Posts tagged as "Blague"

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់...» សំណើច​ខ្លីៗ

បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖

- រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ...

- អឺ... បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។

ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖

- ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ...

- អឺ... បាទ! វាមិនមែនជាគំនូរទេ តែជាកញ្ចក់មួយផ្ទាំង!!!

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

របៀបយក​ចិត្ត​សង្សា​របស់​ខ្លួន? មិន​បាច់​ក៏បាន!

វីដេអូក្រោមចំណងជើង ថា «វិធីសាស្ត្រ ដើម្បីយកចិត្តសង្សារបស់អ្នក» ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម ទទួលបានការចែករំលែក ដល់ទៅជាង ២០០ ០០០ដង។

តាមពិតទៅ វាមិនមែនជា​«វិធីសាស្ត្រ»​អ្វីទេ តែជាឈុតឆាកលេងសើច «បែបជ្រុលបន្តិច» និង «យ៉ាងហួសចិត្ត» ដែលត្រូវ​បុរសឈ្មោះ «Shammi» ធ្វើជាមួយមិត្តស្រីរបស់ខ្លួន ដែលជាតារាបង្ហាញម៉ូដ ជាតិអូស្ត្រាលី នាង «Sarah Reay-Young»។ ឈុតឆាក ដែលផ្ដើមធ្វើ ពីការយកស៊ុត មកបោកបំបែក នៅលើថ្ងាសនារីរូបស្អាត រហូតដល់ច្រាននាងទម្លាក់ទឹក ដោយឆ្លងកាត់តាម ការយកការ៉េមកី យកបុកកណ្ដាលមុខរបស់នាង នោះជាដើម៕

» វីដេអូ ពីឈុតឆាកនេះ 

 
សំ ប៉ូលីដា សុំ ប៊ុន រ៉ានី ឲ្យ​ជួយ​ដោះស្រាយ​រឿង​«ប្ដីវាយ»

សំ ប៉ូលីដា សុំ ប៊ុន រ៉ានី ឲ្យ​ជួយ​ដោះស្រាយ​រឿង​«ប្ដីវាយ»

ក្នុង‌រយៈពេល‌ មិនដល់២៤ម៉ោងផង តែ‌«ការពិត»​ដែលមានប្រភព ពីអ្នកនាង សំ ប៉ូលីដា បានកើតឡើង​ដល់ទៅ២ ផ្សេង​គ្នា។ ប៉ុន្តែ​«ការ​ពិត»​ចុង​ក្រោយ ដែលបង្កភាពវិលវល់មិនតិចដល់​សាធារណជន​នេះ បានបញ្ជាក់ដោយ​ខ្លួន​អ្នក​នាង​​ថា អ្នក​នាង​ពិត​​ជា​រង​ការវាយ​ធ្វើបាប ពីសំណាក់ស្វាមីពាក់ស័ក្ដិ៤របស់ខ្លួន សឹងមិនលួសពេលឡើយ ជា​ពិសេស​​ការ​​វាយ​តប់ លើក​ចុង​ក្រោយបង្អស់ នៅថ្ងៃទី៣ ខែសីហាកន្លងមក។

នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅប៉ុន្មានប៉ុន្មានម៉ោងមុននេះ តារា​កំប្លែងស្រីសំដីបាន អ្នកនាង សំ ប៉ូលីដា បានសារភាពសារពីអំពើហិង្សា និងបានធ្វើការ​អំពាវ​នាវ ទៅ​អ្នក​ស្រី ប៊ុន រ៉ានី ភរិយានាយករដ្ឋមន្ត្រី ឲ្យជួយខ្លួនទាក់ទងនឹងទង្វើហិង្សា វាយតប់លើអ្នកនាង សឹង​មិន​​លួស​​ពេល ប្រព្រឹត្តិ​​ដោយ​ស្វាមី​អ្នកនាង គឺលោក ស្វាយ ស៊ីសុថា ដែលជាមន្ត្រីរាជអាវុធហត្ថ ពាក់​ស័ក្ដិ​៤។ អ្នកនាងបាន​ថ្លែង​​ឡើង​​ថា៖ [...]

