ភ័យរត់លោះព្រលឹង ព្រោះឆ្កែតុបតែងជាពីងពាងយក្ស (vdo)
ផលិតកម្ម SA Wardega ដែលមានជំនាញខាង ធ្វើឲ្យផ្ទុះសំណើច ដោយការលួចថតនោះ បានបង្កើតគំនិតថ្មីមួយ ដោយបានស្លៀកពាក់ តុបតែងឲ្យឆ្កែសម្បុរខ្មៅមួយក្បាល ឲ្យដូចជាពីងពាងដ៏ធំមួយ ហើយបានយកឆ្កែនោះ ឲ្យដើរបន្លាចគេឯងពេញកន្លែងដែលស្ងាត់ៗ។ វីដេអូនៃឈុតឆាកនេះ គ្រាន់តែដាក់នៅលើគេហទំព័រវីដែអូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែមានមនុស្សចុចចូលទៅទស្សនាប្រមាណជាង ២៥លានដងទៅហើយ។
វីដេអូដ៏មានប្រជាប្រិយ បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចទប់មិនបាន ព្រោះឆ្កែស្លៀកពាក់ជាពីងពាងយក្ស បានដើរបន្លាចគេឯង ពេញវាល ក្នុងនោះចាប់ផ្ដើមពីយុវជនម្នាក់ ដែលបានឃើញ ពីងពាងដ៏ធំបែបនេះ ក៏បានទម្លាក់ចោលនូវទំនិញរបស់ខ្លួន ដើម្បីរត់យកព្រះអាយុ។ រីឯនារីពីរនាក់ទៀត បានស្ទុះរត់បន្ទាប់ពីបានឃើញ បុរសម្នាក់ធ្វើជាដេកស្ដូកស្ដឹង ព្រោះឆ្កែពីងពាងយក្ស កំពុងខាំស៊ីពីលើ។ ចំណែកឯបុរសម្នាក់ទៀត មិនបានគិតពីដំបូងឡើយថា នេះអាចជាពីងពាងយក្សនោះទេ តែផ្ទុយទៅវិញ [...]