អីយ៉ា! ពេជ្រ សោភា ផាត់មុខថ្មី ស្អាតឬទេ? (pic)
បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុករបស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។
កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)
តារា - ជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរចនាបទផាត់មុខថ្មី ពេជ្រ សោភា មើលទៅប្រៀបបាន តារាកូរ៉េវ័យ១៧ឆ្នាំ។ បើទោះបីជាវ័យរបស់កញ្ញា កាន់តែជ្រេបន្តិចមែន តែរូមសម្ផស្សរបស់កញ្ញានៅតែស្រស់ស្អាត បាន ឆក់ដួងចិត្តបុរសមិនតិចនោះទេ។ តែគួរឱ្យស្តាយ ដែលកញ្ញាមានម្ចាស់ចិត្តរួចទៅហើយ។
[...]