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

ផ្ទុយពីការអះអាង របស់មិត្តសិល្បៈករ ដែលទម្លាយថា របួសស្នាមរបស់តារាកំប្លែង បណ្ដាលមកពីការ​ធ្វើ​ទារុណ​កម្ម របស់ស្វាមីនោះ អ្នកនាង សំ ប៉ូលីដា បានងើបពីទីសម្រាកព្យាបាល មកបដិសេធ ការបែក​ធ្លាយ​ទាំង​នោះ និងបានអះអាងថា របួសស្នាមរបស់អ្នកនាង បណ្ដាលមកពីរអិលជើងដួល ដែលបណ្ដាល​មក​ពី​ការ​រើ​ឡើង នៃជំងឺទឹកនោមផ្អែម នៅក្នុងរាងកាយខ្លួន។ នេះបើតាមវីដេអូមួយ ដែលថតពីកិច្ចសម្ភាសផ្ទាល់ រវាង​អ្នក​យក​ព័ត៌មាន របស់គេហទំព័រ «សប្បាយ» ជាមួយអ្នកនាងផ្ទាល់ ដែលមានវត្តមាន​របស់ស្វាមីអ្នកនាង លោក ​ស្វាយ ស៊ី​សុ​ថា នៅនឹងក្បែរនោះផង។

អ្នកនាងបានថ្លែងក្នុងវីដេអូថា អ្នកនាងបានច្រៀង នៅក្នុងហាងយីហោ «១សប្បាយ​មែន» ដែលមានស្វាមី​អ្នកនាង​ជាមេការ។ ហាងនោះ ក៏ជាទីជម្រករបស់អ្នកនាង និងគ្រួសារដែរ ដោយហេតុថា អ្នកនាងនិងស្វាមី នៅ​មិន​​ទាន់​មាន​ផ្ទះ​ខ្លួនឯង​​នៅឡើយ។ នៅយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានេះ ដោយសារហាងមានភ្ញៀវ មាន​ចំនួន​ច្រើន [...]

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

ការភ្ញាក់ផ្អើលលាយឡំ នឹងភាពតក់ស្លុត បានកើតឡើង កាលពីល្ងាចម្សិល ចូលមកព្រឹកម៉ិញនេះ ទាក់ទង​នឹង​របួស​ស្នាមធ្ងន់ធ្ងរ ដែលបានកើតឡើង ទៅលើរាងកាយ​ របស់តារាកំប្លែងសំដីបាន អ្នកនាង សំ ប៉ូលីដា។ រូប​ថត​​ជា​​ច្រើន​សន្លឹក ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ជើងស្ដាំរបស់​អ្នក​នាង ប៉ូលីដា កំពុង​រំ​កំណាត់​អប និងតារាស្រីមានផ្ទៃមុខឡើងជាំខ្មៅ ស្ទើមើលមិនស្គាល់។

ម្ចាស់គណនីដែលបានបង្ហោះរូបភាពទាំងនេះ បានសរសេរអមនឹងរូបថតទាំងនោះថា៖ «តារាស្រីម្នាក់ ដែល​ធ្លាប់​តែបង្ហាញខ្លួន​គ្រប់កម្មវិធី របស់អ្នកសិល្បៈ មិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក ដោយមិនធ្លាប់ប្រកាន់ឬក ចំកោង​ខ្លួន សព្វថ្ងៃកំពុង​ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ (...) ពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុង​រសាត់​តាម​កម្មម្នាក់នេះ»។

គ្រាន់តែដួល ព្រោះពាក់ស្បែកជើងកែង ធ្វើឲ្យបាក់ជើង«ធ្ងន់ធ្ងរ»? [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...