
ភេរវកម្មស្វាគមន៍ប្រធានាធិបតីបារាំង សម្លាប់មនុស្ស៣២នាក់ នៅអៀរ៉ាក់
អំពើភេរវកម្មអត្តឃាត ដោយបើករថយន្ដ ទៅបំផ្ទុះគ្រាប់បែក បានកើតឡើងយ៉ាងកក្រើក នៅក្នុងសង្កាត់មួយកណ្ដាលរដ្ឋធានី បាដាដ ប្រទេសអៀរ៉ាក់ ដែលសម្បូរទៅដោយ អ្នករស់នៅជាតិអៀរ៉ាក់ កាន់សាសនាអ៊ីស្លាម និកាយស៊ីអ៊ីត។ តុល្យភាពនៅពេលនេះ ដែលផ្ដល់ដោយនគរបាលអៀរ៉ាក់ បានឲ្យដឹងថា មនុស្សចំនួន៣២នាក់ បានស្លាប់ និង៦១នាក់ បានរងរបួស។ ជនរងគ្រោះភាគច្រើន ជាកម្មករបណ្ដែត ដែលកំពុងឈរតម្រៀបជួរគ្នា រង់ចាំការសុំការងារធ្វើ នៅនឹងកន្លែង ស្ថិតក្នុងសង្កាត់ «Sadr City» ភាគឦសាននៃរដ្ឋធានី។
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងស្របពេល នឹងដំណើរទស្សនកិច្ច រយៈពេលខ្លីមួយ របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅរដ្ឋធានីបាដាដ។
នៅមុននេះប៉ុន្មានម៉ោង លោកប្រធានាធិបតីបានទៅជួប លើកទឹកចិត្តកងទ័ពបារាំង [...]