Posts tagged as "Blague"

ពេលស្រ្ដីជិះកង់ ឬម៉ូតូ...

ពេលស្រ្ដីជិះកង់ ឬម៉ូតូ...

បើលោកអ្នកបានទស្សនាវីដេអូនេះហើយ សូមមេត្តាកុំជិះធ្វើតាមអោយសោះ ជាពិសេសផ្នែកខាងនារីៗ។ មិនគិតថា​ នឹងហាមឃាត់សិទ្ធិសេរីភាពលោកអ្នកទេ តែបើជិះដល់ថ្នាក់ណ្នឹង មេត្តាអាណិតសាច់ឈាមផងទាន។

អ្នកគ្រូនិងសិស្ស (វគ្គទី៣)

អ្នកគ្រូនិងសិស្ស (វគ្គទី៣)

  • អ្នកគ្រូ៖ ប្អូនមានផ្លែប៉ោម ៦ផ្លែ ហើយប្អូនចែកអោយមិត្រភ័ក្ររបស់ប្អូនម្នាក់ទៀត បានញ៉ាំដែរ តើម្នាក់ៗស្មើបានផ្លែប៉ោមប៉ុន្មាន ?
  • ចូច៖ ប្រាំមួយអ្នកគ្រូ។
  • អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន ...
  • ចូច៖ បាទ ផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ !
  • អ្នកគ្រូ៖ ហេតុអីក៏ប្រាំមួយ ក្រែងចែកនឹងពីរស្មើ ឬ ?
  • ចូច៖ ពីព្រោះ មិត្តភ័ក្រខ្ញុំ គ្នាឈឺធ្មេញ មិនអាចញ៉ាំបាន អញ្ចឹងផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ !
  • អ្នកគ្រូ៖  ... ???!!!
អ្នកគ្រូនិងសិស្ស (វគ្គទី២)

អ្នកគ្រូនិងសិស្ស (វគ្គទី២)

  • អ្នកគ្រូ៖ ម្ដាយកូនធ្វើបាននំបួនដាក់នៅក្នុងចាន។ ពេលម្ដាយកូនចេញទៅផ្សារបាត់ កូនយកញ៉ាំអស់មួយ តើនំនៅសល់ក្នុងចានប៉ុន្មាន ?
  • ចូច៖ ពីរអ្នកគ្រូ។
  • អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន ...
  • ចូច៖ បាទ នំនៅក្នុងចាននៅសល់ពីរ !
  • អ្នកគ្រូ៖ ហេតុអីក៏នៅសល់ពីរ ...
  • ចូច៖ ពីព្រោះ ប្អូនខ្ញុំឃើញខ្ញុំយកញ៉ាំ វាក៏យកតាមខ្ញុំញ៉ាំមួយទៀតដែរ !
  • អ្នកគ្រូ៖  ... ???!!!
អ្នកគ្រូនិងសិស្ស (វគ្គទី១)

អ្នកគ្រូនិងសិស្ស (វគ្គទី១)

  • អ្នកគ្រូ៖ មើលកូនចូច យើងត្រូវរៀនរាប់លេខថ្ងៃនេះ អ្នកគ្រូនឹងសួរកូននៅសំនួរខ្លះណា។
  • ចូច៖ បាទអ្នកគ្រូ។
  • អ្នកគ្រូ៖ ឧបមាថា កូនចូចមានពងបួន ...
  • ចូច៖ មិនពិត !
  • អ្នកគ្រូ៖ ឧបមាទេតើកូន ! គឺអ្នកគ្រូគ្រាន់តែឧបមាទេតើ ...
  • ចូច៖ តែវាមិនឡូហ្សិក !
  • អ្នកគ្រូ៖ អញ្ចឹង ឧបមាថាកូនមានស៊ុតបួន ...
  • ចូច៖ បាទ នេះបានវាឡូហ្សិក ។
  • អ្នកគ្រូ៖ ...???!!!
ស្ពានវែងជាងគេ ក្នុងពិភពលោក

ស្ពានវែងជាងគេ ក្នុងពិភពលោក

សុខនិងសៅដើក្នុងព្រៃ បានប្រទះឃើញផ្លែត្នោតមួយយ៉ាងធំ ខុសពីផ្លែត្នោតធម្មតា។ សៅឧទានឡើង៖

  • សៅ៖ យី ផ្លែត្នោតអីក៏ធំម្លេះ តាំងពីតូចមក អញមិនដែលប្រទះឃើញ ផ្លែត្នោតណាធំដល់ប៉ុណ្ណឹងទេ ...
  • សុខ៖ ឃើញផ្លែត្នោតប៉ុណ្ណឹងថាធំ ... ថ្ងៃមុននៅវាលស្រែខាងលិច អញប្រទះឃើញផ្លែត្នោតមួយធំជាងនេះ ដប់ដង។ គ្រាន់តែដើមរបស់វា ខ្ពស់នោះខ្ពស់ វែងជាងវាលស្រែខាងលិចនោះ មួយរយដង។ ស៊ុតរបស់សត្វចាបដែលធ្លាក់ពីសំបុក នៅលើចុងត្នោតនោះ ធ្លាក់មិនទាន់ដល់ដីផង ហើយគ្រាន់មកដល់ពាក់កណ្ដាលដើម ក៏ញាស់ទៅសត្វចាបហើរបាន។
  • សៅ៖ ... អឺ ដល់ម្លឹង ? (ស្ងាត់មាត់បន្តិច) ... ថ្ងៃមុនអញឃើញស្ពានមួយនោះ វែងនោះមហាវែង គ្រាន់តែបុរសម្នាក់ទទួលដំណឹងថា ឪពុករបស់ខ្លួននៅត្រើយម្ខាងស្លាប់ ក៏ធ្វើដំណើរឆ្លងស្ពានទៅធ្វើបុណ្យសព​ តែពេលឆ្លងស្ពានទៅដល់ត្រើយមា្ខងនោះ ក៏ស្រាប់តែគេបា្រប់ថា គេបានធ្វើបុណ្យសពឪពុកខ្លួន ១០០ថ្ងៃរួចហើយ។ ឯងឃើញទេ សុខ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...