ម៉េង កែវពេជ្ជតា ពង្រីកជម្លោះដល់អ្នកនិពន្ធក្នុងផលិតកម្មថោន
ប្រសិនជាអ្នកនាង ម៉េង កែវពេជ្ជតា មិនគិតថានឹងបញ្ចប់វាទេនោះ វានឹងបន្តភាគ ហើយជាពិសេស នៅពេលដែលរឿងភាគទាំងនេះ ត្រូវបានតារាចម្រៀងខ្លួនឯង ភ្ជាប់ទៅក្នុងរឿងនយោបាយ ដ៏ចម្រូងចម្រាស ដែលមានភាពរយីងរយោង ប្រៀបបាននឹងសម្លកំពឹស។
នៅថ្ងៃនេះ តារាចម្រៀងវ័យជ្រេ បានប្រកាសព្រមានប្ដឹងយុវជនម្នាក់ ឈ្មោះ ដារិច វ៉ា ដែលគេស្គាល់ថា ជាអ្នកនិពន្ធ និងអ្នករចនាក្រាហ្វិច នៅក្នុងផលិតកម្ម ថោន ដ៏ល្បីឈ្មោះ។ ការព្រមានប្ដឹងលោក ដារិច វ៉ា ធ្វើឡើង ដោយទំនងជាអ្នកនាង ម៉េង កែវពេជ្ជតា សំដែងការក្ដៅក្រេវក្រោធ ចំពោះការលើកឡើងរបស់យុវជនរូបនេះ ដែលបញ្ចេញយោបល់ តបនឹងវីដេអូ របស់តារាចម្រៀងខ្លួនឯង ដែលលើកឡើងថា៖ «អ្នកដែលមិនមក [មើលខ្លួនច្រៀង នៅក្នុងប្រទេសជប៉ុន] គឺជាអ្នកបំផ្លាញវប្បធម៏ខ្មែរ ជាពិសេសបំផ្លាញជាតិខ្មែរ»។
អ្នកនិពន្ធរបស់ផលិតកម្ម ថោន បានរិះគន់តារាចម្រៀងមេម៉ាយថា៖ «ខឹងគេមិនទៅគាំទ្រ ថាគេបំផ្លាញជាតិ បំផ្លាញវប្បធម៌ [...]