«កុំឲ្យនរណាផ្សេង ថើបមាត់ទារករបស់អ្នក!»
អ្នកស្រី ក្លែរ អេនដឺសុន (Claire Henderson) អ្នកម្ដាយវ័យក្មេងមួយរូប ដែលកំពុងនឹកស្ដាយក្រោយ បានបង្ហោះសារ«ព្រមាន»មួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីប្រាប់ដល់ម្ដាយឪពុក របស់ទារកដទៃទៀត ឲ្យធ្វើការហាមប្រាម កុំឲ្យនរណាម្នាក់ផ្សេង ក្រៅពីមនុស្សនៅក្នុងគ្រួសារ អោបថើបកូនខ្ចីរបស់ខ្លួន។
កូនរបស់នាង ទារិកា ប្រូគី (Brooke) បានចូលទៅសម្រាកពេទ្យ តាំងពី៥ថ្ងៃមកហើយ (បើគិតទៅនឹងថ្ងៃ ដែលនាងបានបង្ហោះសារ នៅលើហ្វេសប៊ុក) ដោយសារអាការៈពងបែក រោលរាលនៅលើផ្ទៃមុខ បំពង់ករ និងនៅលើបបូរមាត់។ នាងតូចបានរងគ្រោះ ដោយសារមេរោគ អ៊ែរប៉េស (herpès simplex ឬគ្រុនពងបែក) ដែលអាចធ្វើឲ្យកុមារី ប្រូគី មានគ្រោះថ្នាក់ធ្ងន់ធ្ងរ (ដល់ជីវិត) បើព្យាបាលមិនទាន់។
រស់នៅក្នុងក្រុង «Doncaster» នៃចក្រភពអង់គ្លេស អ្នកស្រីបានពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គ្រប់មនុស្ស ដែលបានចាប់កូនរបស់នាង យកទៅអោបថើបនោះ សុទ្ធតែមនុស្សស្អាតល្អ [...]