បន្ត​ទៀត​ថា ហេតុអ្វីបានជាអតីតស្វាមីរបស់នាង ចូល​ចិត្ត​បញ្ចេញ​ពាក្យ​ចចាមអារាមបញ្ចើច​បញ្ចើ​ឱ្យ​នាង​ខ្លាំង​ម្លេះ បើ​​ពេល​​នេះ​​គេ​មាន​ភរិយា​ថ្មី រស់នៅជាមួយគ្នា​សុខសាន្ត​ហើយ​នោះ?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...