ស្ពានវែងជាងគេ ក្នុងពិភពលោក
Loading...
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 10, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សុខនិងសៅដើក្នុងព្រៃ បានប្រទះឃើញផ្លែត្នោតមួយយ៉ាងធំ ខុសពីផ្លែត្នោតធម្មតា។ សៅឧទានឡើង៖
- សៅ៖ យី ផ្លែត្នោតអីក៏ធំម្លេះ តាំងពីតូចមក អញមិនដែលប្រទះឃើញ ផ្លែត្នោតណាធំដល់ប៉ុណ្ណឹងទេ ...
- សុខ៖ ឃើញផ្លែត្នោតប៉ុណ្ណឹងថាធំ ... ថ្ងៃមុននៅវាលស្រែខាងលិច អញប្រទះឃើញផ្លែត្នោតមួយធំជាងនេះ ដប់ដង។ គ្រាន់តែដើមរបស់វា ខ្ពស់នោះខ្ពស់ វែងជាងវាលស្រែខាងលិចនោះ មួយរយដង។ ស៊ុតរបស់សត្វចាបដែលធ្លាក់ពីសំបុក នៅលើចុងត្នោតនោះ ធ្លាក់មិនទាន់ដល់ដីផង ហើយគ្រាន់មកដល់ពាក់កណ្ដាលដើម ក៏ញាស់ទៅសត្វចាបហើរបាន។
- សៅ៖ ... អឺ ដល់ម្លឹង ? (ស្ងាត់មាត់បន្តិច) ... ថ្ងៃមុនអញឃើញស្ពានមួយនោះ វែងនោះមហាវែង គ្រាន់តែបុរសម្នាក់ទទួលដំណឹងថា ឪពុករបស់ខ្លួននៅត្រើយម្ខាងស្លាប់ ក៏ធ្វើដំណើរឆ្លងស្ពានទៅធ្វើបុណ្យសព តែពេលឆ្លងស្ពានទៅដល់ត្រើយមា្ខងនោះ ក៏ស្រាប់តែគេបា្រប់ថា គេបានធ្វើបុណ្យសពឪពុកខ្លួន ១០០ថ្ងៃរួចហើយ។ ឯងឃើញទេ សុខ ស្ពាននោះវែងនោះមហាវែង បុរសនោះត្រូវប្រើរយះពេលដល់ទៅ ជាង៩០ថ្ងៃដើម្បីឆ្លងផុត។
- សុខ៖ មិនដែលមានស្ពានឯណា វែងបែបនេះទេ ...
- សៅ៖ គឺស្ពានដែលសង់ពីដើមត្នោតដែលឯងបានឃើញនោះណា !!!
- សុខ៖ ... !!!???